ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ច ហ្គ្រូ​វ គ្រោង​ឡើង​សង្វៀន​ប្រកួត​ជា​ថ្មី​ខែវិច្ឆិកា​ខាង​មុខ

9 ឆ្នាំ មុន

ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន EBU/ WBC ច​ច ហ្គ្រូ​វ នឹង​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ជា​ថ្មី​ម្តងទៀត​នា​ខែវិច្ឆិកា​ខាង​មុខ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​លើ​កីឡាករ Christopher Rebrasse កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា​កន្លង​ទៅ ។ ការ​ប្រកួត​នេះ​គ្រោង​ធ្វើ​នៅ​សង្វៀន Echo Arena ស្ថិត​ក្នុង​ទីក្រុង​លី​វើ​ភូ​ល ប្រទេស​អង់គ្លេស ថ្ងៃ​ទី​២២ វិច្ឆិកា ។ គូប្រកួត​ដែល​គេ​ត្រូវ​ជួប​នោះ គឺ​កីឡាករ​អា​មេ

​រិ​ក Denis Douglin ។

ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា នៅ​ទីក្រុង​ឡុ​ង​ដ៍ ហ្គ្រូ​វ​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត​ដោយ​វាយ​សង្គ្រុប​មិន​ឱ្យ​កីឡាករ Rebrasse តបត​វិញ​បាន​ពេញ​១២​ទឹក ទីបំផុត​យកឈ្នះ​បាន​នូវ​ខ្សែក្រវាត់​ស្ថាប័ន EBU និង WBC ជាមួយ​លទ្ធផល​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ ។ នោះប្រហែល ជា​លទ្ធផល​ដ៏​ល្អ​បំផុត​របស់​កីឡាករ​អង់គ្លេស​រូប​នេះ​ហើយ​បន្ទាប់​ពី​ចាញ់​មិត្ត​រួម​ជាតិ ខាល ហ្វ្រ​ច់​២​លើក​ជាប់​ៗ​គ្នា ។ ពេល​នេះ ហ្គ្រូ​វ​មាន​គោលដៅ​ស្តារ​ឡើង​វិញ​នូវ​មុខមាត់​របស់​ខ្លួន​ក្រោយ​ចាញ់​ដោយ​សន្លប់​ក្រោម​កណ្តាប់ដៃ​មិត្ត​រួម​ជាតិ​ខាល ហ្វ្រ​ច់

កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ។ ការ​បរាជ័យ​នា​ពេល​នោះ​បាន​នាំ​ឱ្យ​គេ​មិន​អាច​ដណ្តើម​យក​ខ្សែក្រវាត់់​ស្ថាប័ន IBF/WBA ប្រភេទ​ទម្ងន់ super middleweight បាន ។ គេ​បាន​ថ្លែង​ថា ៖ «​ពេល​នេះ​ខ្ញុំ​មាន​សុខភាព​ពេញ​បរិបូរ ។ ប្រ​សិន ខ្ញុំ​ចាញ់​ការ​ប្រកួត​នេះ​ទៀត ខ្ញុំ​អាច​នឹង​បាត់បង់​ឱកាស​ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ពី​កីឡាករ​អាន​តូ​នី ឌី​រែ​ល ។ ជាមួយ​គ្នា​នោះ ខ្ញុំ​ក៏​ទទួល​បាន​សារ​អបអរសាទរ​ពី​អ្នកគាំទ្រ​ជនរួមជាតិ​អង់គ្លេស​ផង​ដែរ ។

ពួក​គេ​និយាយ​ថា ការ​ប្រកួត​របស់ខ្ញុំ​ល្អមើល​ខ្លាំង​ណាស់​ហើយ​ចង់ឱ្យ​មានការ​ប្រកួត​បែប​នេះ​នៅ​អង់គ្លេស​ជា​ថ្មី​ម្តងទៀត​» ។ គេ​បាន​បន្ត​ថា ៖ «​ថ្ងៃ​ទី​២២ ខែវិច្ឆិកា គឺជា​កាលបរិច្ឆេទ​ដ៏​សំខាន់​មួយទៀត​សម្រាប់​ខ្ញុំ ហើយ​ប្រសិនជា​ជោគជ័យ​លើក​នេះ​ទៀត ខ្ញុំ​នឹង​រង់ចាំ​ការ​ប្រកួត​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​២០១៥ ខាង​មុខ​» ។
មើល​លើ​ឯតទគ្គ​កម្ម​ប្រកួត​វិញ ២២​លើក​គឺ​គេ​ឈ្នះ​២០ ចាញ់​២ និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​លើក ៕