ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​មួយ​ក្រុម​ដក​កាំ​ភ្លើង​ភ្ជង់​ប្លន់យក​ម៉ូតូ​ពី​ឪពុក​កូន​ពីរនាក់​ជិះ​គេចខ្លួន​ដោយ​សុវត្ថិ​ភាព​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌុប​កូន​ទៅ​ស៊ីឈ្នួល​ជៀរ​សាច់​គោឱ្យ​គេ​​ ត្រូវ​ក្រុម​ជន​សង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​បី​គ្រឿង​មក​កៀប​ និង​បាន​យក​កាំ​ភ្លើង​ភ្ជង់ប្លន់យក​ម៉ូតូ​បុរស​រូប​នោះ​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៤​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ៣១ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​ម៉ៅសេ​

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌុប​កូន​ទៅ​ស៊ីឈ្នួល​ជៀរ​សាច់​គោឱ្យ​គេ​​ ត្រូវ​ក្រុម​ជន​សង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​បី​គ្រឿង​មក​កៀប​ និង​បាន​យក​កាំ​ភ្លើង​ភ្ជង់ប្លន់យក​ម៉ូតូ​បុរស​រូប​នោះ​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៤​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ៣១ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​ម៉ៅសេ​ទុង កែង និង ផ្លូវ​លេខ១៩៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​ចំការមន ។

ជន​រង​គ្រោះ​ទី១.ឈ្មោះ ស្មាន សេន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ចំណែក​ជន​រង​គ្រោះ​ទី២.ឈ្មោះ សា លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​គឺ​ជា​ឪពុក​កូន ហើយ​រស់នៅ​ក្នុង​ភូមិ​ព្រែក​តាពៅ សង្កាត់ព្រែក​ប្រា ខណ្ឌច្បារ​អំពៅ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គឺ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ពណ៌ខ្មៅ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​1CJ-5427 ឌុប​កូន​ប្រុស​ឈ្មោះ សាលី​ ចេញ​ពី​ផ្ទះ​នៅ​សង្កាត់ព្រែក​ប្រា ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​ជៀរ សាច់គោឱ្យ​គេ​នៅ​សង្កាត់បឹង​សាឡាង ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏មាន​ក្រុម​ជន​សង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​បី​គ្រឿង បាន​ជិះ​ម៉ូតូ​មក​កៀប​ម៉ូតូ​របស់​ជនរង​គ្រោះ​ដោយ​ម៉ូតូ​ជន​សង្ស័យ​ពីរ​គ្រឿង​ម៉ាក ស៊ុយ​ស៊ូគីនិច និង ម៉ាក វីវ៉ា ជិះ​មក​កៀប​សង​ខាង​ម៉ូតូ​ជន​រង​គ្រោះ​និង​ម៉ូតូ​ហុង​ដា​ឌ្រីម មួយ​គ្រឿងទៀតរបស់​ក្រុម​ជន​សង្ស័យ​ ឈប់​ស្ទាក់​ពីមុខ​ជាប់។ បន្ទាប់​មក​ក្រុម​ជន​សង្ស័យ​បាន​ យក​កាំ​​ភ្លើង​គំរាម​ឱ្យ​បុរស​រង​គ្រោះ​ប្រគល់ម៉ូតូ​ឱ្យ​ក្រុម​ពួក​វា​តាម​សម្រួល តែ​ជន​រង​គ្រោះ​មិន​ព្រម​ ក្រុម​ជន​សង្ស័​យ​​ក៏បាន​ដក​សោម៉ូតូ​ពីជន​រង​គ្រោះ និង​បាន​យក​កាំ​ភ្លើង​មក​វាយ ចំថ្ពាល់ខាង​ឆ្វេង​ និង​កំភួន​ដៃ​ខាង​ស្តាំ​របស់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​របួស​ហូរ​ឈាម ។ បន្ទាប់មក​ទៀត​ក្រុម​ជន​សង្ស័យ​ក៏​បាន​ដក​កាំ​ភ្លើង​អា​មេ ភ្ជង់​គំរាម​ជន​រង​គ្រោះ​ឱ្យ​ចុះ​ពី​លើ​ម៉ូតូ រូច​​ក្រុម​ជន​សង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បើក​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ដោយ​បន្សល់​ទុក​នៅ​ជន​រង​គ្រោះ​ពីរ​នាក់ ឪពុក​និង​កូន​​ឈរសោក​ស្តាយ​ម៉ូតូ​នៅ​កន្លែង​កើត​ហេតុ ។

បន្ទាប់ពី​ក្រុម​ជន​សង្ស័យប្លន់ម៉ូតូ​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ហើយ​នោះ​គេ​បាន​ឃើញ​សមត្ថ​កិច្ច​នៅ​ប៉ុស្តិ៍​ទំនប់ ទឹក និង សមត្ដ​កិច្ច​នៅ​ប៉ុស្តិ៍ទួល​ស្វាយ​ព្រៃពីរ​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ក៏បាន​ប្រកែក​គ្នា​មួយ​ប្រាវ​ដោយ​និយាយ​ពី​ទឹក​ដី​កើត​ហេតុ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ឬ សង្កាត់ទួល​ស្វាយ​ព្រៃ​ទី២ ព្រោះ​កន្លែង​កើត​ហេតុ​គឺស្ថិត​នៅ​ចំណុច​ជាប់គ្នា​រវាង​សង្កាត់​ទាំង​ពីរ​នេះ។ ពេល​នោះ​សមត្ថ​កិច្ច​បាន​ឱ្យ​ជន​រង​គ្រោះ​ចង្អុល​ទៅ​ទី​ទាំង​កើត​ហេតុ ហើយ​ជន​រង​គ្រោះ​ក៏បាន​ចង្អុល​ទៅ​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី២ ។

ក្រោយ​ពី​ប្រកែក​រក​ទី​តាំង​កើត​ហេតុ​ច្បាស់​លាស់​ហើយ​នោះ​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ទំនប់ទឹក ក៏បាន​ជិះ​ម៉ូតូ​ត្រ​ឡប់​ទៅ​កន្លែង​វិញ ចំណែក​សមត្ថ​កិច្ច​ប៉ុស្តិ៍ទួល​ស្វាយ​ព្រៃ​ទី២ បាន​បាន​នាំ​ជន​រង​គ្រោះ​ជិះ​ទៅ​ដាក់​ណាក្យ​បណ្តឹង​តែម្តង ។