ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ម្នាក់​ របួស​ធ្ងន់​៧នាក់ ក្នុង​ករណី​ផ្ទុះបំពង់បា.ញ់កាំជ្រួច​នៅ​ក្នុង​សង្កាត់ជ្រោយ​ចង្វា​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លា.ប់ និង​៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ បន្ទាប់​ពីមាន​មាន​ករណី​ផ្ទុះ​បំពង់​​បា.ញ់​កាំ​ជ្រួច​ដែល​ជា​គ្រាប់ចុង​ក្រោយ​នៅក្នុង​ព្រះ​រាជ​ពិធីខួប​ឆ្នាំ​ទី​១០នៃការ​ឡើង​​គ្រង​រាជ​សម្បតិ្ត​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​ ដែល​ណ្តាល​ឱ្យ​បែក​កាណុង ខ្ទាត​អំបែង​មក​ចំ​ជន​រង​គ្រោះ​ដែល​កំពុង​ឈរ​មើល​ ។

រាជធានី​ភ្នំ​ពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ បន្ទាប់​ពីមាន​មាន​ករណី​ផ្ទុះ​បំពង់​​បាញ់​កាំ​ជ្រួច​ដែល​ជា​គ្រាប់ចុង​ក្រោយ​នៅក្នុង​ព្រះ​រាជ​ពិធីខួប​ឆ្នាំ​ទី​១០នៃការ​ឡើង​​គ្រង​រាជ​សម្បតិ្ត​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​ ដែល​ណ្តាល​ឱ្យ​បែក​កាណុង ខ្ទាត​អំបែង​មក​ចំ​ជន​រង​គ្រោះ​ដែល​កំពុង​ឈរ​មើល​ ។ ហេតុការណ៍នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ជាង​៧​យប់ ថ្ងៃ​ទី ២៩ តុលា ២០១៤ នៅ​ចំណុច​ក្បែរ​ក្បាល​ជ្រោយ ស្ថិត​ក្នុង​សង្កាត់ជ្រោយ​ចង្វា ។

ជន​រង​គ្រោះ​ទី១.ឈ្មោះ ណាគ្រី ដារ៉ូ ភេទប្រុស អាយុ​២៣ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ចុង​ខ្សាច់ ឃុំឈើ​ខ្មៅ ស្រុក​កោះ​ធំ ខេត្ត​កណ្តាល ស្លាប់ , ទី២. ឈ្មោះ ស៊េរី ភេទ​ប្រុស អាយុ៤០ឆ្នាំ  របួស​ធ្ងន់ ,ទី៣.ឈ្មោះ ហេង សុ​ភី អាយុ​១៧​ឆ្នាំ ,ទី៤.ឈ្មោះ ស្រូយ គ្រីម ភេទ​ប្រុស អាយុ​២៥ឆ្នាំ របួស​ធ្ងន់ និង​ទី៥.ឈ្មោះ ហេង ចាន់នី អាយុ១៤ឆ្នាំ ។ ក្រោយពេល​កើត​ហេតុ​ជនរង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះនៅ​មន្ទីរពេទ្យ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​