ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ម្នាក់ទៀត ​ត្រូវបានរកឃើញថា​មានរបួសស្រាល​ពីការផ្ទុះបំពង់កំាជ្រួច

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រភពពីប៉ូលិស​មូលដ្ឋានបានបង្ហើបឲ្យដឹងនៅ​រសៀលថ្ងៃទី៣០​ តុលា ២០១៤នេះថា​ ជនរងគ្រោះទី៨​ពីការផ្ទុះបំពង់កំាជ្រួច​កាលពីយប់ម៉ិញ ​ត្រូវបានរកឃើញ ​ប៉ុន្តែមិនទាន់ស្គាល់ឈ្មោះ​ គ្រាន់តែដឹងថា​ជាប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ​បានរងរបួសស្រាល ​។

រាជធានីភ្នំពេញ​ ៖ ប្រភពពីប៉ូលិស​មូលដ្ឋានបានបង្ហើបឲ្យដឹងនៅ​រសៀលថ្ងៃទី៣០​ តុលា ២០១៤នេះថា​ ជនរងគ្រោះទី៨​ពីការផ្ទុះបំពង់កំាជ្រួច​កាលពីយប់ម៉ិញ ​ត្រូវបានរកឃើញ ​ប៉ុន្តែមិនទាន់ស្គាល់ឈ្មោះ​ គ្រាន់តែដឹងថា​ជាប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ​បានរងរបួសស្រាល ​។

គិតមកដល់រសៀលនេះ​ តួលេខអ្នកស្លាប់នៅដដែល​ តែចំនួនអ្នករបួសធ្ងន់ស្រាល​បានកើនឡើង​០៨នាក់ បូកទំាងប៉ូលិស​សេដ្ឋកិច្ចដែលទើប​រកឃើញខាងលើនេះ ។

គួររំលឹកថា​ ​យ៉ាង​ហោច​​ណាស់​​​​មនុស្ស​ម្នាក់​​បាន​ស្លាប់ ​​និង​៨​នាក់​​ផ្សេង​ទៀត​​​បាន​រង​របួស​ធ្ងន់​​ បន្ទាប់​ពីមាន​​មាន​​ករណី​​ផ្ទុះ​​បំពង់​​​បាញ់​​កាំ​ជ្រួច​​ដែល​​​​ជា​គ្រាប់ចុង​​ក្រោយ ​​​នៅក្នុង​ព្រះ​រាជ​ពិធីខួប​ឆ្នាំ​​ទី​១០​​នៃការ​ឡើង​​​គ្រង​​រាជ​សម្បតិ្ត​ ​របស់​ព្រះ​មហា​ក្សត្រ​​​​កម្ពុជា​ ​​បណ្តាល​ឱ្យ​បែក​កាណុ​ង​ខ្ទាត​អំបែង​មក​ចំ​ប្រជាពលរដ្ឋ​​​ដែល​កំពុង​​ឈរ​មើល​ ។

ហេតុការណ៍នេះ​ បាន​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​នៅ​​ម៉ោងជាង​៧​យប់ ​​ថ្ងៃ​ទី ២៩ ​​តុលា ២០១៤​​ នៅ​ចំណុច​ក្បែរ​ក្បាល​ជ្រោយ​​ ស្ថិត​ក្នុង​សង្កាត់​​-ខណ្ឌជ្រោយ​ចង្វា ។

បើតាមសមត្ថកិច្ច​​បានផ្តល់ព័ត៌មាន​​ជំហានដំបូងឲ្យដឹងថា ​​ជន​រង​គ្រោះ​ដែលស្លាប់ឈ្មោះ​​ ណាគ្រី ដារ៉ូ ​​ភេទប្រុស​ អាយុ​២៣ឆ្នាំ ​​រស់នៅ​ក្នុង​ភូមិ​ចុង​ខ្សាច់​ ​ឃុំឈើ​ខ្មៅ​ ​ស្រុក​កោះ​ធំ ​​ខេត្ត​កណ្តាល​ ​។ ចំណែកអ្នករងរបួស​រួមមាន​ ៖​ ឈ្មោះ ​ស៊េរី ​ភេទ​ប្រុស ​អាយុ៤០ឆ្នាំ ​ ​របួស​ធ្ងន់​ ,ឈ្មោះ ហេង សុ​ភី ​​អាយុ​១៧​ឆ្នាំ របួសធ្ងន់ ,​​ឈ្មោះ ស្រូយ គ្រីម​​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​ និង​ឈ្មោះ ហេង ចាន់នី ​​អាយុ១៤ឆ្នាំ​ និ០៤នាក់ទៀត​មិនទាន់ស្កាល់​អត្តសញ្ញាណ របួសស្រាល។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕