ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរអស់លក្ខ័លួចម៉ូតូកញ្ចាស់មកពីខេត្តឧត្តរមានជ័យជាប់ អន្ទាក់ប៉ូលិសនៅខេត្តសៀមរាប

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​នគរបាល​កំរិតស្រាល​ឃាត់​ខ្លួនកាល​ពីព្រឹក​ថ្ងៃទី២៨ ខែតុលា ខណៈ​ពេលកំពុង​ជិះតាម​ផ្លូវជា​តិលេខ៦​យក​មកលក់​ឲ្យប្រជាពល​រដ្ឋនៅ​ស្រុកសូ​ទ្រនិគម ពេល​នោះ​ប្រជា​ពល​រដ្ឋមាន​ការសង្ស័យ​ក៏​ឃាត់​ខ្លួនប្រគ​ល់ជូន​សមត្ថកិច្ច។​ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ឃាត់​

ខេត្ត​សៀម​រាប ៖ ​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​នគរបាល​កំរិតស្រាល​ឃាត់​ខ្លួនកាល​ពីព្រឹក​ថ្ងៃទី២៨ ខែតុលា ខណៈ​ពេលកំពុង​ជិះតាម​ផ្លូវជា​តិលេខ៦​យក​មកលក់​ឲ្យប្រជាពល​រដ្ឋនៅ​ស្រុកសូ​ទ្រនិគម ពេល​នោះ​ប្រជា​ពល​រដ្ឋមាន​ការសង្ស័យ​ក៏​ឃាត់​ខ្លួនប្រគ​ល់ជូន​សមត្ថកិច្ច។​ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ឃាត់​ខ្លួនជន​សង្ស័យ​យកមក​អធិកា​រស្រុក​សូទ្រនិគម​ដើម្បីធ្វើការ​សួរនាំ រួចក៏​ធ្លាយ​ចេញ​ជាករណី​លួចម៉ួតូ​កញ្ចាស់​បាន​សម្រេច​កាលពី​ម៉ោង១រំលង​អធ្រាត​ឈាន​ចូលថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៤ ដែល ម្ចាស់​បានទុក​នៅ​ក្រោម​ផ្ទះ​ ក្នុង ​ភូមិអូរ​ទឹកថ្លា ឃុំទំនប់ដា​ច់ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្តឧត្តរ​មាន​ជ័យ ម៉ូតូ​ដែល​ចោរ​លួច​បាន​នោះ​ម៉ាកស្មាស់​មួយគ្រឿង​ពណ៌ក្រហម​លាយខ្មៅ​ពាក់ស្លាក​លេខ ភ្នំពេញ​១AK៣៩១១ ។

លោកវរៈ​សេនីយ​ត្រី ហុង ​ប៊ុន ហាវ នាយ​រងការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃស្នង​ការដ្នាន​នគបាល​ខេត្ត​សៀមរា​បបាន​ឲ្យដឹង​ថា ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ស្រុក​សូទ្រ​និគម​ខេត្ត​សៀម​រាប​បាន​កាល​ពីព្រឹក​ថ្ងៃទី​២៨ ខែតុលា​ បន្ទាប់ពី​លក់ម៉ូតូនោះ​បានត​ម្លៃ១០ម៉ឺន​រៀល ។ លោកប​ន្តថា ជនសង្ស័យ​ដែលលួច​ម៉ូតូ​កញ្ចាស់​នោះមាន​​ឈ្មោះ សាន់ អូន អាយុ៣៩​ឆ្នាំរ​ស់នៅ ក្នុងភូមិ​អូរទឹកថ្លា ​ឃុំទំនប់​ដាច់ ​ស្រុក​ត្រពាំង​ប្រា​សាទ ខេត្តឧ​ត្តរមានជ័យ ​។

បច្ចុប្បន្នជន​សង្ស័យ និង វត្ថុតាង​ត្រូវបាន​កម្លាំងជំនាញ​នៃការិយាល័យ​នគរបាល​កំរិតស្រាល​ប្រគល់ទៅ​ឲ្យអធិ​ការស្រុក​ត្រពាំងប្រាសាទ​នៅរសៀលថ្ងៃទី​២៩ខែតុលា​ដើម្បីចាត់​ការបន្តទៅ​តាមនិតិវិធី​នៃច្បាប់។