ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ម៉ាកហ៊្វុយសូបើកឡើង​ស្ពាន​ព្រះ​មុនីវង្ស​ដាច់ហ្រ្វាំង​ជ្រុលបុក​និងកិន​ម៉ូតូ​មួយ​គ្រឿង រង​ការខូច​ខាត​អ្នក​បើក​ម៉ូតូ​របួសស្រាល​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តម៉ាក​ហ៊្វុយ​ សូ​ ធុន​ធំ ដឹកអីវ៉ាន់​មួយ​គ្រឿង​បើក​ឆ្លង​ស្ពាន​ព្រះ​មុនីវង្ស​ដាច់ហ្វ្រាំង​ជ្រុល​ទៅ​​បុក​និង​កិន​ម៉ូតូ​ហុងដា​ឌ្រីម​សេ១២៥ មួយ​​គ្រឿង​បណ្តាល​ឱ្យ​រង​ការខូច​ខាត ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួស​ស្រាល ហើយ​រថ​យន្ត​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​ឡើង​ខឿន​សួច​ច្បារ​​កណ្តាល​ទ្រូង​ផ្លូវ​ជាតិលេខ១

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្តម៉ាក​ហ៊្វុយ​ សូ​ ធុន​ធំ ដឹកអីវ៉ាន់​មួយ​គ្រឿង​បើក​ឆ្លង​ស្ពាន​ព្រះ​មុនីវង្ស​ដាច់ហ្វ្រាំង​ជ្រុល​ទៅ​​បុក​និង​កិន​ម៉ូតូ​ហុងដា​ឌ្រីម​សេ១២៥ មួយ​​គ្រឿង​បណ្តាល​ឱ្យ​រង​ការខូច​ខាត ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួស​ស្រាល ហើយ​រថ​យន្ត​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​ឡើង​ខឿន​សួច​ច្បារ​​កណ្តាល​ទ្រូង​ផ្លូវ​ជាតិលេខ១ កល់ជាប់ទៅមុខ​លែង​រួច ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​ម៉ាក​ ហ៊្វុយសូ​ ពណ៌ស ដឹក​ទំនិញមួយ​គ្រឿង​ពាក់ស្លាក​លេខ​ស្វាយ​រៀង 3A-0116 បើក​ដោយបុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៧១ ហើយ​បាន​បើក​ឡើង​ស្ពាន​ព្រះ​មុនីវង្ស​បំណងឆ្លង​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ១​ ខណៈឆ្លង​មក​ដល់​គល់​ស្ពាន​ត្រើយ​ខាង​កើត​រថយន្ត​បាន​ដាច់​ហ្រ្វាំង​ជ្រុល​ចង្កូត​ទៅ​បុក និង​កិន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម សេ១២៥​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1AL-0433 បណ្តាល​ឱ្យ​ម៉ូតូ​រង​ការ​ខូច​ខាត ចំណែក​អ្នក​បើក​ម៉ូតូ​គ្រាន់តែ​រង​របួស​ស្រាល​។ បន្ទាប់មក​រថយន្ត​មិន​ទាន់អស់ល្បឿន​ក៏បាន​ជ្រុល​ទៅ​បុក​ឡើង​ខឿន​សួច​ច្បារ​​កណ្តាល​ទ្រូង​ផ្លូវ​ជាតិ​លេខ១ កល់ជាប់ទៅមុខ​លែង​រួច ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​ចុះទៅវាស់វែង នៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​​តាម​និតិវិធីច្បាប់ ។