ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ដឺ​រ័​រ​ទទួល​បាន​សិទ្ធិ​ចូលរួម​ព្រឹត្តិការណ៍​ដំណាច់ឆ្នាំ​ក្រោយ​ឈ្នះ​ការ​ប្រកួត​នៅ​បារាំង

9 ឆ្នាំ មុន

កីឡាករ​ស្វ៊ី​ស​រ៉ូ​ជើ ហ្វេ​ដឺ​រ័​រ កក់​បាន​កន្លែង​មួយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដំណាច់ឆ្នាំ ATP World Tour Finals ឆ្នាំ​២០១៤ ក្រោយ​ពី​ឈ្នះ​ជុំ​ទី​២ កម្មវិធី Paris Masters នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ពុធ​ទី​២៩ តុលា ។ ហ្វេ​ដឺ​រ័​រ បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​បារាំង Jeremy Chardy ក្នុង​លទ្ធផល​៧-៦, ៦-៤ និង​៦-៤ ឈាន​ចូល​ជុំ​ទី​៣​ដោយ​ក្តី​រីករាយ​។ នៅ​ជុំ​នេះ រូបគេ​នឹង​ប៉ះ​

កីឡាករ​ស្វ៊ី​ស​រ៉ូ​ជើ ហ្វេ​ដឺ​រ័​រ កក់​បាន​កន្លែង​មួយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដំណាច់ឆ្នាំ ATP World Tour Finals ឆ្នាំ​២០១៤ ក្រោយ​ពី​ឈ្នះ​ជុំ​ទី​២ កម្មវិធី Paris Masters នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ពុធ​ទី​២៩ តុលា ។ ហ្វេ​ដឺ​រ័​រ បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​បារាំង Jeremy Chardy ក្នុង​លទ្ធផល​៧-៦, ៦-៤ និង​៦-៤ ឈាន​ចូល​ជុំ​ទី​៣​ដោយ​ក្តី​រីករាយ​។ នៅ​ជុំ​នេះ រូបគេ​នឹង​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ម្ចាស់ផ្ទះ​ម្នាក់​ទៀត​គឺ Lucas Pouille ដែល​បាន​បំបាក់​កីឡាករ​អុ​ី​តា​លី Fabio Fognini ។

សម្រាប់​ហ្វេ​ដឺ​រ័​រ ក្នុង​នាម​ជា​កីឡាករ​លំដាប់​ទី​៣ ពិភពលោក វា​គឺជា​លើក​ទី​១៣ ហើយ​ដែល​រូបគេ​ទទួល​បាន​ឱកាស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ATP World Tour Finals ។ គេ​បាន​ថ្លែង​ថា ៖ «​នេះ​ជា​ឆ្នាំ​ដែល​មិនសូវ​កាក់កប ដូច្នេះ​ជ័យជម្នះ​លើក​នេះ​អាច​ជា​រឿង​មួយ​ល្អ​ដែរ​» ។

សូម​បញ្ជាក់​ថា កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ធ្លាប់​លើក​ពាន​ជើងឯក ATP World Tour Finals ចំនួន​៦​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០០៣  ២០០៤, ២០០៦, ២០០៧, ២០១០ និង​ឆ្នាំ​២០១១ ។ លទ្ធផល​នៃ​ការ​ប្រកួត​គូ​ផ្សេង​ទៀត​មាន​ដូច​ជា អ៊ែន​ឌី មូ​រ៉េ មក​ពី​អង់គ្លេស​បំបាក់​កីឡាករ​ម្ចាស់ផ្ទះ Julien Benneteau ក្នុង​លទ្ធផល​៦-៣ និង​៦-៤ ខណៈ Feliciano Lopez បំបាក់​កីឡាករ​អា​មេ​រិ​ក Sam Querrey ក្នុង​លទ្ធផល ៦-៤ និង​៦-៤ ។ ចំណែក​កីឡាករ​កា​ណា​ដា Milos Raonic បាន​ប្រើ​ពេល​មួយសន្ទុះ​ធំ​ក្នុង​ការ​យកឈ្នះ​កីឡាករ​អា​មេ​រិ​ក Jack Sock ក្នុង​លទ្ធផល​៦-៣, ៥-៧ និង​៧-៦ ស្រប​ពេល​ដែល​កីឡាករ​ស្វ៊ី​ស Stanislas Wawrinka យកឈ្នះ​កីឡាករ​អូ​ទ្រី​ស Dominic Thiem ក្នុង​លទ្ធផល​៦-៤ និង​៧-៦​។

ឯ​កីឡាករ​អេ​ស្ប៉ា​ញ David Ferrer ផ្តួល​កីឡា​ករបែល​ហ្ស៊ិ​ក David Goffin ក្នុង​លទ្ធផល​៦-៣, ២-៦ និង​៦-៣ ខណៈ Richard Gasquet ជា​កីឡាករ​ក្តី​សង្ឃឹម​របស់​ម្ចាស់ផ្ទះ​ចាញ់​ក្រោម​ថ្វីដៃ​កីឡាករ​អេ​ស្ប៉ា​ញ Roberto Bautista-Agut ក្នុង​លទ្ធផល​៦-៤ និង​៦-២ ៕