ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ក​គី ទឹក​ស៊ី​អីុវ​និង​ប្រេងខ្យង​100% វាយលុក​ទីផ្សារ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Nestlé (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​គ្រឿង​ឧបភោគបរិភោគ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក បាន​ដាក់​បង្ហាញ​ផលិតផល​ទឹក​ស៊ី​អីុ​វ និង​ប្រេងខ្យង ម៉ា​កមេក​គី ថ្មី ដែល​ផលិត​ពី​ធម្មជាតិ​ពិត​១០០% នៅ​ផ្សារ​ទំនើប​អីុ​អន កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៤ តុលា ២០១៤ ។ នៅ​ក្នុង​ពិធី​ដាក់​បង្ហាញ​ផលិតផ​ល​ថ្មី​នេះ មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អតិថិជន​ដែល​ជា​ស្ត្រី​មេផ្ទះ អាជីវករ អ្នក​លក់ដុំ និង​រាយ រួម​ទាំង​បណ្តាញសារព័ត៌មាន​នានា​ជា​ច្រើន​ទៀត ។

សូម​បញ្ជាក់​ថា មេ​ក​គី គឺជា​ម៉ាក​សញ្ញា​គ្រឿងទេស​ដ៏​ល្បី ដែល​ស្ត្រី​មេផ្ទះ​នៅ​លើ​ពិភពលោក​ទទួលស្គាល់ និង​ជឿជាក់​លើ​គុណភាព ព្រមទាំង​រសជាតិ​គ្មាន​ពីរ ដែល​ជា​ជំនួយការ​ដ៏​ឆ្នើម​សម្រាប់​ផ្សំ​រសជាតិ​អាហារ ឱ្យ​មានឱជារស ឈ្ងុយ​ឆ្ងាញ់ ជាប់មាត់​ជាប់ចិត្ត រួម​ទាំង​ក្លិនប្រហើរ​ឈ្ងុយ ខុស​ប្លែក​ពី​ផលិតផល​ដទៃ ។

ក្នុង​នោះ ទឹក​ស៊ី​អីុ​វ​មេ​ក​គី ផលិត​ចេញពី​សណ្តែកសៀង​សុទ្ធ​១០០% តាម​វិធី​ធម្មជាតិ ដែល​ធ្វើ​ឱ្យ​ផលិតផល​មាន​ក្លិន​ឈ្ងុយ រសជាតិ​ឆ្ងាញ់ ជាប់មាត់​ជាប់ចិត្ត ខុស​ប្លែក​ពី​ផលិតផល​ដទៃ​ទៀត មិន​ថា​លោក​អ្នក​យក​ទៅ​ប្រឡាក់ ឆា ស្ងោរ គឺ​សុទ្ធតែ​ធ្វើ​ឱ្យ​អាហារ​របស់​លោក​អ្នក​ប្រែ​ក្លាយជា​អាហារ​ដែល​ពោរពេញ​ទៅ​ដោយ​ឱជា​រស ។ ចំណែក​ប្រេងខ្យង​មេ​ក​គី ជួយ​បន្ថែម​ក្លិន​ឈ្ងុយ និង​រសជាតិ​ឆ្ងាញ់​ដល់​អាហារ​គ្រប់​ប្រភេទ ដោយ​ទឹក​ប្រេងខ្យង​សុទ្ធ​១០០% គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល មិន​ភ្លាវ ជួយ​បង្កើន​រសជាតិ​អាហារ​ឱ្យ​ឆ្ងាញ់​មុត ជាប់មាត់​ជាប់ចិត្ត អស់​កង្វល់​ពី​បញ្ហា​អាហារ​ប្រៃ​ជ្រុល ភ្លាវ​ជ្រុល ដែល​នាំ​ឱ្យ​អាហារ​ខូច​រសជាតិ និង​ប៉ះពាល់​ដល់​សុខភាព ។

បច្ចុប្បន្ន​នេះ មនុស្ស​គ្រប់​រូប​មិន​ត្រឹមតែ​ត្រូវការ​បរិភោគ​អាហារ ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ត្រូវការ​សុវត្ថិភាព​ចំណីអាហារ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ។ ដូច្នេះ​ហើយ ទើប​ផលិតផល​មេ​ក​គី យកចិត្តទុកដាក់​អភិវឌ្ឍ​គុណភាព​ផលិតផល​របស់​ខ្លួន​ជា​និច្ច​ទាំង​រសជាតិ និង​សុវត្ថិភាព​ចំណីអាហារ ។

ផលិតផល មេ​ក​គី មិន​ថា​ទឹក​ស៊ី​អីុ​វ ឬ​ក៏​ប្រេងខ្យង​នោះ​ទេ សុទ្ធតែ​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់​ក្នុង​ការ​ផលិត ដោយ​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សារធាតុ 3-MCPD និង​សារធាតុពុល​ផ្សេង​ៗ​ទៀត មុន​នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ ។ ជាង​នេះ​ទៅ​ទៀត ផលិតផល​ទាំងនេះ មាន​រសជាតិ​ឆ្ងាញ់ ក្លិន​ឈ្ងុយ ជួយ​បង្កើន​ឱជា​រស និង​ក្លិន​ឈ្ងុយ​ពិសេស​ដល់​ចំណីអាហារ​ដែល​ផលិតផល​ដទៃ​មិន​មាន​ដូច ។

មេ​ក​គី ផលិតផល​ធម្មជាតិ​ពិត​១០០% ឆ្ងាញ់​ជាង ធានា​សុវត្ថិភាព​ជាង គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល និង​មិន​បង្ក​ឱ្យ​មាន​ជំងឺមហារីក ។ ផលិតផល​ល្អ គុណភាព​ខ្ពស់ ស្អាត មាន​សុវត្ថិភាព គ្រួសារ​មាន​សុភមង្គល ៕