ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិមាណ​ស្ករ​ស្តុក​ទុក​របស់​ឥណ្ឌា​តិច​ជាង​ឆ្នាំ​មុន​ជិត​7​លាន​តោន

9 ឆ្នាំ មុន

ញូ​វ​ដេ​លី ៖ បណ្តាញ​ព័ត៌មាន​បរទេស​ផ្សាយ​ថា បរិមាណ​ស្ករ​ក្នុង​ឃ្លាំង​ស្តុក​ទុក​របស់​ប្រទេស​ឥណ្ឌា បាន​ថយ​ចុះ​២៥% ឬ​ស្មើនឹង​៦,៩២​លាន​តោន នៅ​ក្នុង​ការ​ចាប់ផ្តើម​រដូវ​កាល​ជួញដូរ​ថ្មី​ក្នុង​ខែតុលា​នេះ ស្រប​ពេល​ទិន្នផល​សម្រេច​បាន​តិច​ជាង​មុន ហើយ​សន្ទុះ​នាំ​ចេញ​មាន​កម្រិត​ខ្ពស់ ។

បរិមាណ​ស្ករ​ក្នុង​ស្តុក កាលពី​ខែតុលា​ឆ្នាំ​២០១៣ មាន​ចំនួន​៩,៣​លាន​តោន ខណៈ​ការ​វាយតម្លៃ​របស់​រដ្ឋាភិបាល​សម្រាប់​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៤ មាន​៦,៩២​លាន​តោន ដែល​នេះ​គឺជា​អត្រា​ទាប​ជាង​ការ​គ្រោងទុក​របស់​សមាគម​ន៍​រោងចក្រ​ផលិត​ស្ករ​របស់​ឥណ្ឌា​ប្រមាណ​ជា​៧,៤​លាន​តោន ។ គូ​រ​បញ្ជាក់​ថា ប្រទេស​ឥណ្ឌា​គឺជា​អ្នក​ផលិត​ស្ករ​ធំ​បំផុត​ទី​២​លើ​ពិភពលោក ដែល​ទិន្នផល​ស្ករ​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​២៤,៣​លាន​តោន ក្នុង​រដូវ​ជួញដូរ​ឆ្នាំ​២០១៣-២០១៤ ពី​បរិមាណ​២៥,១​លាន​តោន ពី​រដូវ​មុន ។

ជាមួយ​គ្នា​នេះ​ដែរ ឥណ្ឌា​ក៏​នាំ​ចេញ​ស្ករ​បាន​កើន​ទ្បើ​ង​២,១​លាន​តោន​ផង​ដែរ ធៀប​នឹង​បរិមាណ​នាំ​ចេញ​០,៣៤​លាន​តោន កាលពី​ឆ្នាំ​២០១២- ២០១៣ ។ ឯការ​ប្រើប្រាស់​ក្នុងស្រុក​កើន​ទ្បើ​ង​២៤​លាន​តោន ពី​ចំនួន​២៣​លាន​តោន​ក្នុង​ឆ្នាំ​២០១២-២០១៣ ។ សមាគម​បាន​លើក​ទ្បើ​ង​ថា បរិមាណ​ស្ករ​ស្តុក​ទុក​សម្រាប់​ឆ្នាំ​នេះ នឹង​មាន​ចំនួន​ចន្លោះ​ពី​៧,២​លាន​ទៅ​៧,៥​លាន​តោន និង​ច្រើន​ជាង​ឆ្នាំ​មុន​២,៥​លាន​តោន ។

គួរ​រំលឹក​ថា រដូវ​កាល​ជួញដូរ​ថ្មី​ឆ្នាំ​២០១៤-២០១៥ បាន​ចាប់ផ្តើម​ទ្បើ​ង​នៅ​ខែតុលា​នេះ ក្នុង​នោះ​សមាគម​រោងចក្រ​ផលិត​ស្ករ​ឥណ្ឌា​គ្រោង​នឹង​ផលិត​ឱ្យ​បាន​ពី​២៥​លាន​តោន ទៅ​២៥,៥​លាន​តោន ៕
    ​