ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ូ​កូ​វិច​ឈាន​ចូល​ជុំ​ទី​3 កម្មវិធី​ប្រកួត Paris Masters នៅ​បារាំង

9 ឆ្នាំ មុន

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ កីឡាករ​ស៊ែ​ប៊ី​ណូ​វ៉ា​ក់ យ៉ូ​កូ​វិច បាន​ឆ្លង​ចូល​ដល់​ជុំ​ទី​៣ កម្មវិធី​ប្រកួត​វាយ​កូន​បាល់ Paris Masters បន្ទាប់​ពី​បាន​ផ្តួល​កីឡាករ​ជើង​ខ្លាំង​របស់​អា​ល្លឺ​ម៉​ង់ Philipp Kolschreiber ក្នុង​ជុំ​ទី​២ ។ ដូច​ជា​ឆ្នាំ​មុន​ដែរ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ។

យ៉ូ​កូ​វិច ដែល​ទើប​ក្លាយជា​ឪពុក​របស់​ក្មេង​ម្នាក់​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​បាន​ផ្តួល Kolschreiber ក្នុង​លទ្ធផល​៦-៣ និង​៦-៤ ។
សូម​រំលឹក​ថា កាលពី​ឆ្នាំ​២០១២ ក្នុង​កម្មវិធី​នេះ យ៉ូ​កូ​វិច បាន​បរាជ័យ​ក្នុង​ជុំ​បើក​ឆាក ដោយ​កាលនោះ​គឺជា​លើក​ទី​១ ហើយ​ដែល​រូបគេ​ចាញ់​ក្នុង​ជុំ​ដំបូង ។ ថ្លែង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​ដឹង​ថា បញ្ហា​ដ៏​សំខាន់​របស់ខ្ញុំ គឺ​កម្លាំង ។ ខុស​ពី​ឆ្នាំ​មុន ការ​ប្រកួត​របស់ខ្ញុំ​លើក​នេះ គឺ​ល្អ​ទាំង​២​សិត ។ ខ្ញុំ​ដឹង​ថា កម្រិត​ខ្លួនឯង​ពិតជា​គ្រាន់បើ​បន្តិច ។ ខ្ញុំ​បាន​ព្យាយាម​វាយលុក​គ្រប់​វគ្គ ។ ២-៣​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ខ្ញុំ​បាន​ឆ្លងកាត់​ស្ថានភាព​ដ៏​លំបាក​បំផុត​» ។

នៅ​ជុំ​បន្ទាប់ គេ​នឹង​ប៉ះ​ជាមួយ​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​រវាង​កីឡាករ​អា​មេ​រិ​ក John Isner និង​កីឡាករ​បារាំង Gael Monfils ។
ឯ​កីឡាករ​ជើង​ខ្លាំង​របស់​ឆែក Tomas Berdych ដែល​ឈ្នះ​ពាន Masters ទើប​មួយ​លើក​ក្នុង​អាជីព ក៏​បាន​ឡើង​ទៅ​ជុំ​បន្ទាប់​ផង​ដែរ​បន្ទាប់​ពី​ផ្តួល​កីឡាករ​ម្ចាស់ផ្ទះ​បារាំង Adrian Mannarino ក្នុង​លទ្ធផល​៦-៤, ៦-៧ និង​៦-២​។ នៅ​ជុំ​បន្ទាប់ គេ​នឹង​ជួប​ជាមួយ​កីឡាករ​អា​មេ​រិ​ក Sam Querrey ឬ​កីឡាករ​អេ​ស្ប៉ា​ញ Feliciano Lopez ។

ចំណែក​លទ្ធផល​គូប្រកួត​ផ្សេង​ទៀត​មាន​ដូច​ជា កីឡាករ Kevin Anderson យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទី​ន Santiago Giraldo ក្នុង​លទ្ធផល​៦-៤ និង​៧-៦ ខណៈ​កីឡាករ​ម្ចាស់ផ្ទះ Gilles Simon ចាញ់​ក្រោម​ដៃ​កីឡាករ​អេ​ស្ប៉ា​ញ FernandoVerdasco ក្នុង​លទ្ធផល​ពិន្ទុ ៦-៣, ៣-៦ និង​៦-៤ ៕