ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​មួយ​ក្រុម​យក​ដុំ​ថ្ម និង​ដប ធ្វើ​សកម្ម​ភាព​ប្លន់​យក​ម៉ូតូ​ពីបុរស​ម្នាក់តែមិន​បាន​សម្រេច

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​កូន​ពី​កន្លែង​​​បញ្ចូល​បទ​ចំរៀង​នៅ​ក្នុង​ផ្សារ​កំបូល​ ហើយ​បាន​ជិះ​ម៉ូតូ​ត្រ​ឡប់ទៅផ្ទះ​វិញ​ក៏ត្រូវ​ក្រុម​ក្មេង​ស្ទាវ​៥​ទៅ​៦​នាក់ ស្ទាក់​ផ្លូវ​យក​ដុំ​ថ្ម​ដេញ​ និង​ដប​ដេញ​គប់​ដើម្បី​ប្លន់យក​ម៉ូតូ​តែជន​រង​គ្រោះ​ដឹង​ខ្លួន​ទាន់ ក៏បន្ថែម​ល្បឿន​ជិះ​គេច​ខ្លួន​យ៉ាង​លឿន​ដើម្បី​រំដោះ​ចេញ ​ពី​ក្រុម​ ជន​សង្ស័យ​ទាំង​នោះ​ហើយ​

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​កូន​ពី​កន្លែង​​​បញ្ចូល​បទ​ចំរៀង​នៅ​ក្នុង​ផ្សារ​កំបូល​ ហើយ​បាន​ជិះ​ម៉ូតូ​ត្រ​ឡប់ទៅផ្ទះ​វិញ​ក៏ត្រូវ​ក្រុម​ក្មេង​ស្ទាវ​៥​ទៅ​៦​នាក់ ស្ទាក់​ផ្លូវ​យក​ដុំ​ថ្ម​និង​ដប​ដេញ​គប់​ដើម្បី​ប្លន់យក​ម៉ូតូ​តែជន​រង​គ្រោះ​ដឹង​ខ្លួន​ទាន់ ក៏បន្ថែម​ល្បឿន​ជិះ​គេច​ខ្លួន​យ៉ាង​លឿន​ដើម្បី​រំដោះ​ចេញ ​ពី​ក្រុម​ ជន​សង្ស័យ​ទាំង​នោះ។ ក្រោយពេលធ្វើសកម្ម​ភាព​មិន​បាន​សម្រេច​​​ក្រុម​ជន​សង្ស័យ​បាន​នាំ​គ្នា​រត់ចូល​ព្រៃ​គេចខ្លួន​អស់ ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៨ និង ១០​នាទី​យប់ ថ្ងៃ​ទី​៣០ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​បេតុងរោង​ចក្រ​យ៉ាក​ជីង ខាង​កើត​បន្ទាយ​កង​ទ័ពឆត្រយោង​លេខ​៩១១ ស្ថិត​ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែន​ជ័យ ។