ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ឃាត់​ខ្លួន​ជន​ជាតិ​​វៀ​តណាម​​១២នាក់ ពាក់​​ព័ន្ធ​​ឆ្លង​ដែន​​ខុស​ច្បាប់​​នៅ​ខណ្ឌទួល​គោក​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជន​ជាតិ​វៀត​ណាម​ប្រុស​ស្រី​១២នាក់ ត្រូវសមត្ថកិច្ច​​​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ចុះ​ឃាត់​ខ្លួនជា​​បន្ត​បន្ទាប់​​ កាល​ពី​វេលាម៉ោង​​​៣រសៀល​​ថ្ងៃទី​​៣០ តុលា ដោយ​​ជាប់​ពាក់​ព័ន្ធ​ឆ្លង​ដែន​​ខុ​សច្បាប់ ។

រាជធានី​ភ្នំ​ពេញ ៖ ជន​ជាតិ​វៀត​ណាម​ប្រុស​ស្រី​១២នាក់ ត្រូវសមត្ថកិច្ច​​​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ចុះ​ឃាត់​ខ្លួនជា​​បន្ត​បន្ទាប់​​ កាល​ពី​វេលាម៉ោង​​​៣រសៀល​​ថ្ងៃទី​​៣០ តុលា ដោយ​ជាប់​ពាក់​ព័ន្ធ​ឆ្លង​ដែន​​ខុ​សច្បាប់ ។

ការ​​ឃាត់​​ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ចំណុច​​ហាង​​កាហ្វេ​​ចំនួន​៣​​ទី​តាំង​​ ក្នុង​នោះ​២​​ទី​តាំង​នៅមុខ​ផ្ទះ​សំណាក់​ស្រែ​លាប​ ផ្លូវ​​៦០៨​​ ខាង​ជើង​​វត្ត​នាគវ័ន​​ សង្កាត់​បឹងកក់​ទី​​២ ខណ្ឌ​​ទួល​គោក ដោយ​​ឃាត់​ខ្លួន​បាន​៩នាក់ ស្រី​​៣នាក់ និង​មួ​យ​ទី​តាំង​ទៀត​ នៅ​តាម​​ផ្លូវ​៥៩៨ ម្តុំ​ត្រឡោកបែក សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួល​​គោក​ដូចគ្នា ឃាត់ខ្លួន​​បាន​ស្ត្រី​៣នាក់ ។

បច្ចុប្បន្នជនជាតិ​វៀតណាមទាំង​​១២នាក់​​ សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូន​នៅលើទំព័រ​កាសែតកោះសន្តិភាព