ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​កាត់​លិង្គ​ខ្លួនឯង​ចោល​ព្រោះ​តូចចិត្ត​គូស្នេហ៍​បង្អាប់​ថា​តូច

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​បាន​កាត់​លិង្គ​របស់​ខ្លួន រួច​យក​ទៅ​ចោល​ក្នុង​ធុងសម្រាម ព្រោះតែ​តូចចិត្ត​គូស្នេហ៍​បង្អាប់​ថា​វា​តូច​ពេក ។ យុវជន​នោះ​ឈ្មោះ​អូ​លី​វើ អី​ុ​ល​លី​ក អាយុ​២២​ឆ្នាំ បាន​ហៅ​រថយន្ត​ពេទ្យ​ទៅ​ផ្ទះ​របស់​គេ​ក្នុង​ទីក្រុង​កូ​កា​នី ឱ្យ​ដឹក​រូបគេ​ទៅ​សង្គ្រោះ ។

អូ​លី​វើ អី​ុ​ល​លី​ក អះអាង​ថា រូបគេ​កាត់​លិង្គ​របស់​ខ្លួន​ចោល​ព្រោះ​ឈឺចាប់ និង​ក្រៀមក្រំ​ចិត្ត​ដែល​ត្រូវ​គូស្នេហ៍​បោះបង់​ចោល ហើយ​ថែម​ទាំង​បង្អាប់​ថា លិង្គ​របស់​គេ​តូច និង​អសមត្ថភាព​ក្នុង​ការ​រួមរ័ក​ទៀត​ផង ។ ប៉ូលិស​បាន​ព្យាយាមរ​កលិង្គ​របស់​អូ​លី​វើ អី​ុ​ល​លី​ក នៅ​ក្នុង​ធុងសម្រាម និង​យក​ឱ្យ​គ្រូពេទ្យ​ត​ភ្ជាប់​វិញ តែ​ដោយ​គ្រូពេទ្យ​មិន​អា​ចត​ភ្ជាប់​បាន ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ផ្សេង​ទៀត ឱ្យ​ជួយ​សង្គ្រោះ​យុវជន​នោះ ។

ជា​ករណី​ទី​២​ហើយ​នៅ​ឥណ្ឌូ​ណេ​ស៊ី ដែល​បុរស​កាត់​លិង្គ​របស់​ខ្លួន​ចោល ។ លើក​ទី​១ បុរស​អាយុ​៤០​ឆ្នាំ ម្នាក់​កាត់​លិង្គ​របស់​ខ្លួន​បោះចោល ប៉ុន្តែ​សំណាងអាក្រក់​គ្រូពេទ្យ​មិន​អាច​ជួយ​ត​ភ្ជាប់​វិញ​បាន​ទេ ព្រោះ​លិង្គ​នោះ​គេ​បោះ​ចូល​ក្នុង​បង្គន់ និង​ហូរ​តាម​លូ​ទៅ​បាត់ ៕