ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ប៊ុ​ន​ធី ជួប​វៀត ប៊ុ​ន​ឌឿ​ន ឯ​វៀង សា​វ៉​ន ជួប​ហ៊ឹ​ម សា​រ៉ា​ន់ នៅ CTN ក្នុង​ឋានៈ​ជា​គូ​កិត្តិយស​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន នា​ថ្ងៃ​សៅរ៍ ទី​១ វិច្ឆិកា ខាង​មុខ​នេះ គូប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ ត្រូវ​បាន​ផ្អាក​ជំនួស​ដោយ​គូ​កិត្តិយស​ចំនួន​២​គូ​វិញ ។ គូ​កិត្តិយស​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​លើក​នេះ​មាន សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ វៀត ប៊ុ​ន​ឌឿ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​វៀង សា​វ៉​ន (​សឹ​ង្ហ សា​វ៉​ន​) មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ ប្រកួត​ជាមួយ ហឹ​ុ​ម សា​រ៉ា​ន់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។

ប៊ុ​ន​ធី និង​ប៊ុ​ន​ឌឿ​ន បាត់​មុខ​ពីលើ​សង្វៀន​ស៊ី​ធី​អិន​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដូច្នេះ​មិនដឹង​ថា សមត្ថភាព​ប្រកួត​របស់​ពួក​គេ​នៅ​ល្អ​ដូច​មុន​ទៀត ឬ​យ៉ាងណា​នោះ​ទេ​។ បើ​តាម​ការ​សន្និដ្ឋាន ពួក​គេ​អាច​ធ្លាក់ដៃ​ជាង​មុន​បន្តិច​ដោយសារ​មិន​មានឱកាស​ប្រកួត​ញឹកញាប់ ។ ទោះបី​យ៉ាងណា ការ​ប្រកួត​របស់​ពួក​គេ​អាច​នឹង​ល្អមើល​ជាង​គូ​ដណ្តើម​ខ្សែក្រវាត់​ផង​ក៏​មិនដឹង ដោយសារ​កីឡាករ​ទាំង​២ មិន​ធ្លាប់​សាក​កណ្តាប់ដៃ​គ្នា ពេល​បាន​ប៉ះ​គ្នា​ជា​លើក​ដំបូង​ភាគី​ម្ខាង​ៗ​ច្បាស់​ជា​វាយ​អស់ដៃ​ដណ្តើម​ជ័យជម្នះ​ដើម្បី​បង្កើន​ក្រេ​ឌី​ត​រៀងខ្លួន​មិន​ខាន ។

ចំណែក វៀង សា​វ៉​ន និង​ហ៊ឹ​ម សា​រ៉ា​ន់ មាន​សមត្ថភាព​មិន​ដូច​គ្នា​ទេ ។ សា​វ៉​ន ជា​អ្នក​ប្រដាល់​ដែល​អត់​ចេះ​ប្រើ​ស្នៀត​កែង និង​ជង្គង់​ទេ រីឯ​ចិត្ត​ក៏​តូច​ថែម​ទៀត ដូច្នេះ​ការ​មក​ជួប សា​រ៉ា​ន់ លើក​នេះ​អាច​ជួប​ការ​លំបាក​បន្តិច​ហើយ ។ សា​រ៉ា​ន់ ពី​មុន​គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​មិន​ងាយ​ទប់ទល់​ឡើយ ដោយសារ​កីឡាករ​រូប​នេះ​ស្នៀត​អី ក៏​ចេះ​ប្រើ​ដែរ ទាំង​ស្នៀត​កែង និង​ជង្គង់​ឡើង​ទៅ រីឯ​ចិត្ត​ក៏​សឿង​ទៀត ។ ទោះបី​យ៉ាងណា សា​រ៉ា​ន់ មិន​ហ៊ាន​អះអាង​ទុក​មុន​ពី​ជ័យជម្នះ​របស់​ខ្លួន​ឡើយ​ពេល​ជួប សា​វ៉​ន លើក​នេះ ដូច្នេះ​ចាំ​មើល​គូ​នេះ នរណា​ជា​អ្នក​សម្រេច​គោលដៅ ៕