ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៣រសៀលនេះ​ លោក​នាយករដ្ឋមន្រ្តីថៃ ​​បា្រយុទ្ឋ ច័ន្ទអូចា នឹងចូលជួប​សម្តេចតេជោ ហ៊ុន សែន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បើគ្មានអ្វីប្រែប្រួល​នោះទេ​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រថៃ ​លោក បា្រយុទ្ឋ ច័ន្ទអូចា ​នឹងអញ្ជើញ​មកដល់ព្រះរាជាណាចក្រ​កម្ពុជានៅម៉ោង២និង១៥នាទី​រសៀលថ្ងៃទី៣០​ តុលា ​២០១៤ ​ក្នុងដំណើរ​បំពេញ​​ទស្សនកិច្ច​ផ្លូវការរយៈពេល​ពីរថ្ងៃ ។

រាជធានីភ្នំពេញ ​៖ បើគ្មានអ្វីប្រែប្រួល​នោះទេ​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រថៃ ​លោក បា្រយុទ្ឋ ច័ន្ទអូចា ​នឹងអញ្ជើញ​មកដល់ព្រះរាជាណាចក្រ​កម្ពុជានៅម៉ោង២និង១៥នាទី​រសៀលថ្ងៃទី៣០​ តុលា ​២០១៤ ​ក្នុងដំណើរ​បំពេញ​​ទស្សនកិច្ច​ផ្លូវការរយៈពេល​ពីរថ្ងៃ ។

បន្ទាប់មកនៅ​ម៉ោង៣រសៀល​ថ្ងៃព្រហស្បតិ៍ដដែលនេះ​ លោកនាយករដ្ឋមន្រ្តីថៃ ​នឹងត្រូវសម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ធ្វើពិធីទទួលស្វាគមន៍​ជាផ្លូវការនៅវិមានសន្តិភាព​ ទីស្តីការនាយករដ្ឋមន្រ្តី ​មុនបើក​កិច្ចពិភាក្សា ។

បើតាមសេចក្តី​ជូនព័ត៌មានរបស់​ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​របស់ប្រទេស​កម្ពុជា​បានបញ្ជាក់ពី​កម្មវិធីនៃដំណើរ​ទស្សនកិច្ច​របស់នាយករដ្ឋមន្រ្តីថៃ​នៅកម្ពុជាឲ្យដឹងថា ​លោក​ បា្រយុទ្ឋ ច័ន្ទអូចា ​នឹងអញ្ជើញ​ទៅគោរព​ព្រះវិញ្ញាណក្ខន្ឋ ​ព្រះករុណា ​ព្រះបរមរតនកោដ្ឋ​ នៅមណ្ឌល​ព្រះបរមរូប​សួនច្បារវិមានឯករាជ្យ និង ចូលបង្គំគាល់​ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះបរមនាថ ​នរោត្តមសីហមុនី ​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

បន្ទាប់មកលោ​កនាយករដ្ឋមន្រ្តីថៃ​ និង ​សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​នឹងធ្វើជាសាក្សីក្នុង​ពិធីចុះហត្ថលេខា​លើឯកសារចំនួន​០៣ដូចខាងក្រោម ៖

១-អនុស្សរណៈនៃ​ការយោគយល់គ្នា​ ​ស្តីពីកិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាងប្រទេសទំាងពីរ ។

២-អនុស្សរណៈ​នៃការយោគយល់គ្នា ​ស្តីពីកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​ដើម្បីលុបបំបាត់ការជួញដូរ​មនុស្ស ​និងជួយដល់ជនរងគ្រោះ​ដោយសារការជួញដូរ ​រវាងប្រទេសទំាងពីរ ។

៣-អនុស្សរណៈនៃការយោគយល់គ្នា ​ស្តីពីការតភ្ជាប់ផ្លូវដែក​ រវាងប្រទេស​ទំាងពីរ ។

ក្រោយបិទបញ្ចប់​ដំណើរទស្សនកិច្ច ​សម្តេចតេជោ​ ហ៊ុន សែន ​និង លោក ​បា្រយុទ្ឋ ច័ន្ទអូចា​ នឹងធ្វើសន្និសីទ​កាសែតរួមគ្នា ៕