ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អាសូ​ឡិ​ក​ព្រមាន​ចាត់វិធានការ​លើ​សិល្បករ​ខ្មែរ​​២​រូប​ដែល​រត់គេច​ខ្លួន​រស់នៅ​សហរដ្ឋអាមេរិក

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សមាគម​អាសូ​ឡិ​កប្រចាំ​នៅ​កម្ពុជា និង​សមាគម​សិល្បករ​ខ្មែរ បាន​ព្រមាន​ថា​នឹង​ចាត់​វិមាន​ការ​តាម​ផ្លូវច្បាប់​ចំពោះ​សិល្បករ​កម្ពុជា​ចំនួន​២​រូប ដែល​បាន​ទទួល​ទិ​ដ្ឋា​ការ​​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​កន្លង​ទៅ ហើយ​បាន​រត់គេច​បំពាន​កិច្ចសន្យា​ជាមួយ​សមាគម និង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​អា​មេ​រិ​ក​។

រាជធានី​ភ្នំ​ពេញ ៖ សមាគម​អាសូ​ឡិ​កប្រចាំ​នៅ​កម្ពុជា និង​សមាគម​សិល្បករ​ខ្មែរ បាន​ព្រមាន​ថា​នឹង​ចាត់​វិមាន​ការ​តាម​ផ្លូវច្បាប់​ចំពោះ​សិល្បករ​កម្ពុជា​ចំនួន​២​រូប ដែល​បាន​ទទួល​ទិ​ដ្ឋា​ការ​​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​កន្លង​ទៅ ហើយ​បាន​រត់គេច​បំពាន​កិច្ចសន្យា​ជាមួយ​សមាគម និង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​អា​មេ​រិ​ក​។

សេចក្តី​ព្រមាន​របស់​សមាគម​ខាងលើ​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​ការ​សហការ​គ្នា​រវាង​សមាគម​អាសូ​ឡិ​ក ជា​មួយ​សមាគម​សិ​ល្បករ​ខ្មែរ​ក្នុង​ការ​នាំ​យក​សិ​ល្ប​ករ​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ តុលា ២០១៤ នៅ​សមាគម​​សិ​ល្បករ​ខ្មែរ​។

សន្និសីទកាសែត​ខាងលើ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​ការ​ចាប់​ដៃគូ​គ្នា​រវាង​សមាគម​សិ​ល្បៈ​ទាំង​ពីរ ដើម្បី​ផ្តល់​ឱ​កា​ស​​ឲ្យ​សិ​ល្បករ សិ​ល្ប​ការិនី​ខ្មែរ បាន​ចេញ​សម្តែង​នៅ​សហរដ្ឋអាមេរិក​ស្រប​តាម​ច្បាប់​ត្រឹមត្រូវ និង​ក្រោម​ការ​ឃ្លាំមើល​ពី​សមាគម​ទាំង​ពីរ​។

ជា​ការ​កត់​សម្គាល់​​កន្លង​​មក​ថ្មី​ៗ​នេះ​ដោយសារ​តែ​មាន​ករណី​មិន​ប្រក្រតី​របស់​សិល្បករ​ខ្មែរ បាន​ធ្វើ​ឲ្យ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា មានការ​រឹត​បណ្តឹង​យ៉ាង​ខ្លាំង​ទៅ​លើ​​ការ​ផ្តល់​ទិ​ដ្ឋាការ​ដល់​សិល្បករ​កម្ពុជា​ក្នុង​ការ​ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ហើយ​រឿងហេតុ​ទាំងនោះ​ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ទៅ​លើ​ករណី​គេចខ្លួន​របស់​នាង ហង្ស ពិសី និង​នាង ស៊ិ​ន សូ​ម៉ា​លី ដែល​បាន​ទទួល​សិទ្ធិ​ចេញ​ទៅ​សម្តែង​កាលពីដើម​ឆ្នាំ​២០១៣​កន្លង​ទៅ ​តែ​មិន​បាន​វិល​មក​ប្រទេស​វិញ​តាម​ការ​កំណត់ និង​បន្ត​ស្នាក់​នៅ​ដោយ​ខុសច្បាប់​នៅ​សហរដ្ឋអាមេរិក​។

យ៉ាងណា​ក៏ដោយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខាងលើ​នេះ​ប្រធាន​សមាគម អាសូ​ឡិ​ក ប្រចាំ​កម្ពុជា​លោកស្រី មាស មរកត បាន​ថ្លែង​ថា ចំពោះ​បញ្ហា​នេះ​លោកស្រីនឹង​សហ​ការ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ និង​អាជ្ញាធរ​កម្ពុជា ក៏​ដូច​ជា​ស្ថាន​ទូត​​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​សិល្ប​ករ​ទាំងនេះ​២​រូប​ដែល​បាន​ធ្វើ​ប្រាសចាក​ពី​ផ្លូវច្បាប់​របស់​ប្រទេស​ទាំង​ពីរ​ដោយ​គេច​ខ្លួន​​មិន​ព្រម​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​រហូត​ផុត​ទិ​ដ្ឋាការ​កំណត់​ ៕​