ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ចៀស​ផុត​ពី​ការ​ពុល​រថយន្ត​នៅ​ពេល​ធ្វើ​ដំណើរ

9 ឆ្នាំ មុន

អ្នក​ពុល​រថយន្ត​ភាគច្រើន​តែងតែ​សម្ដែង​នូវ​ភាព​ខ្លាចរអា​នៅ​ពេល​ជិះ​រថយន្ត​ផ្លូវ​ឆ្ងាយ​ពីព្រោះ​ថា​ការ​វិលមុខ​អស់កម្លាំង​និង​មាន​អារម្មណ៍​ធី​ង​ធោ​ង​រកកល់​ក្អួតចង្អោរ​ដែល​ជា​អាកា​រៈ​នៃ​ជំងឺ​នេះ​បាន​នាំ​ឱ្យ​ការ​ធ្វើ​ដំណើរ​ប្រែ​ក្លាយជា​ក្ដី​ទុក្ខសោក​ដ៏​យ៉ាប់​យឺន​ទៅ​វិញ​ហើយ​មាន​ពេល​ខ្លះ​ថែម​ទាំង​ខាត់បង់​ពេលវេលា​និង​ប្រាក់​កាស​ទៀត​ផង ។ ដោយ​មើលឃើញ​កត្ដា​អវិជ្ជមាន​ទាំងនេះ​ទើប​ក្រុម​

អ្នក​ពុល​រថយន្ត​ភាគច្រើន​តែងតែ​សម្ដែង​នូវ​ភាព​ខ្លាចរអា​នៅ​ពេល​ជិះ​រថយន្ត​ផ្លូវ​ឆ្ងាយ​ពីព្រោះ​ថា​ការ​វិលមុខ​អស់កម្លាំង​និង​មាន​អារម្មណ៍​ធី​ង​ធោ​ង​រកកល់​ក្អួតចង្អោរ​ដែល​ជា​អាកា​រៈ​នៃ​ជំងឺ​នេះ​បាន​នាំ​ឱ្យ​ការ​ធ្វើ​ដំណើរ​ប្រែ​ក្លាយជា​ក្ដី​ទុក្ខសោក​ដ៏​យ៉ាប់​យឺន​ទៅ​វិញ​ហើយ​មាន​ពេល​ខ្លះ​ថែម​ទាំង​ខាត់បង់​ពេលវេលា​និង​ប្រាក់​កាស​ទៀត​ផង ។ ដោយ​មើលឃើញ​កត្ដា​អវិជ្ជមាន​ទាំងនេះ​ទើប​ក្រុម​អ្នកប្រាជ្ញ​ពិភពលោក​បាន​ពាំនាំ​មក​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​កុំឱ្យ​អ្នក​ជិះ​រថយន្ត​ពុល​នៅ​ពេល​ធ្វើ​ដំណើរ​៖

១-​ត្រូវ​ដឹង​ពី​មូលហេតុ​បណ្ដាល​ឱ្យ​អ្នក​ពុល ៖ រាល់​អាការៈរោគ​នៃ​ការ​ពុល​នៅ​ពេល​ជិះ​ក្នុង​រថយន្ត​គឺ​ដោយសារ​តែ​វិញ្ញាណ​នៃ​ស​ព៌​៌ា​ង្គ​កាយ​របស់​អ្នក​បាន​យល់​ដឹង​ពី​ភាព​ខុស​ប្លែក​គ្នា​រវាង​អ្វី​ដែល​អ្នក​មើលឃើញ​និង​អ្វី​ដែល​អារម្មណ៍​របស់​អ្នក​បានដឹង​ដែល​បាន​បញ្ជូន​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ខួរក្បាល​ក្នុង​ពេល​រថយន្ត​កំពុង​មាន​ចលនា ។ ការ​ប៉ះទង្គិច​រវាង​កត្ដា​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ឱ្យ​ស​ព៌​៌ា​ង្គ​កាយ​អ្នកមាន​ភាព​មិន​ប្រក្រតី​ដូច​ជា​ការ​បង្ហាញ​សញ្ញា​នៃ​ការ​ពុល​ដោយ​មមើមមាយ​អស់កម្លាំង​វិលមុខ​រកកល់​ក្អួតចង្អោរ​ជាដើម ។

២-​ក្រឡេក​មើលទៅ​កញ្ចក់​មុខ ៈ ការ​សម្លឹង​មើលទៅ​លើ​ទិដ្ឋភាព​នៃ​ផ្នែក​ខាង​មុខ​អាច​ធានា​បាន​នូវ​ការ​អង្កេត​មើល​ចលនា​នៃ​ប្រព័ន្ធ​តុល្យភាព​របស់​អ្នក​ហើយ​វា​ក៏​ជួយ​ដោះស្រាយ​នូវ​ភាព​មិន​សី​ុ​មេ​ទ្រី​គ្នា​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​ពុល​រថយន្ត​ទៀត​ផង ។ លើស​ពី​នេះ​គឺ​អ្នក​ត្រូវ​ផ្ដោត​ទៅ​លើ​វត្ថុ​ដែល​មិន​មាន​ចលនា​នៅ​ខាង​មុខ ។ កុំ​ព្យាយាម​ធ្វើ​អ្វីមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ដោត​លើ​ចំណុច​ដែល​ស្ថិត​នៅ​មួយ​កន្លែង​ដូច​ជា​ការ​អាន​សៀវភៅ ឬ​លេងបៀ​ជាដើម ។ កុំ​ងាក​ជុំវិញ​ខ្លួន ឬ​សម្លឹង​សងខាង​ផ្លូវ​ច្រើន​ពេក​នាំ​ឱ្យ​វិលមុខ ។

៣-​អង្គុយ​កៅអី​មុខ​ប្រសិនជា​អាច​ធ្វើ​ទៅ​បាន ៖ អ្នកបើកបរ​កម្រ​នឹង​ពុល​រថយន្ត​ណាស់​ដោយសារ​តែ​ជា​និច្ចកាល​ពួក​គេ​ផ្ដោត​លើ​ដងផ្លូវ មួយវិញទៀត​ការ​អង្គុយ​នៅ​ផ្នែក​ខាង​មុខ​ក៏​អាច​ឱ្យ​អ្នក​មើល​ទិដ្ឋភាព​តាម​កញ្ចក់​មុខ​បាន​ច្បាស់​និង​ស្រឡះភ្នែក​ផង​ដែរ ដូច្នេះ​វា​អាច​ការពារ​ឬ​សម្រាល​អារម្មណ៍​ពី​ការ​ក្អួតចង្អោរ​បាន ។

៤-​បិទ​ភ្នែក​របស់​អ្នក​ឬ​ដេក​តែ​ម្ដង​ប្រសិនជា​អាច​ធ្វើ​ទៅ​បាន ​ ប្រសិនបើ​ភ្នែក​ទាំង​គូ​របស់​អ្នក​បិទ​ទៅ​ហើយ​នោះ​នឹង​មិន​អាច​មើលឃើញ​ពី​អ្វី​ៗ​ឬ​ចលនា​បំ​លាស់​ទី​ដែល​បណ្ដាល​ឱ្យ​ពុល​រថយន្ត​បាន​ឡើយ ។

៥-​បើក​បង្អួច​រថយន្ត ៈ មនុស្ស​ម្នា​ជា​ច្រើន​តែងតែ​ស្វែងរក​នូវ​ក្លិន​ស្រស់ស្រាយ​ឬ​ខ្យល់​ត្រជាក់​ដើម្បី​ជួយ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ប្រសើរ​ឡើង​បើ​ទោះជា​ហេតុផល​ដែល​នៅ​ពីក្រោយ​បញ្ហា​នេះ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ក៏
ដោយ ។ ប្រសិនបើ​ក្នុង​លក្ខខណ្ឌ​ដែល​បង្អួច​មិន​អាច​បើក​ឬ​បើក​បាន​ពាក់កណ្ដាល​នោះ​គឺ​អ្នក​ត្រូវ​ទម្រេត​ខ្លួន​ទៅ​នឹង​ផ្នែក​ខាងក្រោម​នៃ​ស៊ុម​កញ្ចក់​ដើម្បី​ស្រូប​យក​ខ្យល់​បក់​ផាត់​តាម​ប្រឡោះ​នោះ​។ ចំណែក​អ្នកខ្លះ​អាច​នឹង​ចាញ់​ក្លិន​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​គេ​ពុល​ដូច​ជា ក្លិន​ម៉ា​សី​ុ​ន​ត្រជាក់ ទឹកអប់ បារី និង​អាហារ​ជាដើម ។ ប្រសិនជា​អាច​ត្រូវ​យក​ប្រភព​នៃ​ក្លិន​ទាំង​អស់នោះ​ចេញ​ឬ​បា​ញ្រ់​ស្ពាយ៍​ដែល​មាន​ក្លិន​ស្រស់ស្រាយ​ជំនួស​វិញ​ក៏​ជា​ការ​ល្អ ។

៦-​ឈប់​សម្រាក ៈ ចេញ​ក្រៅ​រថយន្ត​ដើម្បី​សណ្ដូកជើង​ពត់​ខ្លួនប្រាណ​បន្តិច ។ អង្គុយ​លើ​ជើងម៉ា​ឬ​ក្រោម​ដើមឈើ​ហើយ​ដកដង្ហើម​ឱ្យ​វែង​ៗ​តាម​មាត់​និង​ដកដង្ហើម​វែង​ៗ​ចេញពី​ក្រពះ​របស់​អ្នក​ដើម្បី​ឱ្យ​មានការ​ធូរស្រាល ។ គួរ​អនុវត្ត​បែប​នេះ​ជា​ពិសេស​នៅ​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​និង​មាន​ផ្លូវ​បត់បែន​ច្រើន ។

៧-​ការ​ប្រកាន់​យក​គោល​ជំហរ​ការពារ​ការ​ក្អួតចង្អោរ ៈ មើម​ខ្ញី​គឺជា​ឱសថ​បុរាណ​ដែល​មាន​ប្រសិទ្ធភាព​ពីព្រោះ​វា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ថ្នាំ​ទប់​កម្អួត​ដ៏​មាន​ប្រសិទ្ធភាព ។ ទោះជា​យ៉ាងណា​ឱសថ​ខ្លះ​ក៏​អាច​មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​ជំងឺ​នេះ​ដែរ ។

៨-​ប្រើប្រាស់​ឱសថ​ដែល​អាច​ការពារ​នូវ​ជំងឺ​ពុល​រថយន្ត ៈ ពិនិត្យ​មើល​ប្រសិទ្ធភាព​របស់​ថ្នាំ​មុន​នឹង​អ្នក​ប្រើប្រាស់​ពិសេស​គប្បី​សួរ​វេជ្ជបណ្ឌិត​ក្នុង​ករណី​នេះ ។ ពីព្រោះ​ថ្នាំ​មួយ​ចំនួន​មាន​ប្រសិទ្ធភាព​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ហើយ​ខ្លះ​ទៀត​គឺ​មាន​ប្រយោជន៍​ច្រើន​ដូច្នេះ​អ្នក​ត្រូវ​កត់សម្គាល់​លើ​ចំណុច​នេះ​ទើប​ជា​ការ​ប្រសើរ ៕