ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះបង្គោលភ្លើងនៅផ្លូវ២០០៤​ បង្កការភ្ញាក់ផ្អើល​និងស្ទះផ្លូវ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បង្គោលភ្លើងមួយ​កន្លែងស្ថិតនៅ​តាមបណ្តោយផ្លូវ២០០៤ ​ក្នុងសងកាត់កាកាប​ ខណ្ឌពោធិសែនជ័យ​ បានត្រូវអគ្គិភ័យឆាបឆេះ​ បង្កការភ្ញាក់ផ្អើលនៅ​ម៉ោង១១និង៤៥នាទី​ថ្ងៃត្រង់ថ្ងៃទី៣១ ​តុលា​ ២០១៤ ។

រាជធានីភ្នំពេញ​ ៖ បង្គោលភ្លើងមួយ​កន្លែងស្ថិតនៅ​តាមបណ្តោយផ្លូវ២០០៤ ​ក្នុងសងកាត់កាកាប​ ខណ្ឌពោធិសែនជ័យ​ បានត្រូវអគ្គិភ័យឆាបឆេះ​ បង្កការភ្ញាក់ផ្អើលនៅ​ម៉ោង១១និង៤៥នាទី​ថ្ងៃត្រង់ថ្ងៃទី៣១ ​តុលា​ ២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីសមត្ថកិច្ច​មូលដ្ឋានឲ្យដឹងថា ​ការឆេះបង្គោលភ្លើងនេះ​ទំនងជាបណ្តាល​មកពីឆ្លងចរន្តអគ្គិសនី ​ហើយមកដល់ម៉ោង​១១និង៥៥នាទី​ថ្ងៃសុក្រដដែលនេះ ​អគ្គិភ័យបាន​រលត់ទំាងស្រុង​​ទៅវិញ​ហើយ ដោយសារសមត្ថកិច្ច​ប្រើរថយន្តពន្លត់​អគ្គិភ័យមួយគ្រឿង​បាញ់ពន្លត់ទាន់​ពេលវេលា ។

សេចក្តីរាយការណ៍​បានបន្តថា ​ទោះបីជាភ្លើងរលត់ទៅវិញក្តី​ ប៉ុន្តែអ្នកធ្វើដំណើរតាមផ្លូវ​កំពុង​តែចោមរោមមើល និងមានការកកស្ទះផ្លូវ​នោះថែមទៀត ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕