ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លេច​ដក​កូនសោរថ​យន្ត​ក្រុងចេញ ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​​ឡើង​កាច់បញ្ឆេះ​​បោល​បុក​ចូល​រោង​បុណ្យ​និង​រថយន្ត​ឡិច​ស៊ី​ស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ រថយន្តក្រុង​២៥​កៅអី​មួយ​​គ្រឿង​ដឹក​ភ្ញៀវ​ទៅចូលរួម​ក្នុង​ពិធីបុណ្យ​កឋិនទាន​មួយ​កន្លែង​ ​ពេល​ទៅដល់អ្នក​បើក​បរ​ភ្លេច​ដក​កូនសោរថ​យន្ត​ចេញ ខណៈ​នោះ​​​ក្មេងប្រុស​ម្នាក់​ដែល​មាន​អាយុ​ទើបតែ​៥​ឆ្នាំ​​បានឡើង​ទៅ​កាច់​សោ​បញ្ឆេះ​បើកបណ្ដាល​ឲ្យរថយន្ត​នោះបោល​បុក​ចូល​រោងបុណ្យកឋិន

រាជ​ធានី​ភ្នំពេញ ​៖ រថយន្តក្រុង​២៥​កៅអី​មួយ​​គ្រឿង​ដឹក​ភ្ញៀវ​ទៅចូលរួម​ក្នុង​ពិធីបុណ្យ​កឋិនទាន​មួយ​កន្លែង​ ​ពេល​ទៅដល់អ្នក​បើក​បរ​ភ្លេច​ដក​កូនសោរថ​យន្ត​ចេញ ខណៈ​នោះ​​​ក្មេងប្រុស​ម្នាក់​ដែល​មាន​អាយុ​ទើបតែ​៥​ឆ្នាំ​​បានឡើង​ទៅ​កាច់​សោ​បញ្ឆេះ​បើកបណ្ដាល​ឲ្យរថយន្ត​នោះបោល​បុក​ចូល​រោងបុណ្យកឋិន និង​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX-300 មួយ​គ្រឿងទៀត​ដែល​ចតក្បែរ​នោះ​ទាំង​កំរោល​​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​ភ្ញៀវ​នៅក្នុង​រោង​បុណ្យនោះ​បាន​រត់​ជាន់​ជើង​គ្នាទាំង​ព្រលឹង​ចុង​សក់ ប៉ុន្តែ​មិន​បាន​បង្កឲ្យ​​​មនុស្សណា​ម្នាក់​រង​របួស​ ឬ​​ស្លាប់​​ឡើយ​។

ហេតុការណ៍​នោះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង៧ ​និង​២៥​នាទីយប់ ​ថ្ងៃ​ទី​៣០ ​តុលា ​២០១៤ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុចភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌពោធិ៍​សេន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្តក្រុង​មួយគ្រឿង​នោះពណ៌​ស​ឆ្នូត​ក្រហម ​និង​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3C-2762 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ចំណែកឯ​ក្មេង​ប្រុស អាយុ​៥​ឆ្នាំ​នោះ ក៍​មិន​ត្រូវ​បានស្គាល់ឈ្មោះ​ដែរ​។ ដោយ​ឡែក​​រថយន្ត​ឡិច​ស៊ី​ស​RX-300 ​ដែល​ទទួល​រង​ការ​ខូចខាត​ដែរ​នោះ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ ភ្នំពេញ​2S-1564 ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំងអស់​បាន​សម្របសម្រួល​គ្នា ដោយ​យល់ព្រម​យករ​យន្តទៅ​ជួស​ជុល​ដោយ​ខ្លួនឯង​រៀងខ្លួន​ ចំណែក​ខាង​ម្ចាស់​រោង​បុណ្យក៍​មិន​បាន​ឲ្យ​ចេញ​សំណង​អ្វី​ដែរ ព្រោះ​សុទ្ធតែ​ជាអ្នក​ធ្វើបុណ្យ ៕