ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​បើកបរ​នៅ​តំបន់​សាលារៀន​ឱ្យ​មាន​សុវត្ថិភាព ?

9 ឆ្នាំ មុន

តែ​ម្តង ដែល​លោក​អ្នក​គួរ​យល់​ថា តើ​ត្រូវ​អនុវត្ត​គោលការណ៍​ឬ​វិធី​បើកបរ​ដូច​ម្តេច ទើប​អាច​ធានា​បាន​នូវ​ក្តី​សុខ​សុវត្ថិភាព​របស់​ខ្លួន​និង​អ្នក​ដទៃ ?

នៅ​លើ​ស្ថានភាព​ផ្លូវ​នីមួយ​ៗ​មិន​ថា​តែ​ថ្នល់ជាតិ ឬ​តាម​តំបន់​ទីប្រជុំជន​ទ្បើ​យ គឺ​សុទ្ធសឹងតែ​មាន​ស្លាក​សញ្ញា​ចរាចរណ៍​សម្រាប់​ចង្អុលបង្ហាញ​ពី​លក្ខខណ្ឌ​នៃ​ការ​បើកបរ​ផ្សេង​ៗ​គ្នា ដើម្បី​ជា​ការ​ក្រើនរំលឹក​ដល់​អ្នក​កាន់​ចង្កូតរថយន្ត​គ្រប់​រូប​ត្រៀមខ្លួន​ប្រុងស្មារតី​ជា​និច្ច​ឆ្លើយ​តប​នឹង​ស្ថានការណ៍​ឧបសគ្គ​នៅ​ខាង​មុខ ។ ពិសេស​នៅ​តាម​តំបន់​នានា ដែល​មាន​សាលារៀន​ស្ថិត​តាម​បណ្តោយ​ថ្នល់ជាតិ​តែ​ម្តង ដែល​លោក​អ្នក​គួរ​យល់​ថា តើ​ត្រូវ​អនុវត្ត​គោលការណ៍​ឬ​វិធី​បើកបរ​ដូច​ម្តេច ទើប​អាច​ធានា​បាន​នូវ​ក្តី​សុខ​សុវត្ថិភាព​របស់​ខ្លួន​និង​អ្នក​ដទៃ ?

នេះ​គឺជា​យុទ្ធ​ស្រា​ស្ត​ក្នុង​ការ​បើកបរ​នៅ​តំបន់​មាន​សាលារៀន​ឱ្យ​មាន​សុវត្ថិភាព​៖
១-​ក្រ​ទ្បេ​ក​មើល​ស្លាក​សញ្ញា​ប្រាប់​ទិស​ដៅ​ចរាចរណ៍​(​សាលារៀន​) ។ នៅ​លើ​ស្ថានភាព​ផ្លូវ​ដែល​ស្លាក​សញ្ញា​បញ្ជាក់​ថា មាន​សិស្សសាលា​ឆ្លងកាត់​នោះ គឺ​តម្រូវ​ឱ្យ​អ្នកបើកបរ​បន្ថយល្បឿន ហើយ​អ្វី​ដែល​មិន​គួរ​គប្បី​អនុវត្ត​នោះ គឺ​ការ​ជាន់​ហ្វ្រាំង​ប្រថុចញ៉ុច ឬ​ទាំង​បង្ខំ ។
២-​ប្រើ​ក្រសែភ្នែក​ផ្តោត​លើ​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ។ តាម​បណ្តា​សាលារៀន​នានា មិន​ត្រឹមតែ​មាន​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​សិស្សានុសិស្ស​ប្រើប្រាស់​ទោចក្រយាន​ផ្សេង​ៗ​ទៀត​ផង​ដែរ ដូចនេះ​ត្រូវ​ប្រុងស្មារតី​ឱ្យ​វាងវៃ​បន្តិច ទើប​ឆ្លើយ​តប​តាម​លក្ខខណ្ឌ​ចរាចរណ៍​បាន​ល្អ និង​ប្រកបដោយ​សុវត្ថិភាព ។ ត្រង់​ចំណុច​នេះ​មាន​សិស្ស​ខ្លះ​ជិះ​កង់​លើ​ផ្លូវ​អ្នក​ថ្មើរជើង ឯ​ខ្លះ​ទៀត​ជិះ​ប្រកាន់​ស្តាំ​ដៃ​និង​មួយ​ចំនួន​ចេញដំណើរ​បញ្ច្រាសទិស​ដៅ ឬ​ឆ្លងផ្លូវ​ឆ្វេ​ក​ឆ្វាច ដូច្នេះ​គឺ​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពី​សកម្មភាព​ជុំវិញ​យានជំនិះ​របស់​អ្នក ឬ​ក៏​បើក​ចៀស​ពួក​គេ​យឺត​ៗ​ទុក​គម្លាត​ឱ្យ​ទូលាយ​បន្តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន លើ​ស្ថានភាព​ផ្លូវ​ជាក់ស្តែង​។ ម្យ៉ាងទៀត សង្កេត​មើល​សកម្មភាព​បម្រុង​ឆ្លងផ្លូវ​របស់​ពួក​គេ​នៅ​មុខ​រថយន្ត​អ្នក​ឱ្យ​មែនទែន ។
៣-​កត្តា​គួរ​ប្រុង​ប្រយ័ត្ន​ពេល​បើក​ជែង​រថយន្ត​ដឹក​សិស្ស ។ ប្រសិនជា​អ្នក​សម្រេចចិត្ត​ថា ត្រូវ​តែ​បើក​ជែង​រថយន្ត​ដឹក​សិស្ស​នោះ គឺ​ត្រូវ​តែ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ។ មួយវិញទៀត ចូរ​ចង​ចាំ​ថា មិន​ត្រូវ​បើក​ជែង​រថយន្ត​ដែល​កំពុង​ឈប់​ដាក់​សិស្ស​នោះ​ទ្បើ​យ ព្រោះ​អ្នកបើកបរ​មិន​បានដឹង​ច្បាស់​ថា ក្មេង​ៗ​ទាំង​អស់នោះ អាច​នឹង​ដើរ​ឆ្លងផ្លូវ ឬ​ក៏​ដើរ​ចូល​សាលារៀន​របស់​ពួក​គេ​ទ្បើ​យ ។ ដូច្នេះ​គឺ​នៅ​ពេល​រថយន្ត​ទាំងនោះ​ឈប់​អ្នក​គួរ​ឈប់​ពីក្រោយ ឬ​បង្អន់ល្បឿន​ទាប​បំផុត ។ មាន​ពេល​ខ្លះ​ក្មេង​ៗ​សិស្ស​មួយ​ចំនួន​អាច​បំ​លាស់​ទី​មួយ​រំពេច​ដែល​ធ្វើ​ឱ្យ​អ្នកបើកបរ​រថយន្ត​តាម​ក្រោយ​មើល​មិន​ទាន់​ទ្បើ​យ សកម្មភាព​ទាំងនោះ​វា​ជា​ហានិភ័យ​ធំ​បំផុត ។
៤-​ពិនិត្យ​មើល​លើ​ភ្លើង​សញ្ញា​ភ្លឹបភ្លែត​ៗ​ដែល​មន្ត្រី​អ្នក​ធ្វើ​សញ្ញា​ចរាចរណ៍​នៅ​តំបន់​នោះ ចង្អុល​ប្រាប់​ពី​សកម្មភាព​មានការ​ធ្វើ​ចរាចរ​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ ។ ដូចនេះ​ត្រូវ​បង្អន់ល្បឿន​រថយន្ត​ទុក​ឱកាស​ឱ្យ​ពួក​គេ​បំ​លាស់​ទី​រួចរាល់ ទើប​បន្តដំណើរ​ទៅ​មុខ​ទៀត ។
៥-​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទ្វេ​ដង​ពេល​ជិត​ដល់​ចំណុច​នោះ ។ នៅ​ពេល​រថយន្ត​បោះពួយ​ជិត​ដល់​តំបន់​មាន​សិស្សសាលា​ឆ្លងកាត់​ផ្លូវ លោក​អ្នក​ត្រូវ​ជាន់​ហ្វ្រាំង​ទប់​ល្បឿន​ឱ្យ​ស្ថិត​ក្នុង​កម្រិត​សុវត្ថិភាព​មុន​នឹង​បន្តដំណើរ​ទៅ​មុខ ពីព្រោះ​អ្នក​មិនដឹង​មុន​ថា ពេល​ណា​ពួក​គេ​ឆ្លងផ្លូវ​ដោយ​ពុំ​បាន​មើល​ឆ្វេង​ស្តាំ​នោះ​ទ្បើ​យ ។
៦-​ធ្វើ​ចរាចរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ យក​ជើង​ចេញពី​ឈ្នាន់​ហ្គា​រ៍ ហើយ​ដាក់​លើ​ឈ្នាន់​ហ្វ្រាំង​វិញ ក្នុង​ករណី​នេះ​គឺ​អ្នក​ចាំ​ា​បាច់​ត្រូវ​តែ​បញ្ឈប់​ល្បឿន​រថយន្ត​ភ្លាម បើ​ស្ថាន​ការ​តម្រូវ ។ ការ​ប្រតិបត្តិ​គោលការណ៍​នេះ ភាគច្រើន​គេ​ប្រើ​ក្នុង​តំបន់​មាន​មនុស្ស​ច្រើន ពិសេស​ពេល​សិស្ស​ឆ្លងផ្លូវ​តែ​ម្តង ហើយ​វា​ក៏​ជា​កត្តា​ដែល​នាំ​ឱ្យ​មានការ​កំណត់​ល្បឿន​បើកបរ​ទាប​ជាង​មុន ក្នុង​តំបន់​មាន​សាលារៀន​ផង​ដែរ ៕ 
    ​