ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ដែក​ជិះម៉ូតូ​ឆ្លង​ផ្លូវ​បុកគ្នា​ស្លា.ប់​០១ របួស​​០១​

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ រវាង​ម៉ូតូនិង​ម៉ូតូ​ បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លា.ប់​ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ ចំណែក​បង្ក​​រត់​បាត់​​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​៧និង​៣០នាទី​យប់​ថ្ងៃទី​​៣០ តុលា​​ នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​៤ ត្រង់​​ចំណុច​ភូមិ​ពង្រ​ធំ​ ឃុំ​កាហែង​ ស្រុក​សំ​រោង​ ។

ខេត្ត​កំពង់ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ រវាង​ម៉ូតូនិង​ម៉ូតូ​ បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ ចំណែក​បង្ក​​រត់​បាត់​​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​៧និង​៣០នាទី​យប់​ថ្ងៃទី​​៣០ តុលា​​ នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​៤ ត្រង់​​ចំណុច​ភូមិ​ពង្រ​ធំ​ ឃុំ​កាហែង​ ស្រុក​សំ​រោង​ ។

ជន​រងគ្រោះដែលស្លាប់​​​​មាន​ឈ្មោះ សឹង្ហ ចាន់​ណា ភេទប្រុស​ អាយុ​​៣២​​ឆ្នាំ​ មាន​លំនៅ​ភូមិ​សំបួរ​ ឃុំ​មហា​សាំង ស្រុក​ភ្នំ​ស្រូច​ មុខ​របរ​ជាង​ដែក​​ ចំណែក​អ្នក​រួម​ដំណើរ​​ម្នាក់​ទៀត​ឈ្មោះ​​ ម៉ៅ ម៉ា​រី​ ភេទប្រុស​ អាយុ​៣៨​​ឆ្នាំ មុខ​​របរ​ជាង​ដែក​ដូច​គ្នា មាន​លំនៅ​ភូមិ​កើត​ហេតុ​​ ។

តាម​​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ ម៉ៅ ម៉ារី បាន​បញ្ជាក់ថា ពេល​កើត​ហេតុ​ ជន​រងគ្រោះ​​បាន​មក​លេង​ផ្ទះ​របស់​គាត់​​ លុះអង្គុយ​​លេង​បាន​មួយ​សន្ទុះ​​ អ្នក​រងគ្រោះ​បាន​ពឹង​គាត់​​ឱ្យ​ជូន​ត្រឡប់​ទៅ​​​​ផ្ទះ​វិញ​ ដោយ​ជិះ​ម៉ូតូ​សេ​​១០០​កូរ៉េ​​ ពណ៌ក្រហម​​ ពាក់​ស្លាកលេខ​សៀមរាប​ 1M-1611 ទិ​សដៅ​ពី​ត្បូង​ទៅ​ជើង​​ ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ ក៏​បត់​​ឆ្វេង​ទៅ​ទិស​ខាង​លិច​ ស្រាប់​តែមាន​ម៉ូតូ​មួយ​គ្រឿង​មិនស្គាល់​ម៉ាក​បាន​បុក​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​ឈ្មោះ សឹង្ហ ចាន់​ណា​ រងរបួស​ធ្ងន់​​ និង​បាន​ស្លាប់​ពាក់​​កណ្តាល​ផ្លូវ ​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​​ រី​ឯរូបគេ​គ្រាន់​តែ​របួស​ស្រាល ៕