ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ឧស្សាហកម្ម​របស់​កូរ៉េ​ខាងត្បូង​កើន​0,1%

9 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ទិន្នផល​នៃ​ឧស្សាហកម្ម​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ខែកញ្ញា កើនឡើង​តិចតួច​ធៀប​នឹង​ខែ​មុន បុ​៉​ន្តែ​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ទំនិញ​សំខាន់​ៗ​សម្រាប់​នាំ​ចេញ​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ភាព​ចុះ​ខ្សោយ​ទាំងស្រុង ។

តួលេខ​បញ្ជាក់​ថា ផលិតកម្ម​រ៉ែ ឧស្សាហកម្ម ឧស្ម័ន និង​គ្រឿង​អេ​ឡិច​ត្រូ​និក បាន​កើនឡើង​០,១% ក្នុង​ខែកញ្ញា ដែល​ជា​ការ​រើប​ឡើង​វិញ​ពី​ភាព​រួញ​ចុះ​៣,៩% កាលពី​ខែសីហា ។ ទិន្នផល​ផលិតកម្ម​នៅ​តែ​មិន​ប្រែប្រួល​ពី​ខែ​មុន​ឡើយ ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ទំនិញ​នាំ​ចេញ​សំខាន់​ៗ​ដូច​ជា ផលិតផល​ពាក់កណ្តាល​សម្រេច និង​រថយន្ត​ដែល​ទូទាត់​ទៅ​នឹង​កំណើន​ក្នុង​បរិក្ខារ​គ្រឿងចក្រ ។ ទិន្នផល​គ្រឿងបន្លាស់ និង​ផលិតផល​ពាក់កណ្តាល​សម្រេច (​ផ្នែក​អគ្គិសនី​) ធ្លាក់​ចុះ​៤,៤% និង​រថយន្ត​ធ្លាក់​ចុះ​៥,៨% ។ រីឯ​ការ​នាំ​ចេញ​បន្ទះ​ឈី​ប​អង្គ​ចង​ចាំ (Memory) ទៅ​ប្រទេស​ចិន ហាក់​មិនសូវ​មាន​សកម្មភាព ស្រប​ពេល​ទិន្នផល​រថយន្ត​បាន​វាយលុក​ដោយ​ការ​ធ្វើ​កូដកម្ម​របស់​ពលករ ។

លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ខណៈ​ពេល​ទិន្នផល​ផ្នែក​ឧស្សាហកម្ម និង​តម្រូវការ​ក្នុងស្រុក​នៅ​តែ​មិនសូវ​មាន​សកម្មភាព​ការ​នាំ​ចេញ​ក៏​កំពុង​អស់​ចំហាយ​នៃ​កំណើន​ផង​ដែរ ៕