ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​តេ​ក្វា​ន់​ដូ Best of The Best 2014 រក​ឃើញ​ជើង​ខ្លាំង​ប្រចាំឆ្នាំ​ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ដណ្តើម​ពានរង្វាន់​ជើងឯក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ (Korean Ambassador’s Cup Tae Kwon Do Competition) ឬ «Best of The Best 2014» ដែល​បាន​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា នៅ​ក្នុង​សាល​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​នោះ​បាន​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ដណ្តើម​ពានរង្វាន់​ជើងឯក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ (Korean Ambassador’s Cup Tae Kwon Do Competition) ឬ «Best of The Best 2014» ដែល​បាន​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា នៅ​ក្នុង​សាល​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​នោះ​បាន​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ។

ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ក្រោម​អធិបតីភាព​លោក Kim Han Soo ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា និង​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត ។ លោក Choi Yong Sok គ្រូបង្វឹក​កីឡាការិនី ស៊ន សៀវ​មុ​ី ម្ចាស់​មេដាយមាស​កីឡា​អាស៊ី បាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ដណ្តើម​ពានរង្វាន់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​នេះ គឺ​មាន​ក្លិប និង​សមាគម​ចំនួន​២៨​មក​ពី​ទូ​ទាំង​ប្រទេស ដែល​មាន​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន​១៤៧​នាក់ (​ស្រី​៥៥​នាក់​) ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ចំនួន​២ ធំ​ៗ គឺ​វិញ្ញាសា​សម្តែង​មេ​គុន និង​វិញ្ញាសា​ប្រយុទ្ធ ។

ជា​លទ្ធផល​ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​រយៈពេល​២​ថ្ងៃ​មក​នោះ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្លិប​ហូ​សា​ណា ដែល​រកបាន​មេដាយ​សរុប​ចំនួន​៣១​គ្រឿង​, លេខ​២ បាន​ទៅ​អង្គការ​ភាព​ញញឹម​នៃ​កុមារ រកបាន​មេដាយ​២៧​គ្រឿង និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្លិប​ខ្លា «​ស​» ដែល​រកបាន​មេដាយ​ចំនួន​១៧​គ្រឿង ។ លោក​វ៉ា​ត់ ចំរើន អគ្គ​លេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា តេ​ក្វា​ន់​ដូ​បាន​ក្លាយជា​គំរូ​នៃ​កីឡា​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្លាយជា​កម្លាំង​ច​លករ​ដ៏​សំខាន់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ ។

យើង​ពិតជា​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ បាន​យកចិត្តទុកដាក់​ពង្រឹង​វិស័យ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​នោះ ។ ដូច្នេះ​សូម​ឱ្យ​កីឡាករ​-​កីឡាការិនី និង​យុវជន​ជំនាន់​ក្រោយ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា SEA Games លើក​ទី​២៨ នៅ​ប្រទេស​សិង្ហ​បុរី ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ ។ លោក Kim Han Soo ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍ Best of the Best 2014 លោក​បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ​នៅ​ពេល​ទទួល​បានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​កីឡាករ​-​កីឡាការិនី​កម្ពុជា ជា​ពិសេស​លោក​ក៏​បាន​ចូលរួម​អបអរសាទរ​កីឡាការិនី ស៊ន សៀវ​មុ​ី ដែល​ដណ្តើម​បាន​មេដាយមាស​១​គ្រឿង​ជូន​ប្រទេស​ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឬ Asian Games លើក​ទី​១៧ ដែល​ទើបនឹង​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​សុទ្ធតែ​ជា​កីឡាករ​-​កីឡាការិនី​ដែល​មាន​ចំណាត់ថ្នាក់​ល្អ​ៗ​គឺ​លេខ​១ ឬ​លេខ​២ ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កន្លង​មក និង​កីឡាករ​-​កីឡាការិនី​ដែល​មាន​ចំណាត់ថ្នាក់​ក្នុង​ការ​ប្រកួត​ប្រចាំខែ ដែល​សហព័ន្ធ​បាន​ធ្វើ​៧​ខែ​កន្លង​មក​ក្នុង​កម្មវិធី Hope Tae Kwon Do 2023 ។ មិន​ត្រឹមតែ​បុ​៉​ណ្ណោះ កម្មវិធី Hope Tae Kwon Do 2023 គឺជា​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំខែ​មួយ​ដែល​សហព័ន្ធ​បង្កើត​ឡើង​ដើម្បី​ស្វែងរក​កីឡាករ​-​កីឡាការិនី​ក្មេង​ៗ​ដើម្បី​ត្រៀម​សម្រាប់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ SEA Games ថែម​ទៀត​ផង ៕