ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹ​ត្តិការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត​លើក​ទី​១៩​ចាប់ផ្តើមក្នុង​ខែ​​ធ្នូ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត​លើក​ទី​១៩​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃ​ទី​០៧ ធ្នូ ​២០១៤ ក្នុង​ខេត្តសៀមរាប​នោះ មក​ដល់​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​បាន​ចំនួន​ជាង​៤.០០០​នាក់​ហើយ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​​​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​តុលា ​នៅ​​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា​(NOCC) លោក ថោ​ង ខុន រ​ដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជាប្រធាន គណៈ​កម្មា​ធិ​ការ​​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ គឺជាព្រឹត្តិការណ៍​ទេសចរណ៍​មួយ​ដែល​មានការ​ទាក់​ទាញ​​ខ្លាំង​ដល់​កីឡាករ កីឡាការិនីទាំង​ជាតិ​និង​អន្តរជាតិ ជា​រៀង​រាល់​ឆ្នាំ ។ កីឡា​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បាន​ទាក់​ទាញ​ភ្ងៀ​វ​ទេសចរ​​លើ​ពិភពលោកឲ្យ​មក​ស្គាល់​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ ក្នុង​នោះ​អ្វី​ដែល​កាន់​ពិសេស​គឺ​កាលពី​ពេល​ថ្មី​នេះ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា បាន​ក្លាយជា​ម្ចាស់​ជ័យ​លា​ភីពានរង្វាន់ ទីតាំង​បុរាណវិទ្យា ដែល​មាន​អ្នក​ស្រឡាញ់​ច្រើន​បំផុត សម្រាប់​ឆ្នាំ​២០១៤ តាម​រយៈ​ការ​បោះ​ឆ្នោត លើ​ប្រព័ន្ធ​អន​ឡាញ ៕

ព័ត៌មាន​លម្អិតនឹងមាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព