ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ុ​ង ចាន់​កណ្ណិកា សុំ​ពេល​រឹតចំណង​ស្នេហា​ប្តី​ប្រពន្ធ ផ្អាក​ការ​សម្តែង​ក្រៅប្រទេស​រហូត​ឆ្នាំ​ក្រោយ​ទើប​គិត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង យ៉ុ​ង ចាន់​កណ្ណិកា ដែល​ទើបតែ​បាន​រៀប​ការសំពះ​ផ្ទឹម​ជាមួយ​ស្វាមី លោក​ចាន់ ចំណាន ជា​ផ្លូវការ​កាលពី​ម្សិលមិញ ដោយ​មានការ​ចូលរួម​ជូនពរ​ជ័យ​ពី​សំណាក់​ភ្ញៀវ​ក្នុង​សិល្បៈ ក្រៅ​សិល្បៈ​ជា​ច្រើន​នាក់ ។ ដោ​សារ​តែ​សាមីខ្លួន​អ្នក​នាង យ៉ុ​ង ចាន់​កណ្ណិកា បាន​សម្រេច​បំណង​ជា​កូនស្រី​សងគុណ​ឪពុក​ម្តាយ​តាម​ច្បាប់​តម្រា ទើបតែ​រួចរាល់​ស្វាមីភរិយា​ថ្មោងថ្មី​នេះ កាន់តែ​រឹតចំណង​ស្នេហ៍​ទ្វេ​ឡើង ។ ចំពោះ​យ៉ុ​ង ចាន់​កណ្ណិកា ដែល​មុន​នេះ​ធ្លាប់​ប្រាប់​ថា​គ្រោង​សម្តែង​នៅ​ប្រទេស​

រាជធានី​ភ្នំពេញ ៖  អ្នក​នាង យ៉ុ​ង ចាន់​កណ្ណិកា ដែល​ទើបតែ​បាន​រៀប​ការសំពះ​ផ្ទឹម​ជាមួយ​ស្វាមី លោក​ចាន់ ចំណាន ជា​ផ្លូវការ​កាលពី​ម្សិលមិញ ដោយ​មានការ​ចូលរួម​ជូនពរ​ជ័យ​ពី​សំណាក់​ភ្ញៀវ​ក្នុង​សិល្បៈ ក្រៅ​សិល្បៈ​ជា​ច្រើន​នាក់ ។ ដោ​សារ​តែ​សាមីខ្លួន​អ្នក​នាង យ៉ុ​ង ចាន់​កណ្ណិកា បាន​សម្រេច​បំណង​ជា​កូនស្រី​សងគុណ​ឪពុក​ម្តាយ​តាម​ច្បាប់​តម្រា ទើបតែ​រួចរាល់​ស្វាមីភរិយា​ថ្មោងថ្មី​នេះ កាន់តែ​រឹតចំណង​ស្នេហ៍​ទ្វេ​ឡើង ។ ចំពោះ​យ៉ុ​ង ចាន់​កណ្ណិកា ដែល​មុន​នេះ​ធ្លាប់​ប្រាប់​ថា​គ្រោង​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ក្រោយ​ចូល​រោងការ ក៏​បាន​ផ្អាក​សិន​ដែរ ដើម្បី​នៅ​ក្បែរ​ប្តី ដោយ​ដំណើរ​សម្តែង​នៅ​នាយ​សមុទ្រ​អាច​ឆ្លង​ដល់​ដើមឆ្នាំ​២០១៥ ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន ដោយ​ផ្ទាល់ យ៉ុ​ង ចាន់​កណ្ណិកា ដែល​កំពុង​ក្លាយជា​តួអង្គ​កូនក្រមុំ​ស្រស់​សោភា​ដាច់​គេ ពេល កំពុង​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​ទម្រង់​កាត់សក់ បាន​បញ្ជាក់​ទាំង​មុខស្រស់​ស្រាយ​ថា «​នាង​ពិតជា​បើក​បេះដូង​យក​បុរស​ដែល​នាង​ផ្ញើ​កាយ​នេះ ពិត​១០០% ដោយ​សន្យា​ថា យើង​ទាំង​២​មើលថែ​រទាំ​គ្នា​គ្រប់​កាលៈទេសៈ​ទាំង​ទុក្ខ និង​សុខ ។  ស្វាមី​នាង​មាន​អាយុ​៣០​ឆ្នាំ​ជាង ឈ្មោះ​ចាន់ ចំណាន បាន​ស្គាល់គ្នា​យូរ​ឆ្នាំ​ដែរ ។ គាត់​ជា​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ ផ្នែក​ព​ន្ឋ​នាគារ ដោយ​ជា​អ្នករាជការ​អស់​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ ពួក​យើង​ស្រលាញ់​រាប់អាន​គ្នា​យូរ​ក្រាស់ក្រែល និង​កាន់តែ​យល់ចិត្ត​គ្នា​ច្បាស់​ថា ម្នាក់​ៗ​ជា​បុគ្គល​បែប​ណា ទើប​អាច​ឆ្លង​ដល់​អាពាហ៍ពិពាហ៍​បែប​នេះ អាច​ថា ច្បាស់លាស់​រៀងខ្លួន​អស់ហើយ ណាមួយ​ចាស់ទុំ​សងខាង​ក៏​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក នេះ​ជា​ភាព​កក់ក្តៅ​មួយ​សម្រាប់​យើង​ជា​ប្តី​ប្រ​ព​ន្ឋ​ថ្មោងថ្មី​»​។ 

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព