ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ពង្រីក​ការ​នាំ​ចេញ​ទំនិញ​បាន​3,19%​ក្នុង​ខែកញ្ញា

9 ឆ្នាំ មុន

បាងកក ៖ ក្រសួងពាណិជ្ជកម្ម​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ថៃ​ក្នុង​ខែកញ្ញា​កើនឡើង​៣,១៩%​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ឬ​ស្មើនឹង​ទំហំ​ទឹកប្រាក់​១៩,៩​ពាន់​លាន​ដុល្លារ ។ លោក Nanthawan Sakuntanak អគ្គនាយក​នៃ​អគ្គនាយ ក ដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​គូសបញ្ជាក់​ថា បើ​ទោះជា​ការ​នាំ​ចេញ​មានការ​រីក​លូតលាស់​ជា​លំដាប់​ក៏​ដោយ ក៏​ការ​នាំ​

បាងកក ៖ ក្រសួងពាណិជ្ជកម្ម​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ថៃ​ក្នុង​ខែកញ្ញា​កើនឡើង​៣,១៩%​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ឬ​ស្មើនឹង​ទំហំ​ទឹកប្រាក់​១៩,៩​ពាន់​លាន​ដុល្លារ ។ លោក Nanthawan Sakuntanak អគ្គនាយក​នៃ​អគ្គនាយ ក ដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​គូសបញ្ជាក់​ថា បើ​ទោះជា​ការ​នាំ​ចេញ​មានការ​រីក​លូតលាស់​ជា​លំដាប់​ក៏​ដោយ ក៏​ការ​នាំ​ចូល ​កើនឡើង​១៤,៤% ឬ​ស្មើនឹង​ទំហំ​ទឹកប្រាក់​២១,៧​ពាន់​លាន​ដុល្លារ​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៣ ដូច្នេះ​ជា​លទ្ធផល​គឺ​ជញ្ជីងពាណិជ្ជកម្ម​ថៃ​ជួប​ឱនភាព​រហូត​ដល់​ទៅ​១,៨​ពាន់​លាន​ដុល្លារ​ឯណោះ​។

គិត​ចាប់ពី​ខែមករា​ដល់​ខែកញ្ញា ឆ្នាំ​២០១៤ ទំហំ​ទឹកប្រាក់​នាំ​ចេញ​របស់​ប្រទេស​ទាំងមូល​មាន​ចំនួន​១៧០,៥​ពាន់​លាន​ដុល្លារ​ថយ​ចុះ​០,៨៥%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។ រីឯ​ការ​នាំ​ចូល​មាន​ចំនួន​១៧២​ពាន់​លាន​ដុល្លារ ថយ​ចុះ​១០% ធៀប​នឹង​ឆ្នាំ​២០១៣ ដូចនេះ​ប្រទេស​ស៊ី​វី​ល័យ​មួយ​នេះ​នៅ​តែ​មាន​ឱនភាព​ពាណិជ្ជកម្ម​១,៥​ពាន់​លាន​ដុល្លារ​ដដែល ៕