ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ចិន​បដិសេធ​ព័ត៌មាន​ពី​ការ​ផ្ទុះ​លើ​នាវា​ផ្ទុក​យន្តហោះ​ចិន

9 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា លោក YANG YUJUN អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​កាលពី​ថ្ងៃ​ទី​៣០ តុលា​ថា ព័ត៌មាន​នានា​របស់​បណ្តាសារ​ព័ត៌មាន​បរទេស​អំពី​ការ​ផ្ទុះ​មួយ​ដែល​ថា កើត​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ចិន​ឈ្មោះ LIAONING ជា​ព័ត៌មាន​ពុំ​ពិត​ឡើយ ។

អ្នកនាំពាក្យ​រូប​នេះ​បដិសេធ​មិន​ឆ្លើយ​សំណួរ​ទាក់ទិន​ដល់​ការ​កសាង​នាវា​ផ្ទុក​យន្តហោះ​ចិន​ទី​២ មួយទៀត ។ លោក YANG  YUJUN គ្រាន់តែ​ថ្លែង​ថា ចំពោះ​ការ​កសាង​នាវា​ផ្ទុក​យន្តហោះ​ថ្មី​មួយទៀត ខ្ញុំ​​ពុំ​មាន​ព័ត៌មាន​ណាមួយ​ផ្តល់​ឱ្យ​ឡើយ ។

នាវា​ផ្ទុក​យន្តហោះ​ដំបូង​របស់​ចិន LIAONING ជានា​វា​មួយ​មាន​បណ្តោយ​៣០០​ម៉ែត្រ ហើយ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ខែកញ្ញា ឆ្នាំ​២០១២ ៕