ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មៀ ខាន់ ជួប​អា​ឡិច​សាន់​ឌ័​រ ខែធ្នូ​ខាង​មុខការ​ពារ​ខ្សែក្រវាត់ WBC/WBA

9 ឆ្នាំ មុន

កីឡាករ​ប្រដាល់​អង់គ្លេស​អ ា​មៀ ខាន់​នឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត​លើ​សង្វៀន​ក្រុង​ឡាស​វេ​ហ្គា​ស ទឹកដី​សហរដ្ឋអាមេរិក ខណៈ​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ រូបគេ​នឹង​ប៉ះ​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​ឌី​វ៉ុ​ន អា​ឡិច​សាន់​ឌ័​រ ។ ការ​ប្រកួត​ដែល​រៀបចំ​នៅ​សង្វៀន Mandalay Bay Resort & Casino អា​មៀ ខាន់ គឺជា​អ្នក​ការពារ​ខ្សែក្រវាត់​ស្ថាប័ន WBC និង WBA របស់​ខ្លួន ។

ការ​ប្រកួត​នេះ​អាច​ជា​ស្ពាន​មួយ​ចម្លង​រូបគេ​ឱ្យទៅ​ជួប​ជាមួយ​ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ នៅ​ឆ្នាំ​២០១៥ ពោល​គឺជា​ការ​ប្រកួត​មួយ​ដែល​អា​មៀ ខាន់ បាន​សុបិន​អស់​ពេល​ជា​យូរ​មក​ហើយ ។

កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ​នូវ​ភាព​ហំ​ហាន​របស់​ខ្លួន​ដោយ​បាន​ដកខ្លួន​មិន​ព្រម​ជួប​ប្រកួត​ជាមួយ​អា​ឡិច​សាន់​ឌ័​រ កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ។ វា​គឺជា​ការ​សម្រេចចិត្ត​ដែល​រង​ឥទ្ធិពល​នៃ​ជំនឿ​ពី​លទ្ធភាព​ជំនួប​ជាមួយ​ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ ។ យ៉ាងណា​ក៏​ដោយ ជំនឿ​ចិត្ត​នា​ពេល​នោះ​បាន​រលាយ​បាត់ ខណៈ​មេ​វេ​ដ​ឌ័​រ​ជ្រើសរើស​យក​កីឡាករ​អា​ហ្ស​ង់​ទី​ន​ម៉ា​កូ​ស មេ​ដា​ណា ។ ចំណែក រូបគេ​វិញ​ត្រូវ​ផ្គូផ្គង​ឱ្យ​ជួប​ជាមួយ​កីឡាករ​អា​មេ​រិ​ក​ម្នាក់​ទៀត គឺ​ល្វី​ស កូ​ល​ឡា​ហ្សូ ។

ការ​សម្រេច​ជួប​ជាមួយ​អា​ឡិច​សាន់​ឌ័​រ លើក​នេះ ព្រោះ​រូបគេ​យល់​ថា កីឡាករ​ស្បែក​ខ្មៅ​អា​មេ​រិ​ក​រូប​នេះ គឺជា​ដៃគូ​ស័ក្តិសម​សម្រាប់​ការ​កំ​ដៅ​សាច់ដុំ​ឈាន​ទៅ​ជួប​ជាមួយ​មេ​វេ​ដ​ឌ័​រ​។ មួយវិញទៀត បើ​មើល​លើ​ឯតទគ្គ​កម្ម​ប្រកួត អា​ឡិច​សាន់​ឌ័​រ ពិតជា​មិន​អាច​មើល​ស្រាល​បាន​ឡើយ ។ នៅ​ក្នុង​ជ័យជម្នះ​២៦​លើក គឺ​គេ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​១៤​លើក ។ គេ​ធ្លាប់​ចាញ់​តែ​២​លើក​ប៉ុណ្ណោះ​ក្រោម​កណ្តាប់ដៃ​កីឡាករ​ខ្លាំង​ៗ​ចំនួន​២​រូប​ក្នុង​នោះ គឺ Shawn Porter និង Timothy Bradley ។

សម្រាប់​អា​មៀ ខាន់ នេះ​ជា​លើក​ទី​១​ហើយ​ដែល​គេ​ប្រកួត​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​បន្ទាប់​ពី​ទទួល​បាន​កាលពី​ថ្ងៃ​ទី​៣​ខែឧសភា ឆ្នាំ​២០១៤​ក្រោយ​ឈ្នះ​កីឡាករ​កូ​ល​ឡា​ហ្សូ​ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ ។ ពេល​នេះ ឯតទគ្គ​កម្ម​ប្រកួត​របស់​គេ​គឺ​ឈ្នះ​២៩​លើក ចាញ់​៣ និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ១៩​លើក ៕