ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពីរ​គ្រឿង​ពន្លះ​គ្នា​ពេញ​ទំហឹង​រង​ការខូច​ខាត​ទាំង​សង​ខាង​ប៉ុន្តែគ្មាន​អ្នករង​របួស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​បង្ក​ឡើង​រវាង​រថយន្ត​ស៊េរីទំបនើប​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​​ឱ្យរថយន្ត​រង​ការ​ខូច​ខាត​ទាំង​សង​ខាងយ៉ាង​ដំណំ​ ចំណែក​អ្នក​បើក​បរ​មិន​មាន​​រង​គ្រោះ​ថ្នាក់នោះ​ទេ។ ​ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃ​ទី​៣០ តុលា ២០១៤ នៅ​ចំណុច​

រាជ​ធានី​ភ្នំ​ពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​បង្ក​ឡើង​រវាង​រថយន្ត​ស៊េរីទំបនើប​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​​ឱ្យរថយន្ត​រង​ការ​ខូច​ខាត​ទាំង​សង​ខាងយ៉ាង​ដំណំ​ ចំណែក​អ្នក​បើក​បរ​មិន​មាន​​រង​គ្រោះ​ថ្នាក់នោះ​ទេ។ ​ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃ​ទី​៣០ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​( ផ្លូវ​៣១០ កែង​ផ្លូវ​លេខ៥៧) ស្ថិត​ក្នុង​សង្កាត់បឹង​កេង​កង​១ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​ម៉ាក​ PDI ពណ៌ខ្មៅ​មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2N-7948 បើក​បរ​ដោយ​នារី​ជន​ជាតិ​ចិន​ម្នាក់ ដោយ​ធ្វើ​ណើរយ៉ាង​លឿន​តាម​ផ្លូវ​លេខ​៥៧ ក្នុង​ទិសដៅ​ត្បូង​ទៅ ជ់ើង​​ ខណៈមក​ដល់ចំណុច​កើត​ហេតុ​ជា​ចំណុច​​​ផ្លូវ​បែក​ជា​បួន​ក៏បាន​ជ្រុល​លឿន​ទៅ​បុក​ រថយន្ត​ម៉ាក​ឡង់ គ្រីស័រ ពណ៌ខ្មៅ មួយ​គ្រឿង​ពាក់ស្លាក​លេខ​រដ្ឋ13 2-2278បើក​ដោយ​បុរស​ម្នាក់ ដែល​ធ្វើដំណើរ​តាម​ផ្លូវ​លេខ​៣១០ ក្នុង​ទិសដៅ​ពី​កើត មក​លិច ចំចំ​ហៀង​រថយន្ត​ឡង់ គ្រីស័រ​នោះ​ពេញ​ទំហឹង បណ្តាល​ឱ្យ​រថយន្ត​ទាំង​សង​ខាង​រង​ការ​ខូច​ខាត​​យ៉ាង​ដំណំ​ ចំណែក​អ្នក​បើក​បរ​មិន​មាន​​រង​គ្រោះ​ថ្នាក់​នោះ​ទេ។

ក្រោយពេល​កើត​ហេតុ​ភាគី​ទាំង​ពីរ​បាន​ទូស័ព្ទ​ហៅ​ក្រុម​គ្រួសារ​រៀង​ៗ ខ្លួន​ដើម្បី​ឱ្យ​មក​ជួួយ​ដោះ​ស្រាយ​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ ។