ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​មួយ​នៅ​ប្រទេស​ម៉ា​លី​ស្លា.ប់​ទាហាន​បារាំង​ម្នាក់

9 ឆ្នាំ មុន

វិមាន​ប្រធានាធិបតី​បារាំង អេ​លី​ហ្សេ​រាយការណ៍​ថា ទាហាន​បារាំង​ម្នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​មួយ​កាលពី​ថ្ងៃ​ទី ២៩ តុលា នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ា​លី រវាង​កងទ័ព​បារាំង និង​ជនប្រដាប់អាវុធ​មួយ​ក្រុម ។ ការ​ស្លា.ប់​ទាហាន​បារាំង​រូប​នេះ​ធ្វើ​ឱ្យ​ចំនួន​ទាហាន​បារាំង​ស្លា.ប់​នៅ​ប្រទេស​ម៉ា​លី​ឡើង​ដល់​១០​នាក់​ហើយ តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ឈ្មោះ SERVAL នៅ​

វិមាន​ប្រធានាធិបតី​បារាំង អេ​លី​ហ្សេ​រាយការណ៍​ថា ទាហាន​បារាំង​ម្នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​មួយ​កាលពី​ថ្ងៃ​ទី ២៩ តុលា នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ា​លី រវាង​កងទ័ព​បារាំង និង​ជនប្រដាប់អាវុធ​មួយ​ក្រុម ។ ការ​ស្លាប់​ទាហាន​បារាំង​រូប​នេះ​ធ្វើ​ឱ្យ​ចំនួន​ទាហាន​បារាំង​ស្លាប់​នៅ​ប្រទេស​ម៉ា​លី​ឡើង​ដល់​១០​នាក់​ហើយ តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ឈ្មោះ SERVAL នៅ​ប្រទេស​អាហ្វ្រិក​នោះ​ពី​ខែមករា ឆ្នាំ​២០១៣ មក ។

ការ​ស្លាប់​ទាហាន​បារាំង​រូប​នេះ ក៏​ជា​ទាហាន​បារាំង​លើក​ដំបូង​ដែល​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​តាំងពី​បើក​ធ្វើ​ប្រតិបត្តិការ​ឈ្មោះ BARKHANE ពី​ថ្ងៃ​ទី​១ សីហា មក ។ ដឹកនាំ​ធ្វើ​ជាមួយ​កង​ទាហាន​មក​ពី​ប្រទេស​ប៊ូ​គី​ណា​ហ្វា​សូ នី​ហ្សេ​រី​យ៉ា ម៉ា​លី ម៉ូ​រី​តានី និង​ឆា​ដ​ប្រតិបត្តិការ​នោះ​សំដៅ​តស៊ូ​ប្រឆាំង​បណ្តា​ក្រុម​ភេរវ​ករ​ប្រដាប់​អាវុធ​នៅ​ភាគ​ខាងជើង​ម៉ា​លី ។ ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួង ការពារជាតិ​បារាំង​និយាយ​ថា ទាហាន​ម្នាក់​ទៀត​ត្រូវ​របួស​។ ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត ហើយ​ពួក​ភេរវ​ករ​២០​នាក់​ត្រូវ​សម្លាប់ ៕