ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Samsung ជាប់​ចំណាត់ថ្នាក់​ទី​7 នៃ​ម៉ាក​សញ្ញា​ល្អ​បំផុត​ប្រចាំឆ្នាំ 2014

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Samsung Electronics ក្លាយជា​ម៉ាក​ល្បី​នៅ​លើ​ពិភពលោក​ជាប់​លំដាប់ថ្នាក់​លេខ​រៀង​ទី​7 ប្រចាំឆ្នាំ​២០១៤ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​តាម​រយៈ​Interbrand ។

Samsung បាន​ចុះ​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ម៉ាក​ពិភពលោក​របស់ Interbrand នៅ​ឆ្នាំ​2009 ក្នុង​លំដាប់ថ្នាក់​ទី​20 និង​ក្រោយមក​បាន​វិ​ឌ្ឍ​ន​យ៉ាង​រហ័ស​ឡើង​មក​លំដាប់ថ្នាក់​ទី​1

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Samsung Electronics ក្លាយជា​ម៉ាក​ល្បី​នៅ​លើ​ពិភពលោក​ជាប់​លំដាប់ថ្នាក់​លេខ​រៀង​ទី​7 ប្រចាំឆ្នាំ​២០១៤ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​តាម​រយៈ​Interbrand ។

Samsung បាន​ចុះ​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ម៉ាក​ពិភពលោក​របស់ Interbrand នៅ​ឆ្នាំ​2009 ក្នុង​លំដាប់ថ្នាក់​ទី​20 និង​ក្រោយមក​បាន​វិ​ឌ្ឍ​ន​យ៉ាង​រហ័ស​ឡើង​មក​លំដាប់ថ្នាក់​ទី​10 ក្នុង​ឆ្នាំ​2012 ត្រឹម​រយៈពេល​3​ឆ្នាំ​ប៉ុណ្ណោះ​។ មក​ដល់​ឆ្នាំ​2014 នេះ ម៉ាក Samsung មាន​តម្លៃ​45.5​ពាន់​លាន​ដុល្លារ  កើន​បាន​15% ប្រៀបធៀប​ទៅ​នឹង​39.6​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​2013 កន្លង​ទៅ​។ Samsung បាន​បន្ត​ការ​រីក​លូតលាស់​យ៉ាង​លឿន​នៅ​គុណ​តម្លៃ​ម៉ាក​របស់​ខ្លួន​ច្រើន​ជាង​ទ្វេ​ដង​ប្រៀបធៀប​ទៅ​នឹង​ម៉ាក​ផលិតផល​ទាំង​100​របស់​ពិភពលោក​ដែល​មាន​កំណើន​ត្រឹម​7.5%​តែ​ប៉ុណ្ណោះ​។

ក្រុមហ៊ុន Samsung បាន​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​1 របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​សម្រាប់​រយៈពេល​2​ឆ្នាំ​ជាប់​ៗ​គ្នា តាម​រយៈ​ការ​ផលិត​ស្មា​ត​ហ្វូ​ន​ទំនើប​រួម​ទាំង​ទូរស័ព្ទ​ស៊េរី Galaxy S និង Note ខណៈ​ពេល​ដែល​ឧបករណ៍​ពាក់​ដៃ (Wearable Device) ដូច​ជា​នាឡិកា Samsung Gear និង Samsung Gear VR ក៏​ជា​ច​លករ​ថ្មី​ក្នុង​ការ​ជំរុញ​កំណើន​លូតលាស់​ផង​ដែរ​។

ចំពោះ​ទីផ្សារ​ទូរទស្សន៍ ក្រុមហ៊ុន Samsung បាន​គ្រប់គ្រង​ក្នុង​ការ​ពង្រីក​ភាព​ជា​អ្នកដឹកនាំ​ជា​សកល​របស់​ខ្លួន​អស់​រយៈពេល​8​ឆ្នាំ គិត​មក​ដល់​ឆ្នាំ​នេះ​តាម​រយៈ​ការ​ណែនាំ​ស៊េរី​ទូរទស្សន៍​កោង Curved TVs ទៅ​ក្នុង​ទីផ្សារ ហើយ​ក្រុមហ៊ុន Samsung ក៏​ឈានមុខ​គេ​លើ​ឧបករណ៍​ប្រើប្រាស់​ឌី​ជី​ថ​ល​ក្នុង​គេហដ្ឋាន ក្នុង​ទីផ្សារ​ធំ​ៗ​ជាមួយ​ស៊េរី​ផលិតផល​ថ្មី​សម្រាប់​ផ្ទះបាយ​។

យោង​តាម​សម្តី​របស់​លោក SP Kim នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Samsung Electronics បាន​មាន​ឲ្យ​ដឹង​ថា យើង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ម៉ាក​ផលិតផល​នៅ​ក្នុង​បេះដូង​របស់​អតិថិជន តាម​រយៈ​គំនិត និង​បច្ចេកវិជ្ជា​ច្នៃប្រឌិត​ថ្មី​ៗ ដែល​ផ្តល់​សិទ្ធិ​និង​សមត្ថភាព​ដើម្បី​រុករក​បទ​ពិសោធន៍​ថ្មី និង​លើកកម្ពស់​ជីវិត​ឲ្យ​កាន់តែ​ប្រសើរ​។

សួ​មមើ​លតា​រាង​កំណើន​នៃ​តម្លៃ​របស់​ម៉ាក Samsung (​គិត​ជា​លាន​ដុល្លារ​)