ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ស៊ិន​ទ្រី​អះអាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ថា នឹង​ប្រមូល​សំរាម​ឲ្យ​ទាន់​ពេលវេលា​ក្នុងឱកាស​បុណ្យអុំទូក

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្នុង​កិច្ចប្រជុំ​ជា​លើក​ទី​២​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ស្តី​ពី​ការ​សំអាត និង​ដឹក​សំរាម​ក្នុង​ឱកាស​បុណ្យអុំទូក ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ តុលា​ ២០១៤​ លោក​អៀង អូ​នី អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ត្រូវ​បង្កើន​សមត្ថភាព​ប្រមូល​សំរាម​នៅ​គ្រប់​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​កុំ​ឲ្យ​នៅ​សេសសល់​ចាប់ពី​ឥឡូវនេះ​ទៅ ។​

ជាមួយ​គ្នា​នេះ​ត្រូវ​ពង្រាយ​ធុងសំរាម​ឲ្យ​បាន​ច្រើន​​នៅ​តាម​ទីតាំង​ប្រារ​ព្វ​ពី​ធី​ក្នុង​រង្វង់​២០គីឡូ​ម៉ែត្រ​​ជុំវិញ​ ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា បរិមាណ​សំរាម​នឹង​កើនឡើង​ពី​៥០០​ទៅ​៨០០​តោន​ក្នុង​១​ថ្ងៃ​សំរាប់​ទីតាំង​ប្រារ​ព្វ​ពិធី និង​សុំ​ឲ្យ​ក្រុមហ៊ុន ស៊ិន​ទ្រី មាន​ឆ​ន្ទៈ ​និង​ផែនការ​ច្បាស់លាស់​កុំ​ចាំតែ​សាលា​រាជធានី​ភ្នំពេញ​ដឹក​ដៃ​ទើប​ធ្វើនោះ ព្រោះ​វា​ជា​ភារកិច្ច​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ស្រាប់​ហើយ​។
 
ទាក់ទិនការ​ណែ​នាំ​នេះ តំណាង​ក្រុមហ៊ុន​ស៊ិន​ទ្រី បាន​អះអាង​នៅ​ចំពោះ​មុខ​សាលា​រាជធានី​ភ្នំពេញ​ថា​នឹង​ធ្វើមិន​ឲ្យ​មានការ​កកស្ទះ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ ក្នុង
​ឧិ​កាស​បុណ្យអុំទូក​ឆ្នាំ​នេះ​។ ដោយឡែក​លោក​សំ សា​មុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដែរ​ថា​អង្គភាព​របស់​លោក​នឹង​ប្រើប្រាស់​កំលាំងកម្មករ​បោសសំអាត​សរុប​ចំនួន​២៩០​នាក់​ដាក់​តាម​គោលដៅ​៩​កន្លែង​តាម​សួនច្បារ​មាននៅ​មុខ​ព្រះ​បរមរាជវាំង​ សួន​មុខ​វត្ត​បទុម
​វ​ត្តី​ សួន​សម្តេច​ហ៊ុន ​សែន​ សួន​សម្តេច ​ជា​ ស៊ី​ម​ សូន​CDC សួន​ស្ពាន​នាគ​ សួន​ដូនពេញ​ជាដើម ​ដែល​ចាប់​អនុវត្ត​ការ​ប្រមូល​សំរាម​ពី​ម៉ោង១១​យប់​ដល់​ម៉ោង​៧​ព្រឹក​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព