ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅ​កាន់​ប្រទេស​ចិន

9 ឆ្នាំ មុន

ប្រធានាធិបតី​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​អា​ស្ត្រា​វ​ហ្គា​នី អា​ហ៍​ម៉ា​ដ​ហ្សៃ បាន​មក​ដល់​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​២៨ តុលា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៤​ថ្ងៃមួយ​នៅ​ប្រទេស​ចិន តាម​ការ​អញ្ជើញ​របស់​សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង ។លោក​បាន​ជួប​ពិភាក្សា​កាលពី​ថ្ងៃ​ទី​២៨ តុលា ជាមួយ​សម​ភាគី​ចិន ដែល​អះអាង​ជា​ថ្មី​នា​ឱកាស​នោះ​ពី​ការ​ជួយ​ទ្រទ្រង់​របស់​ចិន​ដល់​ការ​កសាង​ប្រទេស​នេះ​

ប្រធានាធិបតី​ថ្មី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​អា​ស្ត្រា​វ​ហ្គា​នី អា​ហ៍​ម៉ា​ដ​ហ្សៃ បាន​មក​ដល់​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​២៨ តុលា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៤​ថ្ងៃមួយ​នៅ​ប្រទេស​ចិន តាម​ការ​អញ្ជើញ​របស់​សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង ។លោក​បាន​ជួប​ពិភាក្សា​កាលពី​ថ្ងៃ​ទី​២៨ តុលា ជាមួយ​សម​ភាគី​ចិន ដែល​អះអាង​ជា​ថ្មី​នា​ឱកាស​នោះ​ពី​ការ​ជួយ​ទ្រទ្រង់​របស់​ចិន​ដល់​ការ​កសាង​ប្រទេស​នេះ​ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​ឡើង​វិញ ព្រមទាំង​សន្យា​ផ្តល់​ជំនួយ​យ៉ាង​ធំ​មួយ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ។

លោក​ស៊ី ជី​ន​ពីង ថ្លែង​ថា ចិន​នឹង​ពង្រឹង​ការ​ជួយ​របស់​ខ្លួន​ដល់​ការ​កសាង​ឡើង​វិញ​ដោយ​សន្តិវិធី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ព្រមទាំង​នឹង​ជួយ​ប្រទេស​នេះ​រៀបចំ​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ជួយ​បណ្តុះបណ្តាល​បុគ្គលិក និង​ជួយ​អភិវឌ្ឍ​ខាង​កសិកម្ម ធារាសាស្ត្រ និង​ការ​កសាង​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ ។ លោក​បន្ត​ថា ចិន​ចង់​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​នៃ​គម្រោង​ធំ​ៗ​ដូច​ជា គម្រោង​រ៉ែ​ស្ពាន់​នៅ AYNAK និង​គម្រោង​រុករក​ប្រេងកាត​នៅ AMOU DARIA ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន និង​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន ។

យោង​តាម​សេចក្តី​ប្រកាស​រួម ចិន​នឹង​ជួយ​ផ្តល់​ប្រាក់​៥០០​លាន​យន់ (​ប្រមាណ​៨១,៨​លាន​ដុល្លារ​) ជា​ជំនួយ​ដល់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​២០១៤ ព្រមទាំង​ចុះហត្ថលេខា​ជាមួយ​ប្រទេស​នេះ​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ទ្វេភាគី ។សេចក្តី​ប្រកាស​រួម​នេះ​បញ្ជាក់​ថា ចិន​នឹង​ផ្តល់​ជំនួយ​សរុប​១,៥​ពាន់​លាន​យន់ (​ប្រមាណ​២៤៥,៤​លាន​ដុល្លារ​) ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ។

លោក​ហ្គា​នី ដែល​ឡើង​កាន់​អំណាច​ពី​ថ្ងៃ​ទី​២៩ កញ្ញា​មក ហើយ​មក​កាន់​ប្រទេស​ចិន​មុនគេ​នោះ​ប្រកាស​ថា ប្រទេស​របស់​លោក​នឹង​ចាត់​ទុក​ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​ដែល​នឹង​ជួយ​ឱ្យ​មាន​ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​លោក ៕