ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​បា.ញ់​បង្ហោះ​កាំជ្រួច​ធុន SOYOUZ-2-1A ដំបូង​គេ

9 ឆ្នាំ មុន

ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី ROSCOMOS គូសបញ្ជាក់​ថា កាំជ្រួច​អវកាស SOYOUZ-2-1A ដែល​ផ្ទុក​យានអវកាស​ផ្គត់ផ្គង់ PROGRESS M-25M ត្រូវ​បាន​បា.ញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៩ តុលា ។កាំជ្រួច​នេះ​ត្រូវ​បាន​បា.ញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស​នៅ​បៃ​កូ​នួ​រ កា​ហ្សា​ក់​ស្ថាន នា​វេលា​ម៉ោង​១០​និង​៩​នាទី ម៉ោង​នៅ​ក្រុង​មូ​ស្គូ​។ ៦​ម៉ោង​ក្រោយ​ការ​បា.ញ់​បង្ហោះ​យានអវកាស

ទីភ្នាក់ងារ​អវកាស​រុ​ស្ស៊ី ROSCOMOS គូសបញ្ជាក់​ថា កាំជ្រួច​អវកាស SOYOUZ-2-1A ដែល​ផ្ទុក​យានអវកាស​ផ្គត់ផ្គង់ PROGRESS M-25M ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៩ តុលា ។កាំជ្រួច​នេះ​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស​នៅ​បៃ​កូ​នួ​រ កា​ហ្សា​ក់​ស្ថាន នា​វេលា​ម៉ោង​១០​និង​៩​នាទី ម៉ោង​នៅ​ក្រុង​មូ​ស្គូ​។ ៦​ម៉ោង​ក្រោយ​ការ​បាញ់​បង្ហោះ​យានអវកាស PROGRESS M-25M បាន​ហោះហើរ​ក្នុង​តារាវិថី​ឆ្ពោះទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS ហើយ​ទៅ​ភ្ជាប់​ជាមួយ​ស្ថានីយ​នោះ។
នេះ​ជា​ការ​បាញ់​បង្ហោះ​លើក​ដំបូង​របស់​កាំជ្រួច​ធុន SOYOUZ-2-1A ជា​កាំជ្រួច​ដែល​ជំនួស​កាំជ្រួច SOYOUZ-U-PVB ។ ការ​សាកល្បង​ដំបូង​ៗ​របស់​កាំជ្រួច​ថ្មី​នោះ​ត្រូវ​បាន​ធ្វើ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៤ ។

យានអវកាស​ដឹក​ជញ្ជូន​ភស្តុ​ភារ​ធុន PROGRESS ដឹក​របស់របរ​ទម្ងន់​ជាង​២,៥​តោន ដែល​របស់របរ​ទាំងនេះ​រួម​មាន ប្រេងឥន្ធនៈ ស្បៀង ទឹក និង​ខ្យល់​អុកស៊ីហ្សែន ព្រមទាំង​ឧបករណ៍​វិទ្យាសាស្ត្រ ។មុន​នេះ​កាំជ្រួច ANTARES បាញ់​បង្ហោះ​យានអវកាស​អា​មេ​រិ​ក បាន​ផ្ទុះ​ឆេះ​ពេល​បាញ់​ចេញ​តែ​បន្តិច​នៅ​រដ្ឋ​វៀជី​នៀ ។ កាំជ្រួច ANTERES ត្រូវ​បាញ់​បញ្ជូន​យានអវកាស​កា​ហ្គោ CYGNUS ទៅ​កាន់​ស្ថានីយ ISS ខាង​ផ្នែក​អា​មេ​រិ​ក​ដើម្បី​ផ្តល់​ភស្តុ​ភារ ។ សម្រាប់​ពេល​នេះ​មាន​មនុស្ស​ប្រចាំការ​ក្នុង​ស្ថានីយ ISS ៦​នាក់​គឺ ជនជាតិ​រុ​ស្ស៊ី​៣​នាក់ ជនជាតិ​អា​មេ​រិ​ក​២​នាក់ និង​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់ ៕

ខាន់ សុ​ឃ​ន
SOPHONN20141030_544_24002
រូប Oct30/12 កាំជ្រួច SOYOUZ-2-1A ពេល​បាញ់​បង្ហោះ
កែ