ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេ​ប​ថប​ដែល​មាន​តម្លៃ​ខ្ពស់កប់ពពក​ក្នុង​ពិភពលោក

9 ឆ្នាំ មុន

កោះសន្តិភាព​សូម​ណែនាំ​ឡេ​ប​ថប​ចំនួន​១០ ប្រភេទ​ដែល​មាន​តម្លៃ​ខ្ពស់កប់ពពក​ក្នុង​ពិភពលោក ៖

កោះសន្តិភាព​សូម​ណែនាំ​ឡេ​ប​ថប​ចំនួន​១០ ប្រភេទ​ដែល​មាន​តម្លៃ​ខ្ពស់កប់ពពក​ក្នុង​ពិភពលោក ៖ 

១- ឡេ​ប​ថប ម៉ាក Luvaglio តម្លៃ​១​លាន​ដុល្លារ
ឡេ​ប​ថប ម៉ាក​Luvaglio ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស​Luvaglio ។ លក្ខណៈ​ពិសេស​របស់​Luvaglio​គឺ​មាន​ទំហំ​អេ​ក្រង់​១៧​អុ​ី​ញ កញ្ចក់​អេ​ក្រង់​ប្រភេទ​LED និង​ការពារ​ការ​ឆ្កូត​ដោយ​បន្ទះ Anti-reflective coating ។
Luvaglio​លម្អ​ដោយ​ពេជ្រ​យ៉ាង​ស្រស់​ស្អាត​លើ​ប៊ូ​តុង​បិទ​-បើក ។ ចំណែក​រូបរាង​ខាងក្រៅ​ស្រោប​ដោយ​ស្បែក​សត្វ និង​លោហធាតុ
អី​ុ​ណុ​ក ។

២-​ឡេ​ប​ថប ម៉ាក Tulip E-go Diamond តម្លៃ​៣៥០.០០០​ដុល្លារ
ឡេ​ប​ថប ម៉ាក​Tulip E-go Diamond ត្រូវ​បាន​រចនា​ឡើងជា​រាង​កាបូបយួរ​របស់​នារី​ដែល​រំលេច​ដោយ​ពន្លឺ​ពេជ្រ​ចំនួន​៨០​ការាត់ ។
លក្ខណៈ​ពិសេស​របស់​Tulip E-go Diamond គឺ​មាន​ទំហំ​អេ​ក្រង់​១២​អុ​ី​ញ កញ្ចក់​អេ​ក្រង់​ការពារ​ការ​ឆ្កូត Anti-reflective screen ។ RAM ២ ជី​ហ្គា​បៃ ។ CPU AMD Turion 64 bit ។ Hard-Drive ១២០ ជី​ហ្គា​បៃ ។
Tulip E-go Diamond មានមុខ​ងារ​ផ្តោត​លើ​ការ​កម្សាន្ត​បែប​គ្រួសារ​អភិជន​ដោយ​មាន​សំឡេង​Bass-reflect និង​Auto DJ ។ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​វា​ស្រោប​ដោយ​ស្បែក​សត្វ​យ៉ាង​ប្រណីត​ផង ។

៣-​ឡេ​ប​ថប ម៉ាក Voodoo Envy H ស៊េរី ១៧១ តម្លៃ​៨.៥០០​ដុល្លារ
ឡេ​ប​ថប ម៉ាក​Voodoo Envy H ស៊េរី ១៧១​ផលិត​ក្នុង​ឆ្នាំ​២០០៨ ដោយ​ក្រុមហ៊ុន VoodooPC បច្ចុប្បន្ន​ក្រុមហ៊ុន​អា​មេ​រិ​ក HP (Hewlett Packard) ។ លក្ខណៈ​ពិសេស​របស់​វា​គឺ​មាន​ទំហំ​អេ​ក្រង់​១៧​អុ​ី​ញ កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់ ១៩២០​គុណ​នឹង​១២០០​ភិ​ច​សែ​ល​(Pixels)​។ Processor Intel Core 2 ។ RAM ៤ ជី​ហ្គា​បៃ​(GB) ។  Hard Disk២៥០​ជី​ហ្គា​បៃ​(GB)​។ ភ្ជាប់​ដោយ​បន្ទះ Chip ប្រភេទ Nvidia Quadro  FX ។ 

៤-​ឡេ​ប​ថប ម៉ាក Extreme Rock SL 8 តម្លៃ​៥.០០០​ដុល្លារ
ឡេ​ប​ថប ម៉ាក​Extreme Rock SL8 មានមុខ​ងារ​លើ​កម្មវិធី​ហ្គេ​មយ៉ាង​ស្ទាត់ជំនាញ ។
លក្ខណៈ​ពិសេស​របស់​វា​គឺ​មាន​ទំហំ​អេ​ក្រង់​១៧​អុ​ី​ញ កម្រិត​ពន្លឺ​ច្បាស់​១៩២០​គុណ​នឹង​១២០០​ភិ​ច​សែ​ល ។ RAM8​ជី​ហ្គា​បៃ  Processor Intel Core 2 និង​ភ្ជាប់​ដោយ​បន្ទះ Chip ប្រភេទ NVIDIA GeForce 9800M GTX SLI ។ Hard –Drive  ៥១២​ជី​ហ្គា​បៃ​និង​ទម្ងន់​៥,៣​គីឡូក្រាម ។

៥-​ឡេ​ប​ថប ម៉ាក  Toshiba Qosmio G35-AV660 តម្លៃ​២.៥០០​ដុល្លារ
Toshiba Qosmio G35-AV660 គឺជា ឡេ​ប​ថប ផ្តោត​លើ​មុខងារ​ហ្គេ​ម​កម្សាន្ត​ជា​ពិសេស ។
 លក្ខណៈ​ពិសេស​របស់​Toshiba Qosmio គឺ​មាន​ទំហំ​អេ​ក្រង់​១៧
អុ​ី​ញ ។ Processor Intel Core 2 Dou ។ RAM ២ ជី​ហ្គា​បៃ ។ Hard Drive Dual 120​ជី​ហ្គា​បៃ ព្រមទាំង​បំពាក់​ដោយ​បន្ទះ Chip ប្រភេទ Nvidia Ge Force Go-7600 ទៀត​ផង ។ 

៦-​ឡេ​ប​ថប ម៉ាក Dell-AlienWare M15x តម្លៃ ២៤៤៩,៩៩​ដុល្លារ
Dell-AlienWare M15X ជា​ឡេ​ប​ថប ប្រភេទ​ហ្គេ​ម​កម្សាន្ត ។
លក្ខណៈ​ពិសេស​របស់​Dell-AlienWare M15X គឺ​មាន​ទំហំ​អេ​ក្រង់​១៥.៦​អុ​ី​ញ កម្រិត​ភ្លឺ​ច្បាស់​១៩២០×១០៨០ ។ Processor Intel Core i7 620 M ។ RAM៤ ជី​ហ្គា​បៃ ។ Hard-Drive 500​ជី​ហ្គា​បៃ​រហូត​ទៅ​ដល់​៧.២០០RPM និង​ភ្ជាប់​ដោយ​បន្ទះ Chip Nvidia GrForce-GTX-260M ។

៧-​ឡេ​ប​ថប ម៉ាក Dell M6400 តម្លៃ ២៣៩៩,៩៩​ដុល្លារ
ឡេ​ប​ថប ម៉ាក​Dell M6400 ជា​ប្រភេទ ឡេ​ប​ថប​មាន​ល្បឿន​លឿន​ដូច​ព្យុះ ។
លក្ខណៈ​ពិសេស​របស់​Dell M6400​គឺ​មាន​ទំហំ​អេ​ក្រង់​១៧​អុ​ី​ញ ។ Processor Intel Core 2 Extreme ។ Hard-Disk 1 TB ។ និង​ភ្ជាប់​ដោយ​បន្ទះ​Chip Nvidia Quadro FX-3700M ៕