ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​នេសាទ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះ​សីហនុចាប់ខ្លួន​ពី​បទ​ជួញ​ដួរ​គ្រឿងញៀ.ន

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​​ម្នាក់​ត្រូវ​​កំលាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​ព្រះ​សីហ​នុ​​ឃាត់ខ្លួនបាន​ភ្លាម​ៗ​ ខ​ណៈពេល​កំពុង​ចែកចាយ​គ្រឿង​ញៀន​ កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​៣០​ តុលា​ ​២០១៤ ត្រង់​ចំណុច​ផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុង​ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​​​។

​យោង​តាម​ប្រភព​ពី​លោក​វរ​សេនី​យ៍ទោ តាក សា​រិ​ទ្ឋ នាយការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុបាន​បញ្ជាក់ថា ការ​ចាប់​ឃាត់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កំលាំង​របស់​លោក​ធ្វើការ​ស៊ើបអង្កេត​អស់​ជា​ច្រើន​ស​ប្តា​ហ៍កន្លង​មក ​។

រហូត​ដល់​ថ្ងៃ​ទី​៣០​ តុលា​ ២០១៤ វេលា​ម៉ោង​ខាង​លើ ខ​ណៈពេល​ជនសង្ស័យកំពុង​ធ្វើ​សកម្មភាព​ចែកចាយទើ​បកំលាំង​របស់​លោកចុះ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។​ ជនសង្ស័យ​មានឈ្មោះ ជឿ​ង វាសនា ភេទប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាអ្នក​នេសាទ មាន​ទីលំនៅ​ភូមិ​អូ​តា​ប៉ា​ង ឃុំ​អូ​ឧ​ក​ញ៉ា​ហេង ស្រុក​ព្រៃ​នប់។ ក្រោយ​ឃាត់ខ្លួន​ជន​សង្ស័យ សមត្ថ​កិច្ច​​បាន​ដក​ហួត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ថ្នាំ​ញៀនប្រភេទមេ​តាំ​ហ្វេ​តា​មិន ICE​ ចំនួន​២​កញ្ចប់​តូច​ស្មើនឹង ០.9ក្រាម​។៕