ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ព្រឹទ្ធា​ចារ្យ​ភិរម្យ​ ប្រាជ្ញ ឈួន អ្នកដេញ​ចាប៉ី​ដងវែង​ដ៏​ល្បី​មាន​សុខភាពល្អប្រសើរ​ទេ

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ផ្សាយ​ដោយ​ភាន់​ច្រឡំ​​​ និង​មាន​ពាក្យ​ចចាមអារ៉ាម​ពីមាត់​មួយទៅមាត់​​ថា ​លោក​តា​ព្រឹទ្ធា​ចារ្យ​​ភារម្យ​ប្រាជ្ញ ឈួន អ្នក​ដេញ​​ចាប៉ី​​ដង​វែង​ដ៏ល្បីល្បាញ​បាន​ទទួល​មរភាព​ហើយ​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ដល់ប្រជាពល​ដ្ឋ​គ្រប់គ្នា។ ដើម្បី​ឱ្យ​អស់ចម្ងល់​នោះ កោះ​សន្តិភាព​​បានចុះ​ទៅ​ដល់គេហ​ដ្ឋាន​របស់លោក​តែម្តង ហើយ​ឃើញ​ច្បាស់ថា ​

ខេត្តតាកែវ ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ផ្សាយ​ដោយ​ភាន់​ច្រឡំ​​​ និង​មាន​ពាក្យ​ចចាមអារ៉ាម​ពីមាត់​មួយទៅមាត់​​ថា ​លោក​តា​ព្រឹទ្ធា​ចារ្យ​​ភារម្យ​ប្រាជ្ញ ឈួន អ្នក​ដេញ​​ចាប៉ី​​ដង​វែង​ដ៏ល្បីល្បាញ​បាន​ទទួល​មរភាព​ហើយ​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ដល់ប្រជាពល​ដ្ឋ​គ្រប់គ្នា។  ដើម្បី​ឱ្យ​អស់ចម្ងល់​នោះ កោះ​សន្តិភាព​​បានចុះ​ទៅ​ដល់គេហ​ដ្ឋាន​របស់លោក​តែម្តង ហើយ​ឃើញ​ច្បាស់ថា ​ព័ត៌មាន​​ទាំង​អស់នេះ មិនពិត​នោះ​ឡើយ ដោយស្ថានភាព និងសុខភាពរបស់លោក​គឺ​ល្អ​​ប្រសើរ​​​ និង​បាន​និយាយ​លេង​សើច​​សប្បាយ​ថែមទៀត​ផង។

បើតាម​សម្តី​​ភរិយា​លោកតា​ឈ្មោះ​​​កែវ ព្រីង អាយុ​៦៦​ឆ្នាំ​​ បាន​មាន​ប្រសាសន៍​​ថា លោក​តា​ព្រឹទ្ធាចារ្យ​ភារម្យ ​ប្រាជ្ញ​ ឈួន ក្នុង​វ័យ​ប្រមាណ​៧៨​ឆ្នាំ ហើយ​ពេល​នេះ​គាត់​អត់​បាន​ស្លាប់​ដូចពាក្យ​ចចាម​​អារ៉ាម​ឡើយ ហើយ​សុខ​ភាព​របស់​គាត់វិញ​ល្អ​ប្រសើរ​ សម្រាន្ត​​ និង​ងើប​អង្គុយ​ដោយ​ខ្លួន​ឯង​ ចំពោះ​ការហូប​បាយ​វិញក៏ធម្ម​តា​ដែរ ចំពោះ​ក្រុមគ្រួសារ​​របស់​លោកព្រឹទ្ធាចារ្យ​ភារម្យ​ ប្រាជ្ញ ឈួន ​រស់​នៅភូមិ​ស្រម៉​ក្រោម ឃុំខ្វាវ ស្រុកទ្រាំង​ ខេត្តតាកែវ ។

លោក​តា​​ព្រឹទ្ធា​ចារ្យ​ភារម្យ​ប្រាជ្ញ ឈួន បាន​មាន​ប្រសាសន៍​លេ​ងសើច​ថា ខ្ញុំ​អត់អីទេ ​កុំបារម្ភ​អី សុខ​ភាព​ល្អ​ គ្រាន់តែ​ងងឹត​ភ្នែក​មើល​មិន​សូវ​ឃើញតែប៉ុណ្ណោះ ​នៅ​ពេល​ហូប​បាយ​ បើ​សិន​មាន​ម្ហូប​ត្រូវមាត់នោះ​បាន​មួយចាន​ដែរ ​គ្រាន់តែ​​ស្ថានភាព​នៅ​ក្រុមគ្រួសារ​នៅ​ពេល​អស់​ពីលោក​តា​ទៅ មានជីវភាព​ខ្វះ​ខាត​បន្តិច ។

​គួរបញ្ជាក់ថា លោក​តាព្រឹទ្ធា​ចារ្យភារម្យ​ ប្រាជ្ញ ឈួន មាន​ភរិយា​ មុនឈ្មោះ​កែវ យឹម អាយុ​៧០​ឆ្នាំ​​ បានស្លាប់​ និងបន្សល់​ទុក​​កូន​ប្រុស​ចំនួន​៥នាក់ រួច​លោកតា​ក៏​មានភារិយា​ក្រោយ​ជាប្អូន​​របស់​ភរិយា​មុន​​​មក​ជួយ​ថែ​រក្សា​លោកតា​រហូត​ ថ្វី​ដ្បិត​តែ​ពេល​នេះ លោក​តា​ដើរ​មិន​សូវ​​បាន​ភ្នែក​មើល​មិន​សូវ​ឃើញ​ តែលោក​តា​នៅ​អាច​ច្រៀង​ចាប៉ី​បានខ្លះៗ​ដែរ ។