ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន និង​Tablet ត្រកូល Galaxy ​របស់​ Samsung​ ស័ក្ដិសម​មនុស្ស​សម័យ​ថ្មី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Samsung Electronics Co ., Ltd. ចូលរួម​នៅ​ក្នុង​ពិព័រណ៍​សៀវភៅ ហ្វ្រែ​ង​ហ្វើ​ត ដែល​ជា​ពិព័រណ៍​ប្រមូលផ្តុំ​សៀវភៅអាន​របស់​អ្នកនិពន្ធ​ល្បី​ៗ​បំផុត​ក្នុង​ពិភពលោក ។ វត្តមាន​របស់​Samsung Electronics ក្នុង​ពេល​នេះ​គឺជា​ដៃគូ​ផ្តួចផ្តើម​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ដំបូង​បង្អស់​ក្នុង​ការ​បង្ហាញ​ឧបករណ៍អេ​ឡិច​ត្រូ​និក​ដែល​ផ្តល់​សមត្ថភាព​ខ្ពស់​លើ​ការ​អាន​អក្សរ​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Samsung Electronics Co ., Ltd. ចូលរួម​នៅ​ក្នុង​ពិព័រណ៍​សៀវភៅ ហ្វ្រែ​ង​ហ្វើ​ត ដែល​ជា​ពិព័រណ៍​ប្រមូលផ្តុំ​សៀវភៅអាន​របស់​អ្នកនិពន្ធ​ល្បី​ៗ​បំផុត​ក្នុង​ពិភពលោក ។ វត្តមាន​របស់​Samsung Electronics ក្នុង​ពេល​នេះ​គឺជា​ដៃគូ​ផ្តួចផ្តើម​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ដំបូង​បង្អស់​ក្នុង​ការ​បង្ហាញ​ឧបករណ៍អេ​ឡិច​ត្រូ​និក​ដែល​ផ្តល់​សមត្ថភាព​ខ្ពស់​លើ​ការ​អាន​អក្សរ​បែប​ឌី​ជី​ថ​ល​ថ្មី ដើម្បី​សម្រប​តាម​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ក្នុង​ពេល​បច្ចុប្បន្ន ដូច​ជា​គ្រប់​ស៊េរី​ទូរស័ព្ទ និង​Tablet ក្នុង​ត្រកូល
Galaxy ។

តាម​សម្តី​របស់​លោក Younghee Lee អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​សាកល ផ្នែក ព័ត៌មានវិទ្យា និង​ទូរស័ព្ទ​ចល័ត​នៃ​ក្រុមហ៊ុន​Samsung Electronics បានឱ្យ​ដឹង​ថា សៀវភៅអាន​អេ​ឡិច​ត្រូ​និក​បាន​ទៅ​ដល់​ដៃ​អ្នក​អាន​តាម​លក្ខណៈ​ប្រភេទ​ឌី​ជី​ថ​ល​ផ្សេង​គ្នា ដូចនេះ​ហើយ​ទើប​Samsung ព្យាយាម​ផ្តល់​ជូន​នូវ​ជម្រើស​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប និង​ច្នៃប្រឌិត​ចុង​ក្រោយ​ដែល​ផ្តោត​លើ​ការ​អាន និង​មាតិកា ។ នៅ​ក្នុង​ស្មារតី​នេះ​យើង​បាន​សហការ​ជាមួយ​ពិព័រណ៍​សៀវភៅ​ហ្វ្រែ​ង​ហ្វើ​ត ជា​កន្លែង​ដែល​យើង​អាច​ធ្វើការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​បោះពុម្ពផ្សាយ​អន្តរជាតិ និង​ការ​លះបង់​របស់​យើង​ដើម្បី​ដំណោះស្រាយ​បញ្ហា​បទ​ពិសោធន៍​អាន​សៀវភៅ ដែល​បង្ហាញ​តាម​រយៈ​ទូរស័ព្ទ Galaxy Note 4 និង Tablet Galaxy Tab S ។

ចំពោះ​លោក Jergen Boos នាយក​រៀបចំ​ពិព័រណ៍​សៀវភៅ ហ្វ្រែ​ង​ហ្វើ​ត បានឱ្យ​ដឹងផង​ដែរ​ថា យើង​ពិតជា​មាន​មោទនភាព​ដែល​មាន​Samsung ជា​ដៃគូ​គំនិត​ច្នៃប្រឌិត​ដំបូង​បង្អស់ ហើយ​យើង​ពិតជា​រីករាយ​ក្នុង​ការ​បង្ហាញ​នូវ​បច្ចេកវិទ្យា​ក្នុង​ការ​ផ្លាស់​ប្តូរជីវិត​រស់នៅ​របស់​យើង និង​របៀប​ទទួលយក​នូវ​អ្វី​ដែល​មាន​ក្នុង​នោះ ។ក្នុង​ឆ្នាំ 2013 Samsung បាន​ចាប់ផ្តើម​ផ្តោត​សំខាន់​លើ​ការ​អាន​ឌី​ជី​ថ​ល តាម​រយៈ​ការ​ណែនាំ Galaxy Note 8.0 ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​សម្រាប់​ភាព​ងាយស្រួល​ក្នុង​ការ​អាន​ក៏​ដូច​ជា​កែសម្រួល​ពន្លឺ និង​ផ្ទៃ​ពណ៌​ជាដើម ។

ដោយ​មើលឃើញ​ពី​តម្រូវការ និង​ភាព​ពេញ​និយម​លើ​ការ​អាន​បែប​ឌី​ជី​ថ​ល​កាន់តែ​ខ្លាំង ក្នុង​ដើមឆ្នាំ​នេះ Samsung បាន​ផ្តល់​ជូន​កម្មវិធី​Kindle ដែល​ជា​បណ្ណាល័យ​សៀវភៅ​ឌី​ជី​ថ​ល​សម្រាប់​ទូរស័ព្ទ និង​Tablet ស៊េរី​Galaxy​។ Samsung ក៏​បាន​សហការ​ជាមួយ​Barne & Noble ដោយ​បញ្ចេញ​Galaxy Tab 4 NOOK នៅ​សហរដ្ឋអាមេរិក ដែល​ជា​Tablet ចុង​ក្រោយ​បំផុត​បំពាក់​ដោយ​បច្ចេកវិទ្យា ជា​ពិសេស​គ្រប់យ៉ាង​សម្រាប់​ការ​អាន ។

នៅ​ខែមិថុនា​២០១៤ ថ្មី​ៗ​នេះ Samsung បាន​សហការ​ជាមួយ​Marvel ដើម្បី​នាំ​យក​បណ្ណាល័យ​ដ៏​អស្ចារ្យ​ផ្ទុក​ដោយ​សៀវភៅអាន ១៥.០០០​ក្បាល ទៅ​ក្នុង​Galaxy Tab S តាម​រយៈ​កម្មវិធី Marvel Unlimited Application​។ Samsung និង​Marvel កំពុងធ្វើការ​យ៉ាង​សកម្ម​ដើម្បី​បន្ថែម​មាតិកា​ឱ្យ​កាន់តែ​ទំនើប​នៅ​លើ Galaxy Tab S និង​នាឡិកា Gear VR​។
លោក Joe Quesada ប្រធាន​ផ្នែក​ច្នៃប្រឌិត Marvel Entertainment បាន​បញ្ជាក់​ប្រាប់​ថា Marvel មាន​បំណង​បង្កើត​នូវ​បទ​ពិសោធន៍​ការ​អាន​កម្សាន្ត​លក្ខណៈ​ឌី​ជី​ថ​ល​ដ៏​អស្ចារ្យ​មួយ​ដោយ​ផ្តល់​ភាព​រីករាយ និង​ការ​ផ្សារ​ភ្ជាប់​អារម្មណ៍​អ្នក​ឱ្យ​ដូច​នៅ​ពេល​អ្នក​អាន​សៀវភៅ​ផ្ទាល់​។

ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​Samsung បាន​ជួយ​រក្សា​កម្រិត​គុណភាព​ជាមួយ​សមត្ថភាព​ដើម្បី​ផ្តល់​រឿង​ប្រលោមលោក​ឌី​ជី​ថ​ល​នៅ​លើ​ឧបករណ៍​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​ដែល​មិន​គ្រាន់តែ​ត្រូវ​បាន​បង្កើត​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្តល់​ជូន​លើស​ពី​ការ​គិត​ដូច​ជា ពណ៌ និង​គុណភាព​អក្សរ ។ យើង​ក៏​បាន​សហការ​ជាមួយ​Samsung ដើម្បី​នាំ​យក​សាច់​រឿង ប្រលោមលោក​ឱ្យទៅ​ជា​ខ្សែភាពយន្ត​ដើម្បី​ឱ្យ​ឃើញ​រូបភាព​ពិត​ជាក់ស្តែង​ដែល​អាច​ទស្សនា​បាន​នៅ​លើ​ទូរស័ព្ទ​Samsung ដ៏​អស្ចារ្យ​របស់​ពួក​គេ៕