ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាត កញ្ញា តួឯក​ស្រី​រង​ក្នុង​រឿង «​នេះ​គឺ​ជីវិត​» របស់​ស្ថានីយទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មិន​បាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ការ​ប្រឡង​កញ្ញាឯក​ប្រ៊ី​ជ​ស្តុ​ន​កាលពី​ឆ្នាំ​កន្លង​ទៅ​ក៏​ដោយ ប៉ុន្តែ​កញ្ញា អាត កញ្ញា នៅ​តែ​ទទួល​បាន​ពន្លឺជីវិត​ថ្មី​នៅ​លើ​វិ​ថី​សិល្បៈ ក្នុង​នោះ​នាង​ត្រូវ​បាន​ទទួល​ការ​ជ្រោមជ្រែង​ពី​អ្នកដឹកនាំ​រឿង ដើម្បី​បាន​សម្តែង​ជា​ឯក​ស្រី​រង​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង «​នេះ​គឺ​ជីវិត​» ដែល​កំពុង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ពុធ​។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​ដោយ​ផ្ទាល់​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ តារា​ចំណូល​ថ្មី​ដែល​មាន​ប្រភព​មក​ពី​ខេត្តកំពត​រូប​នេះ​បាន​អះអាង​ថា សម្រាប់​វត្តមាន​សម្តែង​ខ្សែភាពយន្ត​ជា​លើក​ដំបូង​នេះ នាង​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយសារ​នេះ​ជា​បំណងប្រាថ្នា​ល​របស់​នាង​តាំងពី​តូច​។ នាង​បញ្ជាក់​ថា ចំណង់​ចំណូលចិត្ត និង​ការ​ជម្រុញ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ បាន​ធ្វើ​ឲ្យ​រូប​នាង​ហ៊ាន​ប្រឈម​មុខ​លើ​វេទិកា​ប្រឡងប្រជែង​ជ្រើសរើស​ញ្ញា​ឯក​ប្រ៊ី​ជ​ស្តុ​ន​ជាមួយ​បេ​ក្ខ​នារី​ជា​ច្រើន​រូប​។ ឆ្លងកាត់​វគ្គ​ជម្រុះ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​នាង​ស្ទើរតែ​មិន​ជឿ​ខ្លួនឯង​ថា រូប​នាង​អាច​ឆ្លងកាត់​ជា​ច្រើន​ដំណាក់កាល រហូត​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​ដោយ​មិន​នឹក​ស្មាន​ដល់​។

អាត កញ្ញា បន្ថែម​ថា បើ​ទោះបីជា​នាង​អាច​ឈាន​មក​ដល់​វគ្គ​នេះ​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​មិន​អាច​សម្រេច​បំណង​របស់​ខ្លួន​ក្នុង​ការ​ឈាន​ដល់​វគ្គ​ផ្តាច់​ព័​ត្រ​ឡើយ ពោល​គឺ​នាង​បាន​ធ្លាក់​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​តែ​ម្តង​។​យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​មិន​បាន​ជាប់​ដល់​ជុំ​ចុង​ក្រោយ រូប​នាង​ក៏​ត្រូវ​បានការ​លើកទឹកចិត្ត​ពី​អ្នកដឹកនាំ​រឿង និង​អ្នកគ្រប់គ្រង​ស្ថានីយទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ក្នុង​ការ​សម្តែង​ខ្សែភាពយន្ត​ភាគ​ជា​លើក​ដំបូង​ឲ្យ​ស្ថានីយទូរទស្សន៍​នេះ​ផង​ដែរ​។ នាង​បញ្ជាក់​ថា ដំបូង​ឡើយ​នាង​មិនសូវ​ជា​ទុកចិត្ត​ខ្លួនឯង​នៅ​ក្នុង​ការ​សម្តែង​នេះ​ឡើយ ប៉ុន្តែ​ដោយសារ​តែ​ការ​ជួយ​បង្ហាត់បង្រៀន​ពី​លោកគ្រូ អ្នកគ្រូ​មួយ​ចំនួន​នៅ​ស្ថានីយទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ បូក​រួម​ជាមួយ​ចំណង់​ចំណូលចិត្ត​តាំងពី​តូច​ផង​នោះ ទើប​នាង​អាច​សម្រេច​នូវ​ស​ម្ធិ​ផល​ដ៏​ល្អជា​លើក​ដំបូង​នៅ​ក្នុង​ការ​សម្តែង​នេះ​។

ក្នុង​វ័យ​១៩​ឆ្នាំ អាត កញ្ញា បាន​រំពឹង​ទុក​ថា ក្នុង​តំណែង​តួរង​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីព​សម្តែង​របស់​នាង​នា​ពេល​នេះ​នឹង​អាច​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ជាក់​ជា​មិន​អាច ហើយ​រូប​នាង និង​ខិតខំ​ហាត់​ពុធ​លត់​ដុំ​ខ្លួនឯង​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ចាប់​គោលដៅ​ដែល​នាង​ចង់បាន​នា​ពេល​អនាគត ។