ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​មួយ​ចំនួន​គួរ​ឱ្យ​ចាប់អារម្មណ៍

9 ឆ្នាំ មុន

១-​ហាត់​រាំ​បា​ឡេ
ក្រុម​របាំ​បា​ឡេ​អូស្ត្រាលី ហាត់​រាំ​ក្នុង​អាង​ហែល​ទឹក​ដែល​រីងស្ងួត នៅ​មាត់សមុទ្រ​ក្រុង​សី​ុ​ដ​នី ត្រៀមខ្លួន​ចូលរួម​សម្តែង​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៥​។

១-​ហាត់​រាំ​បា​ឡេ
ក្រុម​របាំ​បា​ឡេ​អូស្ត្រាលី ហាត់​រាំ​ក្នុង​អាង​ហែល​ទឹក​ដែល​រីងស្ងួត នៅ​មាត់សមុទ្រ​ក្រុង​សី​ុ​ដ​នី ត្រៀមខ្លួន​ចូលរួម​សម្តែង​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៥​។

២-​មនុស្ស​យន្ត​បក់ដៃ​ហៅ​រថយន្ត
មនុស្ស​យន្ត Hitchbot បក់ដៃ​ហៅ​រថយន្ត​តាក់ស៊ី នៅ​រដ្ឋ​ណូ​វា​៉​ស្កូ​ឈៀ ប្រទេស​កា​ណា​ដា​។ នោះ​ជា​ការ​សាកល្បង​សមត្ថភាព​របស់​មនុស្ស​យន្ត ។

៣-​ពិ​ព​រ័​ណ៍​ការ​ហោះហើរ​នៅ​អេ​ស្ប៉ាញ
អ្នកទេសចរ​សម្លឹង​មើល​ការ​ហោះហើរ​របស់​យន្តហោះ​ប្រដេញ C-101 ដែល​បញ្ចេញ​ផ្សែង​មាន​រូបរាង​ជា​បេះដូង​នៅ​ដែនអាកាស​លើ​ឆ្នេរសមុទ្រ «​សាន​ឡូ​រ៉េ​ន​សូ​» ទីក្រុង​ជី​ច​ន ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ ។

៤-​ប្រឆាំង​ការ​នេសាទ​ត្រី​ឡូ​ម៉ា
ត្រី​ឡូ​ម៉ា​កៅស៊ូ​មួយ​ក្បាល​របស់​ក្រុម​អភិរក្ស​បាន​អណ្តែត​នៅ​ឆ្នេរ «​ប៉ុន​តា នេ​ហ្គ្រា​» ក្រុង​ម៉ា​ណា​វ រដ្ឋ​អា​ម៉ា​សូ​ណាស ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​ការ​នេសាទ​ត្រី​ឡូ​ម៉ា​នៅ​លើ​ពិភពលោក ។

៥-​រថយន្ត​ប្រើ​ចរន្ត Blue Car
លោកប៉ា​ទ្រិ​ក បា​ឌែ​ង ប្រធាន​ផ្នែក​លក់​របស់​បារាំង​បាន​ថតរូប​ជាមួយ​រថយន្ត «Blue Car» មាន​រូបរាង​តូច និង​អាច​សន្សំ​សំចៃ​ថាមពល ស្ថិត​នៅ​ទីក្រុង​កង់​ពែ​រ៍ រដ្ឋ​ប្រ៊ី​ត​ថា​នី ប្រទេស​បារាំង ។

៦-​អភិវឌ្ឍ​ប្រភព​ថាមពល
លោក​ពី​អែ​៊​រ ខា​យ​ឆា អ្នក​ជីវវិទ្យា និង​ជា​ប្រធាន​គណៈកម្មការ​ក្រុមហ៊ុន «​ហ្វេ​៊ី​ម៉េ​ន​ថា​ល​» អនុវត្ត​គំរូ​នៅ​ទីក្រុង​លី​ប៊​ន ភាគ​និរតី​ប្រទេស​បារាំង សម្រាប់​អភិវឌ្ឍ​ប្រភព​ថាមពល​ជា​ជម្រើស​ក្នុង​ពេល​អនាគត ។

៧-​រថយន្ត​ធុន​តូច​សម្រាប់​ស្ត្រី
ក្មេង​ស្រី​ម្នាក់​ថតរូប​ជាមួយ​រថយន្ត «​មី​នី​គូ​ព័រ​» ចម្រុះ​ពណ៌​ដែល​ដាក់​តាំង​បង្ហាញ​ក្នុង​ពិ​ព​រ័​ណ៍​រថយន្ត​នៅ​ឧទ្យាន​សាធារណៈ ក្រុងមា​៉​នី​ល ប្រទេស​ហ្វ៊ី​លី​ពី​ន ។

៨-​រូបសំណាក​អគារ​រដ្ឋសភា​អា​មេ​រិ​ក
រូបសំណាក​អគារ​រដ្ឋសភា​អា​មេ​រិ​ក បាន​តាំង​បង្ហាញ​នៅ​ទីក្រុង​លី​ក​តេន​ស្តែ​ន ប្រទេស​អា​ល្លឺ​ម៉​ង់ រួម​ជាមួយ​រូបសំណាក​ស្ថាបត្យកម្ម​ពិភពលោក​ជាង​១០០​ទៀត​នៅ​លើ​ពិភពលោក ។

៩-​នៅ​រុ​ស្សុ​ី​ចាប់ផ្តើម​ឡើងក​ម្តៅ
ផេ​ន​គ្វី​ន​ជា​ច្រើន​ក្បាល​ឈរ​សំដិល​ថ្ងៃ​នៅ​ក្នុង​ឧទ្យាន​សត្វ «​រ៉ូ​យ៉េ​វ​រូ​ឆេ​» ក្រុង​ក្រា​ស្នូ​យា​៉​ស តំបន់​ស៊ី​បេ​រី ភាគ​កណ្តាល​ប្រទេស​រុ​ស្សុ​ី ខណៈ​អាកាសធាតុ​ឡើងក​ម្តៅ​ស្វាគមន៍​រដូវក្តៅ ៕