ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សម្លា.ប់​សមាជិក​កុលសម្ព័ន្ធ​និង​ប៉ូលិស​អីុ​រ៉ា​ក់​255​នាក់

9 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​ខាង​សន្តិសុខ​មួយគូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ តុលា ថា សរុប​សមាជិក​កុលសម្ព័ន្ធ និង​ប៉ូលិស​មូលដ្ឋាន​ដល់​ទៅ​២៥៥​នាក់​ត្រូវ​បាន​ប្រហារជីវិត​ដោយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម បន្ទាប់​ពី​ក្រុម​ជ្រុលនិយម​នេះ​វាយ​ដណ្តើម​កាន់កា.ប់​ភូមិ និង​ទីក្រុង​ទាំងឡាយ​នៃ​ខេត្ត​អាល់​អាន​បា នា​ភាគ​ខាងកើត​អីុរ៉ា​ក់ ។

ប្រភព​ព័ត៌មាន​ខាង​សន្តិសុខ​មួយគូ​សបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ តុលា ថា សរុប​សមាជិក​កុលសម្ព័ន្ធ និង​ប៉ូលិស​មូលដ្ឋាន​ដល់​ទៅ​២៥៥​នាក់​ត្រូវ​បាន​ប្រហារជីវិត​ដោយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម បន្ទាប់​ពី​ក្រុម​ជ្រុលនិយម​នេះ​វាយ​ដណ្តើម​កាន់កាប់​ភូមិ និង​ទីក្រុង​ទាំងឡាយ​នៃ​ខេត្ត​អាល់​អាន​បា នា​ភាគ​ខាងកើត​អីុរ៉ា​ក់ ។

ប្រភព​នោះ​បន្ត​ថា សាកសព​របស់​សមាជិក​កុលសម្ព័ន្ធ​ស៊ុន​នី​ត និង​ប៉ូលិស​មូលដ្ឋាន​ដែល​ប្រយុទ្ធ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​១៥០​នាក់​ត្រូវ​បាន​រក​ឃើញ​កប់​ក្នុង​រណ្តៅ​មួយ​នៅ​ជ្រលង​ភ្នំ​តំបន់​អាល់​ប៊ូ អា​លី​អាល់​ហ្សា​ស៊ី​ម ក្បែរ​ក្រុង​រ៉ា​ម៉ា​ឌី ទីប្រជុំជន​ខេត្ត​អាល់​អាន​បា ចម្ងាយ​ប្រមាណ​ជា​១១០​គីឡូម៉ែត្រ​ពី​ទីក្រុង​បា​ដា​ដ ។ សាកសព​ទាំងនេះ​ភាគច្រើន​ជា​សាកសព​របស់​មនុស្ស​ដែល​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ចោទ​ថា ចូលរួម​ជាមួយ​ពួក​ជីវពល SAHOUA គាំទ្រ​ដោយ​រដ្ឋាភិបាល​អីុរ៉ា​ក់ ។ ពួក SAHOUA ក៏​គេ​ស្គាល់​ផង​ដែរ​ក្រោម​ឈ្មោះ​ថា ក្រុម​កុលបុត្រ​អីុ​រ៉ា​ក់ ។

ប្រភព​ដដែល​នោះ​ឱ្យ​ដឹង​ទៀត​ថា មុន​នេះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ពី​ការ​ចាប់​បាន​សមាជិក​ក្រុម​សម្ព័ន្ធ​ស៊ុន​នី​ត ALBOUNIMER ៧៥​នាក់​ក្នុង​ទីក្រុង​ហ៊ីត ដែល​ពួក​គេ​កាន់កាប់ និង​ថា​សមាជិក​កុលសម្ព័ន្ធ​ទាំងនោះ​ត្រូវ​សម្លាប់​ចោល​ដោយសារ​រួម​សហការ​ជាមួយ​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់ ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។ ការ​ប្រហារជីវិត​អ្នក​ទាំងនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រហារជីវិត​សមាជិក​កុលសម្ព័ន្ធ​ដដែល​នោះ​៣០​នាក់​ទៀត​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ពេល​នេះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រួតត្រា​ជិត​៨០% នៃ​ខេត្ត​អាល់​អាន​បា ហើយ​សាកល្បង​រុល​ឆ្ពោះទៅ​កាន់​ក្រុង​បា​ដា​ដ ក៏​ប៉ុន្តែ​ការ​វាយបក​ជា​ច្រើន​របស់​កងកម្លាំង​សន្តិសុខ និង​របស់​បណ្តា​កងជីវពល​ស៊ី​អីុ​ត បាន​រុញច្រាន​ពួក​គេ​ចេញពី​តំបន់​ភាគ​ខាងលិច​ក្រុង​បា​ដា​ដ ៕