ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ត្រូវការ​អគ្គិសនី​បន្ថែម​2.500​មេ​ហ្គា​វ៉ា​ត់​សម្រាប់​ឆ្នាំ​2015

9 ឆ្នាំ មុន

ណៃ​ពិដោ ៖ តាម​ការ​គណនា​របស់​ក្រសួង​ថាមពល​អគ្គិសនី​បង្ហាញ​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​នឹង​ត្រូវការ​ថាមពល​អគ្គិសនី​បន្ថែមចំនួន​២.៥០០​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​ឧស្ម័ន​ធម្មជាតិ​១៤.១៥៨.៤២៣​ម៉ែត្រគូប​នៅ​ឆ្នាំ​២០១៥ ខាង​មុខ ។ លោក Pyae Wa Htun នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Parami Energy Group ថ្លែង​ថា ក្រសួង​ថាមពល​អះអាង​ថា ថាមពល​អតិបរមា​ដែល​អាច​រក​បន្ថែម​បាន​នោះ​

ណៃ​ពិដោ ៖ តាម​ការ​គណនា​របស់​ក្រសួង​ថាមពល​អគ្គិសនី​បង្ហាញ​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​នឹង​ត្រូវការ​ថាមពល​អគ្គិសនី​បន្ថែមចំនួន​២.៥០០​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​ឧស្ម័ន​ធម្មជាតិ​១៤.១៥៨.៤២៣​ម៉ែត្រគូប​នៅ​ឆ្នាំ​២០១៥ ខាង​មុខ ។ លោក Pyae Wa Htun នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Parami Energy Group ថ្លែង​ថា ក្រសួង​ថាមពល​អះអាង​ថា ថាមពល​អតិបរមា​ដែល​អាច​រក​បន្ថែម​បាន​នោះ​មាន​ចំនួន​១៤.០០០​មេ​ហ្គា​វ៉ា​ត់​ក្នុង​ឆ្នាំ​២០៣០ ហើយ​កម្រិត​ដែល​ទាប​បំផុត គឺ​៩.០០០​មេ​ហ្គា​វ៉ា​ត់ ។

សម្រាប់​ឆ្នាំ​២០១៥ យើង​ត្រូវការ​ថាមពល​បន្ថែម​២.៥០០​មេ​ហ្គា​វ៉ា​ត់ ។ គួរ​បញ្ជាក់​ថា មី​យ៉ា​ន់​ម៉ា​កំពុង​តែ​ប្រឈម​នឹង​វិបត្តិ​ថាមពល គឺ​ចាំបាច់​ត្រូវ​តែ​មានការ​ចរចា​ជាមួយនឹង​បណ្តា​ប្រទេស​ជិតខាង ក្នុង​នោះ​រដ្ឋាភិបាល​មិន​គួរ​ផ្តល់​អាទិភាព​ទៅ​លើ​ការ​នាំ​ចេញ​ទាំង​ឡាយ​​ណា​ដែល​គ្មាន​អត្ថប្រយោជន៍​ចំពោះ​ប្រជាជន​ក្នុងស្រុក​ឡើយ ហើយ​បច្ចុប្បន្ន​គួរតែ​មានការ​កំណត់​ការ​នាំ​ចេញ​។ បច្ចុប្បន្ន​ឧស្ម័ន​ធម្មជាតិ​ដែល​ចម្រាញ់​បាន​ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​៥៦.៤៩២.១០៩​ម៉ែត្រគូប​ពី​គម្រោង​ចំនួន​រុករក​ចំនួន​៤​កន្លែង ខណៈ​ដែល​បរិមាណ​នាំ​ចេញ​មាន​ចំនួន​៤៨.១១០.៣២២​ម៉ែត្រគូប ។

ទោះជា​យ៉ាងណា គម្រោង Shwe Natural Gas នាំ​ចេញ​១០.៧៣២.០៨៤​ម៉ែត្រគូប​ជា​រៀងរាល់ថ្ងៃ​ទៅ​ប្រទេស​ចិន និង​ប្រើប្រាស់​ក្នុងស្រុក​៤៨១.៣៨៦​ម៉ែត្រគូប ។ ឯ​គម្រោង Yadana Natural Gas ផលិត​ឱ្យ​បាន​២៥.៧៦៨.៣៣០​ម៉ែត្រគូប​ជា​រៀងរាល់ថ្ងៃ និង​ប្រើប្រាស់​ក្នុងស្រុក​ចំនួន​៣.៣៦៩.៧០៤​ម៉ែត្រគូប ។ ចំណែក​គម្រោង Ye Ta Khun គឺ​សម្រាប់​នាំ​ចេញ​ទាំងស្រុង​ចំនួន​៩.៣៤៤.៥៥៩​ម៉ែត្រគូប ខណៈ​គម្រោង Zawtika ប្រើប្រាស់​ក្នុងស្រុក​ប្រមាណ​ជា​១.៨១២.២៧៨​ម៉ែត្រគូប និង​នាំ​ចេញ​៧.៩០០.៤០០​ម៉ែត្រគូប ៕

​​