ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកមេមត់​ជាង៥០០គ្រួសា​រទាមទារកម្មសិទ្ធដី​ធ្លីស្របច្បាប់​រហូតបិទផ្លូវជាតិ​លេខ៧

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ​ប្រជាពលរដ្ឋ​ចំនួន២ភូមិ​មក​ពីឃុំត្រមូង​ ស្រុក​មេមត់ ​ដែល​មានវិបត្តិ​ដីធ្លីជា​ច្រើន​ឆ្នាំ​ដោះ ស្រាយ​មិន​ចេញនោះ​ នាព្រឹក​ថ្ងៃទី៣០ តុលា ​២០១៤​ ពួកគាត់​មានគ្នា​ជាង៥០០​គ្រួសារ​នាំគ្នាធ្វើ​បាតុ​កម្ម បិទផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចំណុ​ចមុខសាលា​ស្រុក​មេមត់ ​។ ដោយ​សារតែ​អាជ្ញាធរ​បាន​សន្យា​ខ្យល់​នា​ពេល កន្លង​មកនោះ

ខេត្ត​ត្បូងឃ្មុំ ៖ ​ប្រជាពលរដ្ឋ​ចំនួន២ភូមិ​មក​ពីឃុំត្រមូង​ ស្រុក​មេមត់ ​ដែល​មានវិបត្តិ​ដីធ្លីជា​ច្រើន​ឆ្នាំ​ដោះ ស្រាយ​មិន​ចេញនោះ​ នាព្រឹក​ថ្ងៃទី៣០ តុលា ​២០១៤​ ពួកគាត់​មានគ្នា​ជាង៥០០​គ្រួសារ​នាំគ្នាធ្វើ​បាតុ​កម្ម បិទផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចំណុ​ចមុខសាលា​ស្រុក​មេមត់ ​។ ដោយ​សារតែ​អាជ្ញាធរ​បាន​សន្យា​ខ្យល់​នា​ពេល កន្លង​មកនោះ​ថាជួយ​ដោះស្រាយ​ធ្វើបណ័្ណ​កម្មសិទ្ធស្រប​ច្បាប់​ចេះតែ​បាត់​ដំណឹង​យូរទៅ​ៗពេកនោះ ​។

លោក​នាង សុវ៉ាត​ ប្រធាន​អង្កការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្តត្បូងឃ្មុំ មាន​ប្រសាសន៍​ឲ្យដឹង​ថា ក្រោយ​ពី​ក្រុម​ហ៊ុនចម្ការ​កៅស៊ូ​មេមត់ ​ត្រូវបានរ​ដ្ឋអវិយោគ​ (វិនិយោគ​របស់​ដែលមាន​ស្រាប់​ទៅ​ឲ្យក្រុម ហ៊ុនឯក​ជន​គ្រប់​គ្រង​ ) ​រយៈពេល​ចំនួន៦​ទៅ៧ឆ្នាំមក​ហើយ ​រហូត​មដល់​ពេលនេះ​ទំនាស់​ដីធ្លីក៏​បាន​កើ តមាន​ឡើង​មក​ដល់​ពេល​នេះ​ ចំពោះ​ប្រជាពល​​រដ្ឋចំនួន៥២៧​គ្រួសារ ​។ ​ លោក​នាង សុវ៉ាត ប្រធាន​អង្កការ​សិទ្ធិមនុស្ស​អាដហុក​ខេត្តត្បូង​ឃ្មុំ បានរំ​លឹកថា ​កាលពី​សម័យ​លោក ​ព្រហ្ម អ៊ាន ​កាន់​កាប់​ជា​នាយកក្រុមហ៊ុន​កៅស៊ូមេ​មត់ ក្នុង​អំ​ឡុងឆ្នាំ១​៩៨២-១៩៨៣​ ដោយ​មានការព្រួ​យបារម្ភខ្លាចខ្មែរក្រហមចូល​ដុ​តរោង​ចក្រនោះ ក៏បាន​ហៅ​ប្រ​ជា​ពល​រដ្ឋឲ្យម​ករស់នៅ ​ជុំវិញតំបន់​ក្រម​ហ៊ុន ​ដែល​អាចធ្វើជា​ខែលការពារ​សុវត្ថិភាព​ពីខ្មែរក្រហម ។​ ប្រជា​ពលរដ្ឋ​បាន​មករស់​នៅពីមួយ​ឆ្នាំទៅ មួយ​ឆ្នាំកាន់តែ​ច្រើនឡើ​ៗ ក្នុងនោះ​ភាគច្រើ​នជាកម្មក​រក្រុម​ហ៊ុន ដោយ​រស់នៅ​ទទួល​​បានសេ​ច​ក្តីសុ​ខសាន្តមិន​ដែលមានប​ញ្ហារអ្វីនោះ​ទេ តែចាប់​​តាំងពីរដ្ឋត្រូវ​បានប្រគល់​ក្រុមហ៊ុន​ចំការ​កៅស៊ូអវិនិយោគ ទៅឲ្យក្រុមហ៊ុនឯកជនក្នុងស្រុកគ្រប់គ្រង បញ្ហា​​​ដីធ្លីបានកើតឡើងចាប់ពីពេលនោះ​មក គឺ​គេមានគោ​លការណ៏​ឲ្យប្រជាពល​រដ្ឋជាង៥០០​គ្រួសារនេះ​ ទៅរស់នៅ​ក្នុងតំបន់​បុរីតេជោសែន​នៅស្លាក​សំរោង ឃុំដារ ស្រុកមេមត់ ។

ប្រជាជន​​មិនព្រមទៅនោះទេ ដោ​យបាន​លើកឡើងថា ដីកន្លែង​ថ្មីតូចមិន​មាន ដំណាំ​​ហូបផ្លែដូច​នៅដី​ចាស់ ម្យ៉ាង​ទៀត​សម្តេចតេ​ជោសែន​ នាយករដ្ឋម​ន្រ្តីនៃព្រះ​រាជាណាច​ក្រកម្ពុជា ​ បានកាត់​ដីចេញពីក្រុម​ហ៊ុន ប្រគល់​មកឲ្យ​ប្រជាជន​កាន់កាប់ស្រប​ច្បាប់ ​។ តែរហូតម​កដល់​ពេលនេះ ​​​អាជ្ញាធរមិនបាន​ធ្វើការដោះ​ស្រាយ​នោះទេ​ ទើបនៅ​ព្រឹកថ្ងៃទី៣​០ តុលា ២០១៤ ​ប្រជាជន​បាននាំគ្នា ត​វ៉ាធ្វើបាតុកម្មមា​នកាន់តែ​បដាក្នុង​ដៃ ដង្ហែរ​ចេញ​​ពីខាងភូមិខ្នង​ក្រពើ មកកាន់​ផ្សារមេមត់​ នៅវេលា​ម៉ោ ង៧និង៣០នាទីព្រឹក រួចបន្តមកមុខសាលាស្រុកមេមត់ ដើម្បីឲ្យជួយដោះស្​រាយផ្តល់ប័ណ្ណកម្មសិទ្ធ ស្របច្បាប់ ។ ​ហេតុតែ​លោក ចេង ប៊ុណ្ណារ៉ា អភិបាល​ស្រុក មិន​ចេញម​កដោះស្រា​យគ្រានោះ​ពួកគាត់ ​ បាននាំ​គ្នាបិទ​ផ្លូវអស់​ជាច្រើន​ម៉ោង ​ទើប​លោក​អភិបាល​ស្រុកបា​ន​ធ្វើ​លិខិត​ លាយ​ល័ក្ខអក្សរ​សន្យាថា​ រយៈពេល​២សប្តាហ៍​ទៀត លោ​កប្រាជ្ញ ​ច័ន្ទ អភិបាល​ខេត្ត និងចុះ​​ដោះ​ស្រា​​យជួន ទើបនៅ​វេលាម៉ោង ​១១និង៣០នា​ទីព្រឹក ប្រជាព​លរដ្ឋនាំគ្នាត្រឡប់​ទៅផ្ទះវិញ​ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​