ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យ៉ាងតិច​100​នាក់​ស្លា.ប់​ដោយសារ​ការ​បាក់​ដី​នៅ​ស្រី​លង្កា

9 ឆ្នាំ មុន

រដ្ឋមន្ត្រី​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ស្រី​លង្កា​ថ្លែង​ថា ក្តី​សង្ឃឹម​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត ក្រោយ​ការ​បាក់​ដី​កាលពី​ថ្ងៃ​ទី​២៩ តុលា នៅ​ភាគ​ខាងត្បូង​ស្រី​លង្កា កាន់តែ​មាន​តិច​ទៅ​ៗ​នា​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ដោយ​លោក​វាយតម្លៃ​ថា មនុស្ស​យ៉ាងតិច​១០០​នាក់​ស្លា.ប់ ។ បន្ទាប់​ពី​ទៅ​កាន់​ភូមិ HALDUMMULLA ស្ថិត​នៅ​ចម្ងាយ​១៩០​គ​.​ម​ពី​រដ្ឋធានី​កូ​ឡំ​បូ លោក មា​៉​ហ៊ី​ន​ដា

រដ្ឋមន្ត្រី​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ស្រី​លង្កា​ថ្លែង​ថា ក្តី​សង្ឃឹម​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត ក្រោយ​ការ​បាក់​ដី​កាលពី​ថ្ងៃ​ទី​២៩ តុលា នៅ​ភាគ​ខាងត្បូង​ស្រី​លង្កា កាន់តែ​មាន​តិច​ទៅ​ៗ​នា​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ដោយ​លោក​វាយតម្លៃ​ថា មនុស្ស​យ៉ាងតិច​១០០​នាក់​ស្លាប់ ។ បន្ទាប់​ពី​ទៅ​កាន់​ភូមិ HALDUMMULLA ស្ថិត​នៅ​ចម្ងាយ​១៩០​គ​.​ម​ពី​រដ្ឋធានី​កូ​ឡំ​បូ លោក មា​៉​ហ៊ី​ន​ដា អា​មា​៉​រា​៉ វេ​អី​ុ​រា​៉ ថ្លែង​ទៅ​កាន់​រ៉​យ​ទ័​រថា ខ្ញុំ​គិត​ថា​លែង​មាន​អ្នក​នៅ​រស់រាន​មានជីវិត​ទៀត​ហើយ ។ ផ្ទះ​ជាង​៥០​ខ្នង ត្រូវ​ដី​បាក់​កប់ កាលពី​ថ្ងៃ​ទី​២៩ តុលា ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​មក ។

លោក​បន្ត​ថា គេ​ប៉ាន់​ប្រមាណ​ថា មនុស្ស​យ៉ាងតិច​១០០​នាក់ ត្រូវ​ដី​កប់​ក្នុង​នោះ​មាន​កុមារ​ៗ ហើយ​បណ្តា​ពលករ​ពុំ​បាន​នៅផ្ទះ​ឡើយ​ពេល​កើត​មាន​មហន្តរាយ​នោះ ។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​តុល្យការ​អ្នក​ស្លាប់​ថយ​ចុះ​ខុស​ពី​សេចក្តីរាយការណ៍​ដំបូង​ៗ ដែល​ថា​មាន​មនុស្ស​ដល់​៣០០​នាក់​បាត់​ខ្លួន ។ចំពោះ​កុមារ​ៗ​ដែល​វិល​មក​ពីសា​លា​វិញ​បានឃើញ​ផ្ទះ​របស់​ពួក​គេ​ត្រូវ​ដី​កប់​បាត់ រួច​មនុស្ស​ជិត​៣០០​នាក់ ភាគច្រើន​ជា​កុមារ​បាន​ដេក​ពេល​យប់​នៅ​សាលា​មួយ មក​ពី​ខ្លាច​កើត​មានការ​បាក់​ដី​ថ្មី​ៗ​ទៀត ។ប្រធានាធិបតី​ស្រី​លង្កា លោក ម៉ា​ហ៊ី​ន​ដា រា​៉​ហ្សា​បា​៉​ក​សា ប្រកាស​តាម TWITTER ថា កង​យោធា​ត្រូវ​បាន​បញ្ជូន​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ និង​តាម​រុករក ៕