ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ត្រីភាគី​ស្តី​ពី​ការ​ផ្តល់​ឧស្ម័ន​រុ​ស្ស៊ី​ដល់​អ៊ុយ​ក្រែ​ន

9 ឆ្នាំ មុន

ពលរដ្ឋ​អ៊ុយ​ក្រែ​ន​អាច​មាន​ឧស្ម័ន​ប្រើ​នា​រដូវរងា​នេះ ។ បន្ទាប់​ពី​ការ​ចរចា​គ្នា​យ៉ាង​ស្វិតស្វាញ​រយៈពេល​២​ថ្ងៃ​មក រុ​ស្ស៊ី អ៊ុយ​ក្រែ​ន និង​សហភាព​អឺ​រ៉ុប​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ទី​៣០ តុលា នៅ​ទីក្រុង​ព្រុ​ច​សែ​ល ស្តី​ពី​បណ្តា​លក្ខខណ្ឌ​នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​រុ​ស្ស៊ី​ឡើង​វិញ​ដល់​អ៊ុយ​ក្រែ​ន ។

ពលរដ្ឋ​អ៊ុយ​ក្រែ​ន​អាច​មាន​ឧស្ម័ន​ប្រើ​នា​រដូវរងា​នេះ ។ បន្ទាប់​ពី​ការ​ចរចា​គ្នា​យ៉ាង​ស្វិតស្វាញ​រយៈពេល​២​ថ្ងៃ​មក រុ​ស្ស៊ី អ៊ុយ​ក្រែ​ន និង​សហភាព​អឺ​រ៉ុប​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ទី​៣០ តុលា នៅ​ទីក្រុង​ព្រុ​ច​សែ​ល ស្តី​ពី​បណ្តា​លក្ខខណ្ឌ​នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​រុ​ស្ស៊ី​ឡើង​វិញ​ដល់​អ៊ុយ​ក្រែ​ន ។

កិច្ចព្រមព្រៀង​នេះ​ផ្តោត​ជា​ពិសេស​លើ​ការ​សងបំណុល​ឧស្ម័ន​របស់​អ៊ុយ​ក្រែ​ន​ដល់​រុ​ស្ស៊ី រួច​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ឡើង​វិញ​នេះ​អាច​មាន​ជា​ធរមាន​រហូត​ដល់​ខែមីនា ឆ្នាំ​២០១៥ ដែល​អាច​ចៀសវាង​គ្រោះថ្នាក់​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​រង​គ្រោះ​ដោយ​សង្គ្រាម​នៅ​ភាគ​ខាងកើត​ប្រទេស ហើយ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ខាង​សេដ្ឋកិច្ច​។ កិច្ចព្រមព្រៀង​នេះ ក៏​អាច​ឱ្យ​ពួក​អឺ​រ៉ុប​ធានា​សន្តិសុខ​នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​ពួក​គេ ខណៈ​១៥% នៃ​ឧស្ម័ន​ដែល​ពួក​គេ​ប្រើប្រាស់​បញ្ជូន​មក​តាម​បណ្តា​បំពង់​ឧស្ម័ន​កាត់​ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ  ។

អ៊ុយ​ក្រែ​ន​ពុំ​បាន​បង់ប្រាក់​ថ្លៃ​ទិញ​ឧស្ម័ន​រុ​ស្ស៊ី​ពី​ខែកញ្ញា ឆ្នាំ​២០១៣ មក ។ រុ​ស្ស៊ី​បាន​កាត់​ផ្តាច់​ការ​ផ្តល់​ឧស្ម័ន​ឱ្យ​ប្រទេស​នេះ​កាលពី​ខែមិថុនា​កន្លង​មក ។ យោង​តាម​កិច្ចព្រមព្រៀង​នោះ អ៊ុយ​ក្រែ​ន​ត្រូវ​សងបំណុល​នៃ​ប្រាក់​ជំពាក់​ថ្លៃ​ឧស្ម័ន​ដែល​មាន​សរុប​៣,១​ពាន់​លាន​ដុល្លារ ។ ការ​បង់ប្រាក់​ជំពាក់​នេះ​ត្រូវធ្វើ​ជា​២​ដំណាក់កាល ដោយ​ដំណាក់កាល​ដំបូង​មុន​ដំណាច់ខែ​វិច្ឆិកា ត្រូវ​សង​១,៤៥​ពាន់​លាន​ដុល្លារ ហើយ​ដំណាក់កាល​ទី​២ បង់​១,៦៥​ពាន់​លាន​ដុល្លារ ត្រូវ​បង់​ឱ្យ​បាន​មុន​ដាច់​ខែធ្នូ ។

រុ​ស្ស៊ី​ដែល​វាយតម្លៃ​ពី​បំណុល​ថ្លៃ​ឧស្ម័ន​របស់​អ៊ុយ​ក្រែ​ន​ថា មាន​សរុប​ដល់​ទៅ​៥,៣​ពាន់​លាន​ដុល្លារ​នោះ​និយាយ​ថា ខ្លួន​បាន​ធ្វើ​សម្បទាន​ធំ​មួយ ។ អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​រង់ចាំ​ការ​កាត់ក្តី​របស់​តុលាការ​អាជ្ញាកណ្តាល​ក្រុង​ស្កុ​ក​ខូ​ល ដែល​ត្រូវ​បញ្ជាក់​លើ​តម្លៃ​ឧស្ម័ន​ដែល​រុ​ស្ស៊ី​កំណត់​សម្រាប់​លក់​ឱ្យ​ក្រុង​គៀវ ។ ប្រសិនបើ​តុលាការ​នេះ​កាត់ក្តី​គាំទ្រ​រុ​ស្ស៊ី​នោះ​អ៊ុយ​ក្រែ​ន​ត្រូវ​សងបំណុល​ថែម​ទៀត ៕