ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​វែកមុខ​ ​ចាប់ជន​សមគំនិត​៥នាក់​ពាក់ព័ន្ឋ​នឹងការ​អារ.ក​​សម្លា.ប់​បុរស​ម្នាក់​​ដោយ​ចោទ​ថា​​ចេះ​អាបធ្មប់

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ​៖ ជនសង្ស័យ​ក្នុង​បទសម​គំនិត​០៥​នាក់​​បាន​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​​ពីបទ​ពាក់ព័ន្ឋ​នឹង​​ការ​អារ.ក​សម្លា.ប់​​បុរស​ម្នាក់​នៅ​ក្នុង​ភូមិ​ជាមួយគ្នា​​ដោយ​ចោទ​ថា​​ចេះ​អំពើ​អាបធ្មប់ ​។ ការឃាត់​ខ្លួន​​ជនសង្ស័យ​ទំាង​០៥​នាក់​នេះ ​​បាន​ធ្វើ​ឡើង​នៅ​ម៉ោង២​និង៣៨​នាទី​​រសៀល ​ថ្ងៃទី២៧​​ តុលា ២០១៤ ​នៅ​នឹងផ្ទះជនសង្ស័យ​​ក្នុង​ភូមិអង្គតានន ​​ឃុំរលំាងគ្រើល​ ​ស្រុកសំរោងទង​ ។

ខេត្តកំពង់ស្ពឺ ​៖ ជនសង្ស័យ​ក្នុង​បទសម​គំនិត​០៥​នាក់​​បាន​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​​ពីបទ​ពាក់ព័ន្ឋ​នឹង​​ការ​អារ.ក​សម្លាប់​​បុរស​ម្នាក់​នៅ​ក្នុង​ភូមិ​ជាមួយគ្នា​​ដោយ​ចោទ​ថា​​ចេះ​អំពើ​អាបធ្មប់ ​។ ការឃាត់​ខ្លួន​​ជនសង្ស័យ​ទំាង​០៥​នាក់​នេះ ​​បាន​ធ្វើ​ឡើង​នៅ​ម៉ោង២​និង៣៨​នាទី​​រសៀល ​ថ្ងៃទី២៧​​ តុលា ២០១៤ ​នៅ​នឹងផ្ទះជនសង្ស័យ​​ក្នុង​ភូមិអង្គតានន ​​ឃុំរលំាងគ្រើល​ ​ស្រុកសំរោងទង​ ។

បើតាមអ្នក​ឆ្លើយឆ្លង​​ព័ត៌មាន​​កោះសន្តិភាព​​បានស្រង់​សម្តី​សមត្ថកិច្ច​ឲ្យដឹង​ជំហានដំបូង​ថា​ ក្នុង​ចំណោម​ជនសង្ស័យ​ក្នុងបទ​សមគំនិត​ទំាង០៥នាក់ ​មានម្នាក់ឈ្មោះ​​ ឃឹម សារំាង​ ​អាយុ១៨ឆ្នាំ​​ ជាកសិកររស់​នៅក្នុង​​ភូមិ-ឃុំ​ខាងលើ​ ​។​ សេចក្តីរាយ​ការណ៍​បានបន្តថា​​ មុនពេលកើត​ហេតុ​ជន​សង្ស័យ និង​បក្ខពួក​បាន​បបួលជនរងគ្រោះ​​ទៅផឹកស៊ី​ ​ហើយពេល​ទៅដល់កន្លែង​​ផឹកស៊ីជនសង្ស័យ​ ​និងបុរសម្នាក់ទៀត​បាន​ចាប់ក្រៀក​ជនរង​គ្រោះ ​រួចឈ្មោះ កុយ ម៉ន ​(ជនដៃដល់កំពុងគេចខ្លួន) ​បានទាញកំាបិត​អារ.កសម្លាប់តែម្តង​ ដោយចោទថា ​ជនរងគ្រោះចេះអាប​ធ្មប់ធ្វើឲ្យម្តាយខ្លួន ​( កុយ ម៉ន ) ស្លាប់ ។

គួររំលឹកថា​ បុរសម្នាក់បាន​ត្រូវអ្នកភូមិប្រទះឃើញ​ស្លាប់ក្បែរម៉ូតូមួយគ្រឿង​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោង១០យប់ថ្ងៃទី២៦ ​តុលា ២០១៤ ​នៅក្នុងភូមិអង្គតានន ​ឃុំរលំាងគ្រើល​ ស្រុកសំរោងទង​ ។ ជនរងគ្រោះឈ្មោះ ​ស៊ុំ រ៉ឹក ​អាយុ៣៤ឆ្នាំ មាន​ទីលំនៅក្នុងភូមិ-ឃុំ​កើតហេតុ ។