ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ជំនាញ​ខេត្ត​មណ្ឌល​គិរី​ឃាត់ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ២០១៤ នេះ​ពី​បទ​ជួញដូរ​​​គ្រឿងញៀ.ន​​​។

ខេត្ត​មណ្ឌល​គិរី​ ៖ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ២០១៤ នេះ​ពី​បទ​ជួញដូរ​​​គ្រឿងញៀន​​​។

​នាយ​រង​ការិយាល័យ​គ្រឿងញៀន​​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​​ឈ្មោះ សេន ស៊ី ភេទប្រុស អាយុ​៣៣ឆ្នាំ ​ជនជាតិ​ខ្មែរ​អ៊ិស្លា​ម មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ​​។​

ប្រភព​ដដែល​បន្ត​ថា​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលាម៉ោង​១០​ និង​០៥​នាទី​ព្រឹក នៅ​តា​មបណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ចំណុច​សាលា​បឋម​សិក្សា​ត្រពាំង​ផ្អេ​រ ស្ថិត​ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ​ដោយឆែក​ឆេររក​ឃើញថ្នាំ​ញៀន​​ចំនួន​៥​កញ្ចប់​តូច ​និង​ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព