ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួសធ្ងន់ធ្ងរ​ពេកក្រុមគ្រួសារ​បញ្ជូនបុគ្គលិកអង្គការ​​ Save The Children ​ទៅសង្គ្រោះនៅវៀតណាម

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បុគ្គលិកអង្គការ​​ Save The Children ដែលត្រូវជនមិនស្គាល់​មុខបា.ញ់ត្រូវចំស្មា​ខាងឆ្វេង​បៀម​​គ្រាប់ខាងក្នុង​​​ប៉ះពាល់ដល់​សួតរបួសធ្ងន់ធ្ងរនោះ​ បានត្រូវក្រុមគ្រួសារ​បញ្ចូន​ទៅ​សង្គ្រោះនៅ​​ប្រទេស វៀតណាមហើយ ។

រាជធានីភ្នំពេញ ​៖ បុគ្គលិកអង្គការ​​ Save The Children ដែលត្រូវជនមិនស្គាល់​មុខបាញ់ត្រូវចំស្មា​ខាងឆ្វេង​បៀម​​គ្រាប់ខាងក្នុង​​​ប៉ះពាល់ដល់​សួតរបួសធ្ងន់ធ្ងរនោះ​ បានត្រូវក្រុមគ្រួសារ​បញ្ចូន​ទៅ​សង្គ្រោះនៅ​​ប្រទេសវៀតណាមហើយ ។

គួរបញ្ជាក់ថា​ ​ហេតុការណ៍​បាញ់បុរសឈ្មោះ ​​អាន តុលា ​អាយុ៣៤ឆ្នាំ​ ជាបុគ្គលិកអង្គការ​ ​Save The Childrenនេះ​​ ​បានកើតឡើង​​​នៅម៉ោង៨និង៣០នាទី​​​យប់ថ្ងៃទី២៧​​ ​តុលា ២០១៤​ ​​​នៅមុខផ្ទះ​ជនរងគ្រោះ​​ ​ស្ថិតក្នុង​ភូមិ​បឹងសាឡាង​ ​សង្កាត់​​-ខណ្ឌប្ញស្សីកែវ ។

បើតាមអ្នកឆ្លើយឆ្លង​​​ព័ត៌មាន​​កោះសន្តិភាព​​​ ​បានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងថា​​ ​មុនពេលកើតហេតុ​​ជនរងគ្រោះ​​បាន​​ចេញ​ពីធ្វើការ​ត្រឡប់​មក​ផ្ទះដូចសព្វដង​​ ​ដោយជិះរថយន្តកូរ៉ូឡា​​ ​ព៌ណស​​ ​ពាក់ស្លាក​លេខភ្នំពេញ​ ​2V 5664 ​​លុះមកដល់​មុខ​ផ្ទះ ​​ជនរងគ្រោះ​ក៍ចុះ​ពី​លើរថយន្ត​​បើកទ្វាររបងផ្ទះ​ ​​ស្រាប់តែលេច​មុខ​​​ជនមិនស្គាល់​​អត្តសញ្ញាណជិះម៉ូតូ ​​C125 ​​​ព៌ណខ្មៅម្នាក់ឯង​ ​​ដកកំាភ្លើងមិនស្គាល់​​​ម៉ាកបាញ់ទៅលើ​​ជនរងគ្រោះ​​​ បណ្តាលឲ្យត្រូវ​ស្មាខាងឆ្វេង​​រងរបួសធ្ងន់ធ្ងរ ​ហើយ​ជន​ល្មើស​​​​​​​ជិះ​គេចខ្លួន​បាត់តែម្តង​ ​។ ក្រោយកើតហេតុ​ ​​ជនរងគ្រោះ​​​ត្រូវបានក្រុមគ្រួសារ​​បញ្ចូន​ភ្លាមៗ​យកទៅ​សង្គ្រោះបន្ទាន់​​ ​នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ប្រភពពី​សមត្ថកិច្ច​ដែលស្រង់សម្តី​ក្រុម​គ្រួសារបុរសរងគ្រោះឲ្យដឹងថា ​ករណីនេះសង្ស័យ​ពាក់ព័ន្ឋ​ស្នេហាត្រីកោណ​ ​ពីព្រោះជនរងគ្រោះ​​មានជាប់ពាក់ព័ន្ឋ​​ស្នេហា​ជាមួយនារី​ម្នាក់​​ដែលមាន​​គូដណ្តឹងរួចហើយ​ ​និងធ្លាប់ឈ្លោះគ្នា​តាមទូរស័ព្ទ​ជាញឹកញាប់​​នោះថែមទៀត ។​ យ៉ាងណា​ក៍ដោយ​សមត្ថកិច្ច​មិនបញ្ចេញ​ព័ត៌មាន​លម្អឹត និងផ្តល់អត្តសញ្ញាណនារី​​ដែលជនរងគ្រោះ​មានការ​ជាប់ពាក់ព័ន្ឋស្នេហា​នោះឡើយ ។

នៅពេលនេះ​ ​សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវ​​ ​ដើម្បីឈានដល់​ការ​ចាប់ជន​បង្ក និងអ្នកពាក់​ព័ន្ឋ​​​យកមកផ្ទន្ទាទោស​តាមច្បាប់ ៕