ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីមន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ចាប់​បាន​ឈើប្រណី​តប្រភេទ​ធ្នង់ជាច្រើន​កំណាត់​ដឹក​តាម​ម៉ូតូ​

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖ ​ម៉ូតូ​ដឹក​ឈើ​ឈើប្រណី​តប្រភេទ​ធ្នង់ជាច្រើន​កំណាត់​ ត្រូវបាន​មន្រ្តីមន្ទីរ​បរិស្ថាន​ខេត្ត ចាប់​បង្ក្រាប​បាននៅវេ​លាម៉ោង​៥ និង ៣០នា​​ទីល្ងាចថ្ងៃទី៣០​ តុលា ២០១៤​ ​នៅចំណុច​ភូមិពូ​ត្រុំ សង្កាត់ម​នោរម្យ ស្រុក​សែនម​នោរម្យ បន្ទាប់​ពី​ចាប់​បាន​​ហើយ​នោះ​ក៏យក​ប្រគល់​ឲ្យ​មន្រ្តី​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ជាអ្នក​ចាត់​ការ​

ខេត្ត​មណ្ឌល​គិរី ៖ ​ម៉ូតូ​ដឹក​ឈើ​ឈើប្រណី​តប្រភេទ​ធ្នង់ជាច្រើន​កំណាត់​ ត្រូវបាន​មន្រ្តីមន្ទីរ​បរិស្ថាន​ខេត្ត ចាប់​បង្ក្រាប​បាននៅវេ​លាម៉ោង​៥ និង ៣០នា​​ទីល្ងាចថ្ងៃទី៣០​ តុលា ២០១៤​ ​នៅចំណុច​ភូមិពូ​ត្រុំ សង្កាត់ម​នោរម្យ ស្រុក​សែនម​នោរម្យ  បន្ទាប់​ពី​ចាប់​បាន​​ហើយ​នោះ​ក៏យក​ប្រគល់​ឲ្យ​មន្រ្តី​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ជាអ្នក​ចាត់​ការ​បន្ត​។

ឈើប្រណីត​ដែលមន្រ្តី​​ជំនាញចាប់ប​ង្ក្រាបបាន​ខាងលើ​មានចំនួន​២៤កំណាត់​​ ដឹកតាម​រយៈម៉ូតូ​កែច្នៃពីរ​គ្រឿង ខណៈ​ពួកឈ្មួញ​កំពុង​បើកបរ​តាមផ្លូវ​ចូល​ទីរួមខេត្ត ។ សេចក្តីរាយ​ការណ៍​បាន​និយា​យថា ឈើទាំង​ពីរ​ម៉ូតូ​នោះ​គឺគេបម្រុង​ដឹកចូល​ទៅសិប្បិកម្ម​កែច្នៃ​នៅ​ក្រុង​សែន​មនោរម្យ ។ ប្រភព​បន្តថា រយៈកាល​កន្លង​មក​សិប្បកម្ម​កែ​​ច្នៃឈើ​ប្រណី​ត ក្នុង​ខេត្តមណ្ឌល​គិរីគ្រប់​ទីកន្លែង​ ត្រូ​វបានរដ្ឋ​បាល​ព្រៃ​ឈើថ្នាក់​កណ្តាល ចុះអនុវត្តន៍​ច្បាប់​បិទ​មិន​ឲ្យបន្ត​សកម្មភាព​។ តែទោះ​ជាយ៉ាង​ណានៅក្រុង​សែនម​នោរម្យ គេនៅ​តែឃើញ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ប្រ​ណី​​ត អាច​ដឹក​ជញ្ជូន​ឈើតាម​ម៉ូតូកែ​ច្នៃរាប់​សិប​គ្រឿង​យ៉ាង​រលូន​មក​ទម្លាក់​តាម​សិប្បកម្ម​លួចលាក់​បើក​ខុស​ច្បាប់​ក្នុងក្រុង។​

ប្រជាពល​រដ្ឋបានលើក​ឡើងថា​ សកម្មភាព​ដឹកជញ្ជូន​ឈើប្រណី​តសព្វថ្ងៃ​នៅក្រុង​សែន​មនោរម្យ គឺក្រុម​ឈ្មួញ​បានដឹក​ទាំងយ​ប់ទាំងថ្ងៃ ​កាត់អតីត​ប្រលាន​យន្តហោះ ​កណ្តាលក្រុង​សែម​នោរម្យ ក៏ប៉ុន្តែ​គេពុំសូ​វឃើញ​មន្រ្តី​ជំ​នាញ​ ចុះចាប់​បង្ក្រាបទេ ។ លុះត្រា​ម៉ូតូណា​ពុំមាន​បង់ប្រាក់​ទើបគេ​ឃើញ​ចាប់​ម្តងម្កាល​។សកម្មភាព​ទាំងនេះ​ត្រូវ​បាន​មហាជន ​និយាយ​ថា បើគ្មាន​ការត្រូវរ៉ូវ​គ្នាជា​មុនពី​សំណា​ក់មន្រ្តី​ជំនាញ​នឹង​ឈ្មួញ ជាមុន​ទេកុំថា​ឡើយ​ដឹកពេល​ថ្ងៃ ទោះ​ជាដឹកនៅ​ពេលយ​ប់ថ្ងៃននោះ​ងងឹតស្លុប​ក៏គេមើល​ឃើញនិ​ងចាប់​​បង្ក្រាបភ្លាមៗ។