ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់​ប្រុង​ជើងការ​ប្រឈម​មុខ​នឹង​ការ​បង្កើន​សកម្មភាព​របស់​កង​យន្តហោះ​រុ​ស្ស៊ី​ក្នុង​ដែនអាកាស​អឺរ៉ុប

9 ឆ្នាំ មុន

អង្គការ​អូតង់​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ តុលា ថា បាន​ធ្វើ​អន្តរាគមន៍​តាម​អាកាស​ជា​ច្រើន​លើក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​កត់សម្គាល់​ឃើញ​ការ​បង្កើន​សកម្មភាព​របស់​កង​យន្តហោះ​យោធា​រុ​ស្ស៊ី ក្នុង​ដែនអាកាស​អឺរ៉ុប ។ក្នុង​សេចក្តី​ប្រកាស​មួយ អូតង់​បញ្ជាក់​ថា យន្តហោះ​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អូតង់ បាន​ហោះ​ឡើង​នៅ​កន្លែង​៤​ផ្សេង​គ្នា ដើម្បី​បំពេញបេសកកម្ម​ស្ទាក់​

អង្គការ​អូតង់​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ តុលា  ថា បាន​ធ្វើ​អន្តរាគមន៍​តាម​អាកាស​ជា​ច្រើន​លើក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​កត់សម្គាល់​ឃើញ​ការ​បង្កើន​សកម្មភាព​របស់​កង​យន្តហោះ​យោធា​រុ​ស្ស៊ី ក្នុង​ដែនអាកាស​អឺរ៉ុប ។ក្នុង​សេចក្តី​ប្រកាស​មួយ អូតង់​បញ្ជាក់​ថា យន្តហោះ​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អូតង់ បាន​ហោះ​ឡើង​នៅ​កន្លែង​៤​ផ្សេង​គ្នា ដើម្បី​បំពេញបេសកកម្ម​ស្ទាក់​ប្រឆាំង​យន្តហោះ​យោធា​រុ​ស្ស៊ី​៣​ក្រុម ដែល​ហោះហើរ​ក្នុង​ដែនអាកាស​នៃ​សមុទ្រ​បាល់​ទិ​ក សមុទ្រ​ខាងជើង​និង​សមុទ្រ​ខ្មៅ ។

អូតង់​រៀបរាប់​ពី​សកម្មភាព​ទ្រង់ទ្រាយ​ធំ និង​ខុស​ប្រក្រតី​មួយ ។ អូតង់​ពុំ​បាន​និយាយ​យោង​ដល់​វិបត្តិ​អ៊ុយ​ក្រែ​ន ដែល​នាំ​ឱ្យ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​រវាង​រុ​ស្ស៊ី និង​អឺរ៉ុប​ឡើយ ។ បណ្តា​ប្រទេស​នៅ​ភាគ​ខាងកើត​អឺរ៉ុប​ជា​សមាជិក​អូតង់ ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​តំបន់​បាល់​ទិ​ក ជា​អតីត​សាធារណរដ្ឋ​សូ​វៀត​ដែរ ព្រមទាំង​ប្រទេស​ប៉ូ​ឡូញ បាន​ទទួល​ការ​បញ្ជូន​បណ្តា​យន្តហោះ​ប្រយុទ្ធ​សម្រាប់​ធានា​សន្តិសុខ​របស់​ពួក​គេ ។

យោង​តាម​អូតង់​ថា មានការ​ចេញ​ស្ទាក់​យន្តហោះ​យោធា​រុ​ស្ស៊ី​ដល់​ទៅ​ជាង​១០០​លើក ក្នុង​ឆ្នាំ​២០១៤​នេះ គឺ​កើន​ដល់​៣​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ។កាលពី​ថ្ងៃ​ទី​២៩ តុលា មាន​ប្រតិបត្តិការ​ស្ទាក់​ធំ​មួយ​ចូលរួម​ដោយ​យន្តហោះ​ចម្បាំង​របស់​ប្រទេស​៣ ជា​សមាជិក​អូតង់ ក្រោយ​ពី​ចាប់​ឃើញ​យន្តហោះ​យោធា​រុ​ស្ស៊ី​មួយ​កង មាន​យន្តហោះ​ដល់​ទៅ​៨​គ្រឿង ក្នុង​នោះ​រួម​មាន​យន្តហោះ​ប្រដេញ​ទម្លាក់​គ្រាប់បែក​៤​គ្រឿង និង​យន្តហោះ​ផ្គត់ផ្គង់​៤​គ្រឿង ដែល​ហោះហើរ​ពីលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ។ បណ្តា​យន្តហោះ​របស់​កងទ័ព​ន័​រ​វែ​ស បាន​ហោះ​ទៅ​ស្ទាក់​ដើម្បី​កំណត់​អត្តសញ្ញាណ រួច​យន្តហោះ​រុ​ស្ស៊ី​៦​គ្រឿង​បាន​ហោះ​បក​ក្រោយ​វិញ ប៉ុន្តែ​២​គ្រឿង​ទៀត​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន Tu-95 បន្តដំណើរ​ទៅ​មុខ​ទៀត ។ ពេល​នោះ​យន្តហោះ​ចម្បាំង​អង់គ្លេស​បាន​ហោះ​ឡើង​ដើម្បី​តាម​យន្តហោះ​ទាំងនោះ បន្ទាប់​មក​កង​យន្តហោះ​ព័រ​ទុ​យ​ហ្គា​ល់​បាន​មក​ប្តូរ​វេន​ម្តង ។

ប្រតិបត្តិការ​មួយទៀត​ធ្វើ​ឡើង​ដោយ​កង​យន្តហោះ​តួ​ក​គី ពីលើ​សមុទ្រ​ខ្មៅ ដើម្បី​ត្រួតពិនិត្យ​យន្តហោះ​៤​គ្រឿង​របស់​រុ​ស្ស៊ី ក្នុង​នោះ​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-95 ចំនួន​២​គ្រឿង ។ចំណែក​យន្តហោះ​ប្រដេញ​អា​ល្លឺ​ម៉​ង់​កាលពី​ថ្ងៃ​ទី​២៨ តុលា បាន​ហោះ​ចេញ​ត្រួតពិនិត្យ​យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ី​៧​គ្រឿង ដែល​ហោះហើរ​ពីលើ​សមុទ្រ​បាល់​ទិ​ក ៕